មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Monday, December 8, 2014

សិទ្ធិ​ជាមនុស្ស

សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាការពារទាំងអស់ដែលជាកូនខ្មែរ, កំណាព្យមួយនេះ អាចជាមូលដ្ឋានស្វែងយល់ថា តើ #សិទ្ធិមនុស្ស សំខាន់យ៉ាងណាសម្រាប់មនុស្សគ្រប់រូប។

#មន្ត្រីនគរបាល ជាតិនៃ #ក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ពង្រឹងនិងអនុវត្តច្បាប់ ជាប់កាតព្វកិច្ចធំណាស់ក្នុងការធានាការពារសិទ្ធិមនុស្ស និងធានាឲ្យប្រាកដថា គ្មានពលរដ្ឋកម្ពុជាណាម្នាក់ត្រូវគេរំលោភបំពានសិទ្ធិរបស់ពួកគាត់ឡើយ។

នេះជាកំណាព្យ អមដោយរូបថតសកម្មភាពធម្មយាត្រាសិទ្ធិយាត្រា ចាប់ពីថ្ងៃទិ៤ រហូតដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៤។

សូមទស្សនា ហើយជួយចែករំលែកផង។ សិទ្ធិខ្ញុំ សិទ្ធិអ្នក!

Friday, December 5, 2014

អត្ថន័យនៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ

ស្ដាប់ចាប៉ី លោក គង់ ណៃ រៀបរាប់សង្ខេបអំពី #ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ #ក្រុមមិត្ត១០ធ្នូ, #សិទ្ធិមនុស្ស, #ចាប៉ី, #គង់ណៃ

Thursday, December 4, 2014

ប្រវត្តិ​ស្ដីពី​ទិវាសិទ្ធិមនុស្ស​អន្តរ​ជាតិ​១០​ធ្នូ

ប្រវត្តិនៃការប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅកម្ពុជា។ #ក្រុមមិត្ត១០ធ្នូ, #dectenfriends, #សិទ្ធិមនុស្ស

សេចក្ដីថ្លែងការណ៍ស្ដីពីធម្មយាត្រា-សិទ្ធិយាត្រា ១០ធ្នូ២០១៤

ឆ្នាំ​២០១៤នេះ គណធម្មយាត្រា​សិទ្ធិយាត្រា​ បាន​រៀបចំ​​ការ​ដើរ​ដង្ហែ​ធម្មយាត្រា-សិទ្ធិយាត្រា​ដូច​មាន​នៅ​ក្នុង​សេចក្ដី​ប្រកាស​​ខាង​ក្រោមនេះ៖

សិទ្ធិ​ជាមូលដ្ឋាន​របស់​មនុស្ស

ខាង​ក្រោមនេះ​ ជា​ចម្រៀង​ចាប៉ី​ឆ្លង​ឆ្លើយ​ ស្ដីពី​​ "សិទ្ធិ​ជាមូល​ដ្ឋាន​របស់​មនុស្ស"។ ក្រុមមិត្ត​១០​ធ្នូ សូម​​ចូល​រួម​អបអរ​សាទរ "​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​" ខួប​លើក​ទី​៦៦ និង​​សូម​​​ចូល​រួម​​ផ្សព្វ​ផ្សាយ​ និង​លើក​កម្ពស់​​ការ​យល់​ដឹង​អំពី​សិទ្ធិរបស់មនុស្ស​ម្នាក់ៗ​។

វីឌី​អូនេះ មាន៣​ភាគ (ភាគ១ ភាគ២ និង​ភាគ​បញ្ចប់)។

Tuesday, December 10, 2013

ធម្មយាត្រា​​សិទ្ធិយាត្រា ក្នុង​ថ្ងៃ​ទី​៤ ខែធ្នូ

ធម្មយាត្រា​ សិទ្ធិយាត្រា​ដើម្បី​ឣប់រំនិង​ផ្សព្វផ្សាយ​ឣំពី​ចំណេះ​ដឹង​ផ្នែក​សិទ្ធិមនុុស្ស និង​ដើម្បី​ឲ្យ​មាន​ការគោរព​សិទ្ធិមនុស្ស និងមាន​សន្តិភាពពេញ​លេញ​នៅ​កម្ពុជា។

ធម្មយាត្រា​-សិទ្ធិ​យាត្រា​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១៣

ភ្នំពេញ, ថ្ងៃ​ទី​១០​ ខែ​ធ្នូ ឆ្នាំ​២០១៣៖ ថ្ងៃ​នេះ​​ថ្ងៃ​ប្រារព្វ​ទិវា​បុណ​សិទ្ធិមនុស្ស​អន្តរ​ជាតិ​នៅ​កម្ពុជា​ ហើយ​ក៏​ជា​ថ្ងៃ​ចុង​ក្រោយ​ដែរ ដែល​គណធម្មយាត្រា​-សិទ្ធិយាត្រា​​ទាំង​ប្រាំ​ត្រូវ​ធ្វើ​ធម្ម​យាត្រា​សិទ្ធិ​យាត្រា​ទៅ​កាន់​មុខ​វិមាន​រដ្ឋសភា​ទាំង​ប្រាំ​ក្រុម។

ធម្មយាត្រា-សិទ្ធិយាត្រា៖ កិច្ច​ពិភាក្សា​ពិសេស វិទ្យុ​អាស៊ី​សេរី

ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាង​ក្រោម​នេះ​ជា​កិច្ច​ពិភាក្សា​ពិសេស​​អំពី​លទ្ធផល​នៃ​ធម្មយាត្រា-សិទ្ធិយាត្រា របស់​វិទ្យុ​អាស៊ី​សេរី។​

Tuesday, December 3, 2013

សរុប​ស្ថានភាព​ធម្មយាត្រា​-សិទ្ធិ​យាត្រា​​ក្នុង​ថ្ងៃ​ទី​៣

វត្ត​សុវណ្ណមេឃា កំពត៖ គណៈ​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា ខេត្ត​កំពត បាន​ធ្វើ​ធម្មយាត្រា​​​​បាន​ចម្ងាយ​​៤៦​គីឡូម៉ែត្រ​ពី​ចំណុច​​ចាប់ផ្ដើមក្រុង​កំពត ខេត្ត​កំពត។ យប់​នេះ​គណៈ​ធម្ម​យាត្រា​-សិទ្ធិ​យា​ត្រា​ ​ស្នាក់​នៅវត្ត​​​សុវណ្ណ​មេឃា ភូមិ​ក្បាល​រមាស ឃុំ​​នរាយ ស្រុក​ឈូក។ ធម្មយាត្រា​-​សិទ្ធិ​យាត្រា​ថ្ងៃ​នេះ​​មាន​អ្នក​ចូល​រួម​​ដែល​ជា​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៣ រួម​ទាំង​ព្រះសង្ឃផង​មាន​ចំនួន​១២០​អង្គ-នាក់។ ​ទាំង​ព្រះ​សង្ឃ ទាំង​ប្រជាពលរដ្ឋ​ដែល​​បាន​ចូល​រួម​ធ្ធ្វើ​​​ធម្ម​យាត្រា​-សិទ្ធិ​យាត្រា​​ពេញ​មួយ​ថ្ងៃ​នេះ​មាន​ការ​ហត់​នឿយ​កម្លាំង​កាយ​​ខ្លាំង ប៉ុន្តែ​​​ដោយ​សារ​តែ​មាន​ឆន្ទៈ​ខ្លាំង​ក្លាដូច្នេះ​មិន​ហត់​នឿយ​​កម្លាំង​ចិត្ត​ទេ។ (រាយការណ៍​ពី​ខេត្ត​កំពត​ដោយ លោក សរ​ ម៉ូរី)

ទី​រួម​ខេត្ត​ស្វាយ​រៀង៖ ​ តាម​សេច​ក្ដី​រាយ​ការណ៍​បាន​​ឲ្យ​ដឹង​ថា គណៈ​ធម្ម​យាត្រា​-​សិទ្ធិ​យាត្រា​​​តាម​ផ្លូវ​ជាតិ​លេខ​១ ​បាន​​មក​​ដល់​​ទី​​រួម​​ខេត្ត​ស្វា​យ​​រៀង​​ហើ​យ​ បើ​គិត​​ពី​​ចំ​ណុច​ចាប់​ផ្តើម​​​​​ក្នុង​ថ្ងៃ​នេះ​គឺ​​ធ្វើ​​ធម្ម​​យា​ត្រា​​បាន​​ចម្ងាយ​២៤​គីឡូម៉ែត្រ​។ សេចក្ដី​រាយការណ៍​នេះ​បាន​​ឲ្យ​ដឹង​ទៀត​ថា ការ​​ធ្វើ​ធម្ម​យាត្រា​​​មួយ​ថ្ងៃ​ពេញ​នេះ​​​​មាន​​​ការ​​សម្រប​សម្រួល​ពី​អា​ជ្ញា​ធរ​​នៅ​​តាម​​មូល​ដ្ឋាន​នីមួយៗ​យ៉ាង​យក​ចិត្ត​ទុក​ដាក់ ​ហើយ​ប្រ​ជា​ពល​រដ្ឋ​នៅ​តាម​ដង​ផ្លូវ​ក៍​បាន​​ចូល​រួម​អបអរ​​សាទរ​​​ធម្ម​យាត្រា​នេះ​ដែរ ដូច​ជា​នៅ​ពេល​​ដែល​​​គណៈ​​ធម្ម​យាត្រា​ដង្ហែ​មក​ដល់​ពួក​គាត់​ចេញ​មក​ទទួល​អបអរ​សា​ទរ​​ និង​ចូល​ជា​បច្ច័យ មាន​​ទឹក​សុទ្ធ មី និង​របស់​របរ​ផ្សេង​ៗ​ទៀត​។ ចំពោះ​ដំណើរ​នៃ​គណៈ​ធម្ម​យាត្រា​ថ្ងៃ​នេះ​ក៍​មាន​អង្គការ​សហប្រជា​ជាតិ​ចំនួន​៣​នាក់​​បាន​ចូលរួម​​ជាមួយ​​​ដែរ គឺពួក​គាត់​បាន​ចូល​រួម​ធម្ម​យាត្រា​​ចម្ងាយ​ប្រហែល​៥​គី​ឡូ​ម៉ែត្រ​។​

ពាក់​ព័ន្ធ​កន្លែង​ស្នាក់​នៅ​​វិញ សមាជិក​​នៃ​​គណៈ​ធម្ម​យាត្រា​ទាំង​អស់​ស្នាក់​នៅ​ផ្ទះ​ប្រ​ជា​ពល​រដ្ឋ​នៅ​ទី​រួម​​​ខេត្ត​ស្វាយ​រៀង គឺ​​នៅ​​ជិត​រង្វង់​មូល​រូប​គោ​ ជិត​សាលា​ដំបូង​ខេត្ត​ស្វាយ​រៀង​។ យប់នេះ​គណៈ​ធម្ម​យាត្រា​​​មិន​​បាន​​ធ្វើ​​ពិធី​អ្វីទេ​ព្រោះ​ដោយ​សារ​តែ​ទី​តាំង​មាន​ភាព​តូច​ចង្អៀត​ ហើយ​ចរន្ត​អគ្គិសនី​ក៍​ដាច់​ដែរ។ (រាយ​ការណ៍​ខេត្ត​ស្វាយ​រៀង​ដោយ​ លោក សុត ពិសិទ្ធិ)

ខេត្ត​កំពង់​ស្ពឺ៖ តាម​សេចក្ដី​រាយការណ៍​​ពី​ខេត្ត​កំពង់​ស្ពឺ​​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​៧​និង​៣០​នា​ទី​​ព្រឹក​នៅ​ភូមិ​ត្រ​ពាំង​ត្រោក​ ឃុំ​ប្រាំ​បី​មុំ​ ស្រុក​ថ្ពង​ខេត្ត​កំពង់​ស្ពឹ​គណៈ​ធម្មយាត្រា​​ធ្វើ​​ដំ​ណើរ​បាន​ចម្ងាយ​​​៦​​​គីឡូ​ម៉ែត្រ​គឺ​មក​​ដល់​វិទ្យា​ល័យ​ហ៊ុន​ សែន​អន្លុង​ជ្រៃ​ក៏ឈប់​សម្រាក។ ពេលនោះ​លោក​យ៉េង​វិរៈ​ ដែល​​ជា​​អ្នក​​ដឹក​នាំ​​ធម្ម​​យាត្រា​​-សិទ្ធិយាត្រា​នេះ បាន​ថ្លែង​អំពី​អង្គ​ធម្ម​យាត្រា​ស្ដីពី​សិទ្ធិ​មនុស្ស​ដល់​សិស្សា​នុ​សិស្ស​ប្រមាណ​​៤០០​នាក់​និង​មាន​សំណួរចំលើយ​ទៀត​ផង​។

បន្ទាប់​ពី​នោះ​​​មក ​ដល់​ម៉ោង​៩​និង​៣០​នាទី​​អង្គ​ធម្មយាត្រា​បាន​ធ្វើ​ដំណើរ​បណ្ដើរ ​ពន្យល់​ប្រជា​ពល​រដ្ឋ​តាម​ដង​ផ្លូវ​បណ្ដើរ​អំពី​​សិទ្ធិមនុស្ស រហូត​ដល់​ម៉ោង​១១​និង​២៤​នាទី​អង្គ​ធម្ម​យាត្រា​បាន​ឈប់​សម្រាក​​អាហារ​​ថ្ងៃ​ត្រង់​នៅ​វត្ត​តាំង​ពោធិ៏​។

លុះ​ដល់​ម៉ោង​​ជាង​២​រសៀល ​ក្រុម​ធម្ម​យាត្រា​បាន​​ចាប់​ផ្ដើម​​ធ្វើ​ដំណើរ​បន្ត បាន​ចម្ងាយ​ប្រមាណ​៧គីឡូ​ម៉ែត្រ​ រហូត​ម៉ោង​ជាង​៤​ក៏​ឈប់​សម្រាក​នៅ​ផ្ទុះ​បង​របស់​ម៉ាក់​ម៉ាលី​នៅ​ភូមិ​ថ្មី​ឃុំ​រុង​រឿង​ ស្រុក​ថ្ពង​ខេត្ត​កំពង់​ស្ពឺ​ហើយ​​ព្រះ​សង្ឃ​សូត្រ​មន្ត​និង​ផ្សារ​ភ្ជាប់​ពុទ្ធ​សាសនា​និង​សិទ្ធិ​មនុស្ស​ ព្រម​ទាំង​មាន​សំណួរ​ចំលើយ​ស្ដីពី​សិទ្ធិ​មនុស្ស​ ដោយ​មាន​​អ្នក​ភូមិ​ចំនួន​៤០​នាក់​ចូល​រួម​។ (រាយ​ការណ៍​ពី​ខេត្ត​កំពង់​ស្ពឺ​ ដោយ​លោក ផល វណ្ណៈ)


រូបថត​ធម្ម​យាត្រា​-សិទ្ធិ​យាត្រា ថ្ងៃ​ទី​៣ ផ្លូវ​ជាតិ​លេខ​៣



Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news