មុនថ្ងៃចាប់ផ្ដើម ក្បួនដង្ហែរធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១ ខែធ្នូ ដើម្បីអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ដែលត្រូវចេញដំណើរតាមគោលដៅដូចខាងក្រោមនេះ ក្រុមមិត្ត១០ធ្នូសូមធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពពីគោលដៅនីមួយៗដូចខាងក្រោម៖
ផ្លូវជាតិលេខ៥ ចំណុចចាប់ផ្ដើមពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍៖
|
by Chuop Sereyroth, Cambodia Media Operator, November 30, 2013 |
តាមសេចក្ដីរាយការណ៍ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងប្រជាពលរដ្ឋបានរាយការណ៍មកថា អាជ្ញាធរ និងព្រះសង្ឃនៅវត្តបន្ទាយដីព្យាយាមបណ្ដេញព្រះសង្ឃ និងប្រជាពលរដ្ឋដែលត្រៀមធ្វើធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១ខែធ្នូចេញពីវត្ត ប៉ុន្តែដោយមន្ត្រីរបស់អង្គការលីកាដូនៅទីនោះ ដូច្នេះ ព្រះសង្ឃនិងប្រជាពលរដ្ឋបានសឹង និងសម្រាកត្រឹមតែក្រោមដើមឈើរក្នុងវត្តតែប៉ុណ្ណោះ។
ផ្លូវជាតិលេខ៦ ចំណុចចាប់ផ្ដើមពីក្រុងកំពង់ធំ ខេត្តកំពង់ធំ៖
|
by Ven. Ounlong, Nov. 30, 2013 |
តាមព្រះតេជគុណ យ៉ុម យឿន (Yom Yoeun) បានមានសង្ឃដីការរាយការណ៍មកថា ក្រុមរបស់ព្រះតេជគុណ ព្រមទាំងប្រជាពលរដ្ឋដែលគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ៦A ពីក្រុងកំពង់ធំ មានសមត្ថកិច្ចមកសាកសួរ។
|
by Chorn Sokha, Nov. 30, 2013 |
ផ្លូវជាតិលេខ១ ស្រុកចន្ទ្រា ខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍ពីក្រុមធម្មយាត្រា-សិទ្ធិយាត្រាបានឲ្យដឹងថា រហូតមកដល់ត្រឹមម៉ោងប្រមាណជា៩និង២០នាទិយប់ (ថ្ងៃទី៣០ ខែវិច្ឆិកា) ពុំមានបញ្ហាអ្វីទេ។
សម្រាប់ស្ថានភាពពី ផ្លូវជាតិលេខ៣ ពីទីរួមក្រុងកំពត ខេត្តកំពត និងផ្លូវជាតិលេខ៤ពីឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ក្រុមមិត្ត១០ធ្នូ នឹងរាយការណ៍នៅពេលក្រោយ៕
No comments:
Post a Comment