មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Saturday, November 30, 2013

ស្ថានភាព​ក្រុម​ធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកានៅ​តាម​គោល​ដៅ​នីមួយៗ

មុន​ថ្ងៃ​ចាប់​ផ្ដើម​ ក្បួនដង្ហែរធម្មយាត្រា-សិទ្ធិយាត្រា​ថ្ងៃ​ទី១ ខែធ្នូ​ ដើម្បី​អប់រំ​ផ្សព្វផ្សាយ​​អំពី​សិទ្ធិ​មនុស្ស​ ដែល​​ត្រូវចេញដំណើរតាម​គោល​ដៅ​ដូច​ខាង​ក្រោម​នេះ ក្រុម​មិត្ត​១០​ធ្នូ​សូម​ធ្វើ​សេចក្ដី​រាយការណ៍​​អំពី​ស្ថានភាព​ពី​គោល​​ដៅ​នីមួយៗ​​ដូច​ខាង​ក្រោម៖

ផ្លូវជាតិលេខ៥ ចំណុច​ចាប់ផ្ដើមពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍
by Chuop Sereyroth, Cambodia Media
Operator, November 30, 2013
តាម​សេច​ក្ដី​រាយ​ការណ៍​ពី​ព្រះតេជ​គុណ ប៊ុត ប៊ុនតិញ និង​ប្រជាពលរដ្ឋ​​​បាន​រាយការណ៍​មក​ថា អាជ្ញាធរ និង​ព្រះ​សង្ឃ​នៅ​វត្ត​បន្ទាយដីព្យាយាម​​​បណ្ដេញ​​ព្រះសង្ឃ​ និង​ប្រជាពលរដ្ឋ​ដែល​​​ត្រៀម​​ធ្វើ​ធម្មយាត្រា-សិទ្ធិ​យាត្រា​​ថ្ងៃ​ទី​១​ខែ​ធ្នូ​ចេញ​​​ពីវត្ត ​ប៉ុន្តែ​ដោយ​​មន្ត្រី​​របស់​អង្គការ​លីកាដូ​នៅ​ទីនោះ ដូច្នេះ​​ ​ព្រះសង្ឃ​​និង​ប្រជាពលរដ្ឋ​បាន​​សឹង និង​​សម្រាក​ត្រឹម​​តែ​​ក្រោម​​ដើម​​ឈើរ​​ក្នុង​​វត្ត​​តែ​​ប៉ុណ្ណោះ​​។

​ផ្លូវជាតិលេខ៦ ចំណុច​ចាប់ផ្ដើម​ពីក្រុងកំពង់ធំ ខេត្តកំពង់ធំ
by Ven. Ounlong, Nov. 30, 2013
តាម​​​ព្រះតេជគុណ យ៉ុម យឿន (Yom Yoeun) បាន​មាន​សង្ឃដីការ​រាយការណ៍​មក​ថា ក្រុម​​របស់​ព្រះតេជគុណ  ព្រមទាំង​ប្រជាពលរដ្ឋ​ដែល​គ្រោង​ធ្វើ​ធម្មយាត្រា​-សិទ្ធិយាត្រា​តាម​ផ្លូវ​​ជាតិ​លេខ​៦A ពី​ក្រុង​កំពង់ធំ មានសមត្ថកិច្ចមកសាកសួរ​។​ ​

 by Chorn Sokha, Nov. 30, 2013
ផ្លូវ​ជាតិ​លេខ១ ស្រុកចន្ទ្រា ខេត្តស្វាយរៀង​៖ តាម​សេចក្ដី​រាយការណ៍​ពី​​​ក្រុម​ធម្មយាត្រា-សិទ្ធិយាត្រា​​បាន​ឲ្យ​ដឹង​ថា រហូត​មក​ដល់​ត្រឹមម៉ោង​ប្រមាណ​ជា​៩​និង២០​នាទិយប់​ (ថ្ងៃ​ទី​៣០​ ខែ​វិច្ឆិកា) ពុំ​មាន​បញ្ហា​អ្វី​ទេ។

សម្រាប់​ស្ថានភាព​ពី ផ្លូវជាតិលេខ៣ ពី​​ទី​រួម​ក្រុង​កំពត​ ខេត្ត​កំ​ពត និង​ផ្លូវ​ជាតិ​លេខ​៤​​​ពី​ឃុំ​អម​លាំង ស្រុក​ថ្ពង​ខេត្ត​កំ​ពង់​ស្ពឺ​ ក្រុម​​មិត្ត​​១០​​ធ្នូ​ ​នឹង​​រាយ​ការណ៍​​នៅ​​ពេល​​ក្រោយ​៕​​ 

Friday, November 29, 2013

សេច​ក្ដី​ថ្លែង​ការណ៍​ ​ប្រវត្តិ និង​ផែន​ទី​នៃ​​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ

ខាង​ក្រោម​នេះ​ ជា​សេចក្ដី​ថ្លែង​ការណ៍ ប្រវត្តិ​នៃ​​ទិវា​សិទ្ធិមនុស្ស និង​ផែន​ទី​​នៃ​ក្បួន​ហែ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​នៅ​កម្ពុជា៖
  1. សេចក្ដី​ថ្លែងការណ៍អំពី​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ៖ ភាសាខ្មែរ, English 

  2. ប្រវត្តិ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ៖ ភាសា​ខ្មែរ, English not available 

  3. ផែន​ទី​​ដើរ​ហែ​ក្បួន​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ៖ ភាសា​ខ្មែរ, English

Wednesday, November 27, 2013

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​១០​ធ្នូ៖ ធម្ម​យាត្រា​-សិទ្ធិ​យាត្រា អប់រំ​សព្វផ្សាយ​​ចំណេះ​ដឹង​អំពី​សិទ្ធិមនុស្ស

ក្នុងឱកាស​ដែល​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទូទាំង​ពិភពលោក​ នៅ​​ថ្ងៃ​ទី​​១០​​ខែ​​ធ្នូ​ ឆ្នាំ​២០១៣​​ខាង​មុខ​​នេះ​ខិត​ចូល​កាន់តែ​ជិត​ដល់​ "ក្រុម​មិត្ត​១០​ធ្ន"​ ​​បាន​​រៀបចំ​​​​​ខួប​លើក​​ទី​៦៥​​នៃ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​ឆ្នាំ​២០១៣នេះ​ដែរ ដោយ​​បណ្ដាញ​​ព្រះ​សង្ឃ​​ឯក​រាជ្យ​ដើម្បី​​យុត្តិ​ធម៌​​សង្គម សហគមន៍ សមាគម​ បណ្ដាញ សហព័ន្ធ សហជីព និងអង្គការ​​សង្គម​ស៊ីវិល ​នឹង​​​រៀប​​​ចំ​​​​ក្បួន​​ដង្ហែ​ធម្មយាត្រា-សិទ្ធិយាត្រា​ ដើម្បី​ផ្សព្វផ្សាយ​​អប់រំ​​ចំណេះ​ដឹង​​អំពី​សិទ្ធិមនុស្ស​​ដល់​ប្រជាពលរដ្ឋ​ទូទៅ​។

ដើម្បី​សម្រេច​បាន​នូវ​គោល​បំណង​នៃ​​ធម្មយាត្រា​-សិទ្ធិយាត្រានេះ ក្រុម​មិត្ត​១០​​ធ្នូ​បាន​គ្រោង​​​ធ្វើ​ធម្ម​យាត្រា​​-​សិទ្ធិយាត្រា​​ដោយ​ថ្មើជើង​​ចេញ​ពី​​ភូមិ​ ឃុំ ស្រុក ខេត្ត ក្រុង​​ចំនួន​៥​ មក​កាន់​រាជធានី​​ភ្នំពេញ ដោយ​មាន​​បង្ហាញ​​ខ្លឹម​សារ​​​សំខាន់​ៗ​ដូចជា "មាន​យុត្តិធម៌ ​​មាន​សន្តិភាព" និង​មាន​សារ​ខ្លះ​ទៀត​ដូចជា "មាន​ការ​គោរព​សិទ្ធិមនុស្ស មាន​យុត្តិធម៌" ព្រម​ទាំង​សារ​មួយ​ចំនួន​ទៀត​ពាក់​ព័ន្ធ​នឹង​សិទ្ធិមនុស្ស​តាម​រយៈ​ធម៌​ព្រះពុទ្ធ​ជាដើម។

តាមគម្រោង​ដែល​បាន​​​ដាក់​ស្នើសុំ​​ទៅ​ក្រសួង​មហាផ្ទៃ​​ពាក់​ព័ន្ធ​នឹង​ ធម្មយាត្រា​-សិទ្ធិយាត្រា​​ដែល​មាន​រយៈ​ពេល​១០​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១​ដល់​ថ្ងៃ​ទី​១០​ធ្នូ ក្រុម​មិត្ត​១០​ធ្នូ​ រួម​ជាមួយ​បណ្ដាញ​ព្រះ​សង្ឃ​​ឯក​រាជ្យ​​​ដើម្បី​យុត្តិធម៌សង្គមសហគមន៍ សមាគម​ បណ្ដាញ សហព័ន្ធ សហជីព និងអង្គការ​​សង្គម​ស៊ីវិលគ្រោង​​ធ្វើ​​​ធម្មយាត្រា-​សិទ្ធិយាត្រា​​​​ចេញ​ពី​គោល​ដៅ​ដូច​បាន​កំណត់​ខាង​ក្រោម ដោយ​មាន​ប្រជាពលរដ្ឋ​ និង​ព្រះសង្ឃ​សរុប​៥០​​អង្គ-នាក់ មាន​ន័យថា តាម​គោល​​ដៅ​​នីមួយ​ៗ​​​​មាន​​ប្រជា​សហគមន៍​ចំនួន​៣០​នាក់ និង​​ព្រះ​សង្ឃ​​ចំនួន​​២០​​អង្គ​​។ ក្រុម​មិត្ត​១០​ធ្នូ​រំពឹង​ថា ចំនួន​នៃ​អ្នក​ចូល​រួម​នឹង​កើន​ឡើង​​​​ពី​កន្លែង​មួយ​​ទៅ​កន្លែង​មួយ​នៅ​ពេល​ធ្វើ​​ធម្មយាត្រា-​សិទ្ធិ​យាត្រា​នេះ។​

ក្នុង​ពេល​ធ្វើ​ធម្មយាត្រា-​សិទ្ធិ​យាត្រា​នេះ អ្នក​ចូល​រួម​​តាម​គោល​ដៅ​នីមួយៗ គ្រោង​ឈប់​​សម្រាក​​​តាម​ផ្លូវ​​ក្រោយ​ពី​​ធ្វើ​ធម្មយាត្រា​-​សិទ្ធិយាត្រា​បាន​ចម្ងាយ​២០​គីឡូម៉ែត្រ​ក្នុង​១​ថ្ងៃ ហើយ​​នៅ​​ពេល​​ឈប់​​សម្រាក​​​មួយលើកៗ​នឹង​​មាន​​​​កម្មវិធី​​សំខាន់​ៗ​​ពីរ​គឺ៖ (១)​ ធម្ម​ទេសនា​​​​អំពី​​ព្រះពុទ្ធ​សាសនា និង​​​​​សិទ្ធិ​​មនុស្ស និង (២) ​ល្បែង​​​​សំណួរ​-ចម្លើយ​​​ពាក់​​ព័ន្ធ​​ចំណេះ​​ដឹង​​ផ្នែក​​សិទ្ធិ​មនុស្ស​និង​មាន​​ចែក​រង្វាន់​​ជូន​អ្នក​ដែល​ឆ្លើយ​ត្រូវ។

កម្មវិធី​មួយ​ទៀត​ដែល​អាច​នឹង​ធ្វើ​ដែរគឺ វេទិកា​សាធារណៈ។ សូម​​បញ្ជាក់​​ថា តាម​​ទស្សនៈ​​របស់​​ក្រុម​​មិត្ត​​១០​​ធ្នូ​គឺ​​ ចង់​​ឃើញ​​​ទិវា​​សិទ្ធិ​មនុស្ស​​​១០​​ធ្នូ និង​​វេទិកា​​សាធារណៈ​​ក្លាយ​ជា​ ប្រពៃ​ណី​បុណ្យ​​សាធា​រណៈ​​មួយ​​ ដែល​​ក្នុង​​កម្មវិធីនេះ ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋាន​ចូល​រួម​ ឆ្លុះ​បញ្ចាំង​អំពី​ចំ​ណុច​​វិជ្ជ​មាន និង​​អវិជ្ជ​មាន​​​នៃ​​​​ការ​​គោ​រព​​សិទ្ធិ​មនុស្ស​។ ​ប្រជាពលរដ្ឋ​ដែល​ចូល​រួម​​​នឹង​​​លើក​ឡើង​អំពី​​ចំណុច​​ល្អ​ៗ​ និង​​​​​ចំណុច​​​អវិជ្ជមាន​មួយ​ចំនួន​ដែល​​​​​​ត្រូវ​កែលម្អ និង​ជំរុញ​ការ​អនុវត្ត​ ការគោរព​សិទ្ធិ​មនុស្ស​​ឲ្យ​កាន់តែ​ល្អ​ប្រ​សើរ​។

គោលដៅ​និង​ផ្លូវ​មួយ​ចំនួន​នៃ​ធម្មយាត្រា​-​សិទ្ធិយាត្រា៖ ​
  1. ផ្លូវ​ជាតិ​លេខ១ ​ចេញ​​ពី​​​ទីរួម​ស្រុក​​ចន្ទ្រា ក្រុង​បាវិត ខេត្ត​ស្វាយ​រៀង 
  2. ផ្លូវ​ជាតិ​លេខ​៣ ចេញ​ពីខេត្ត​​ទីរួម​ក្រុង​​កំពត ខេត្ត​កំពត  
  3. ផ្លូវ​​ជាតិ​លេខ​៤ ចេញ​ពីឃុំ​អម​លាំង​ ស្រុក​ថ្ពង ខេត្ត​កំពង់​ស្ពឺ  
  4. ផ្លូវ​ជាតិ​លេខ​៥ ចេញ​ពី​​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍​សាត់ ​និង​
  5. ផ្លូវ​ជាតិ​លេខ​៦ ចេញ​ពី​​ក្រុង​កំពង់​ធំ ខេត្ត​កំពង់​ធំ​។​ 
សូម​បញ្ជាក់​ថា ​ក្បួន​ធម្មយាត្រា-សិទ្ធិ​យាត្រា នឹង​ធ្វើ​ដំណើរ​រហូត​មក​ដល់​​​​មុខ​​មន្ទីរ​​រដ្ឋសភា ​រាជ​ធានី​​ភ្នំ​ពេញ​​​៕

សម្រាប់​ព័ត៌មាន​​ពាក់​ព័ន្ធ​ ធម្មយាត្រា-សិទ្ធិយាត្រា​ក្នុង​ពិធី​ប្រារព្វ​ទិវា​បុណ្យ​​សិទ្ធិមនុស្ស​អន្តរជាតិ​​នេះ ​សូម​​តាម 'Follow' Google+ Page, ឬ​ប្លក់​ "​ក្រុម​មិត្ត​១០​ធ្នូ"​ នេះ ទាក់​ទង​មក​ក្រុម​អ្នក​​​រៀបចំ​ធម្មយាត្រា-​សិទ្ធិ​យាត្រា​។

Tuesday, November 26, 2013

ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជា​តិ ១០​ធ្នូ

​ក្នុងខណៈ​ដែល​​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ​ដែល​នឹង​ត្រូវ​ប្រារព្វ​នៅ​ថ្ងៃ​ទី​១០​ធ្នូ​ជា​រៀង​រាល់​ឆ្នាំ​ នៅ​ទូទាំង​ពិភពលោក​​ខិត​ចូល​កាន់តែ​ជិត ក្រុមមិត្ត​១០​ធ្នូ​ សូម​នាំ​លោក-អ្នក​ស្វែង​យល់​អំពី​ទិវា​​នេះ​តាម​រយៈ​បទ​ចម្រៀង​មួយ​បទ​មាន​ចំណង​ជើង​ថា៖ "​​១០​ធ្នូ​ទិវា​សិទ្ធិមនុស្ស​​​"​។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news