រហូតមកដល់ពេលនេះ (ម៉ោង៨ព្រឹក) ការប្រារព្ធទិវាសិទ្ធិមនុស្ស មានបញ្ហាខ្លះដោយសារអជ្ញាធររារាំង ទោះបីជានៅតាមសហគមន៍ទាំង១៣៨នៅ២៤ខេត្តក្រុងទូទាំងប្រទេស ដែលគ្រោងធ្វើពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិនេះក៏ដោយ។
បញ្ហាកើតនេះមាននៅសហគមន៍៖
១. សហគមន៍បឹងឈូក សង្កាត់គីឡូលេខ៦ ខណ្ឌឬស្សីកែវ នគរបាលព័ទ្ទប្រជាពលរដ្ឋមិនឲ្យធ្វើពិធីនេះ។
២. សហគមន៍ត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ចៅសង្កាត់យកលិខិត ហាមមិនឲ្យធ្វើ ប៉ុន្តែសហគមន៍នៅតែធ្វើ។
៣. សហគមន៍អន្លង់ចាស់ ឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត នគរបាលហាមឃាត់មិនឲ្យធ្វើ។
៤. ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ពីដំបូងអាជ្ញាធរសួរនាំសហគមន៍ថា តើពិធីបុណ្យ១០ធ្នូ ជាពិធីបុណ្យអ្វី? តែក្រោយមកក៏បានដំណើរការជាធម្មតាវិញ។
ខាងលើនេះជារបាយការណ៍បណ្ដោះអាសន្នពីក្រុមមិត្ត១០ធ្នូនៅក្នុងអំឡូងម៉ោង៨ព្រឹក។ ប្រសិនបើមានការកែប្រែស្ថានភាពយ៉ាងណា មិត្ត១០ធ្នូនឹងរាយការណ៍ជូន។
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Saturday, December 10, 2011
Subscribe to:
Post Comments (Atom)
Popular Posts
-
ខាងក្រោមនេះជាកម្មវិធីជជែកអំពីសិទ្ធិលំនៅដ្ឋាន។ វាគ្មិន៖ លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីដីធ្លីនិងធនធាន...
-
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ គោលដៅផ្លូវជាតិលេខ៤ ពីស្រុកថ្ពង ខេត្តកំពង់ស្ពឺរហូតដល់រាជធានីភ្នំពេញ។ រូបថតដោយ៖ ល...
-
វត្តសុវណ្ណមេឃា កំពត ៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុង...
-
ផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។
-
រូបថត ធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ តាមផ្លូវជាតិលេខ៣។ មានប្រជាពលរដ្ឋជាច្រើនចូលរួម និងមានប្រជាពលរដ្ឋភាគច្រើនចូល...
-
Sufferance of Dey Krahorm People On January 24, 2009, 144 house owners and their families from Dey Krahorm community were violently and cr...
-
Do you think NGO and Association Law would help our society or not?
-
ធម្មយាត្រា-សិទ្ធិយាត្រាព្រឹកថ្ងៃទី១ធ្នូ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។ ធម្មយាត្រា-សិទ្ធិយាត្រានេះកំពុង...
No comments:
Post a Comment