មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Monday, April 4, 2011

Freedom House: សេចក្ដីព្រាងច្បាប់រឹតត្បិតសេរីភាព

ដោយ យន់ សាមៀន
2011-04-03
 
 
សូម​ចុច​ទី​នេះ​ដើម្បី​អាន "សេចក្ដី​ប្រកាស​ព័ត៌មាន​ជាភាសា​អង់គ្លេស"
 
អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Freedom House កាល​ពី​ថ្ងៃ​សុក្រ ទី​១ មេសា បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បោះបង់​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចោល។

លោក ជាម យៀប តំណាង​រាស្ត្រ​គណ​បក្ស​ប្រជា​ជន​កម្ពុជា នៅ​ថ្ងៃ​សៅរ៍ ទី​២ មេសា បាន​ប្រកាស​ថា​រដ្ឋាភិបាល​កម្ពុជា​នឹង​បន្ត​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​ សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ឲ្យ​ក្លាយ​ទៅ​ជា​ច្បាប់ ដើម្បី​ពង្រឹង​នីតិ​រដ្ឋ​នៅ​កម្ពុជា។ លោក ជាម យៀប បាន​បដិសេធ​មិន​ទទួល​យក​សំណើ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Freedom House ដែល​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ​លុប​ចោល​សេចក្ដី​ព្រាង​នេះ។

សេចក្ដី​ថ្លែង​ការណ៍​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Freedom House កាល​ពី​ថ្ងៃ​សុក្រ​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​ចុង​ក្រោយ​នៃ​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​បាន​បង្ហាញ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល កាល​ពី​សប្ដាហ៍​មុន​បង្ហាញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ អាច​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​អាច​បញ្ឈប់​សកម្មភាព​របស់​អង្គការ​តាម​តែ​អំពើចិត្ត​ខ្លួន។ សេចក្ដី​ព្រាង​ច្បាប់​ក៏​មិន​បាន​អនុញ្ញាត​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​មាន​ សិទ្ធិ​តវ៉ា​ការ​បិទ​អង្គការ​នោះ​ទេ។ មន្ត្រី​សង្គម​ស៊ីវិល​បាន​ឲ្យ​ដឹង​ថា ក្នុង​ការ​ពិភាក្សា​គ្នា​មួយ​ជា​មួយ​មន្ត្រី​ក្រសួង​មហា​ផ្ទៃ កាល​ពី​សប្ដាហ៍​មុន ក្រសួង​មហា​ផ្ទៃ​បាន​បដិសេធ​មិន​ទទួល​យក​ការ​សុំ​កែ​ប្រែ​សេចក្ដី​ព្រាង​ ច្បាប់​មួយ​ចំនួន​របស់​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។

លោក ជាម យៀប បន្ថែម​ទៀត​ថា កម្ពុជា​ចាំបាច់​ត្រូវ​មាន​ច្បាប់ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល "របស់រដ្ឋ​មួយ អធិបតេយ្យភាព និង​បូរណភាព គេ​ធ្វើ​ដើម្បី​រដ្ឋ​គេ ដើម្បី​ប្រទេស​គេ និង​គ្រប់គ្រង​ប្រជា​ជន​គេ។ ហើយ​អ៊ីចឹង​ទេ មិន​អាច​យក​ច្បាប់​កម្ពុជា​ទៅ​ដាក់​ដូច​ច្បាប់​អាមេរិក​បាន​ទេ"

មន្ត្រី​តស៊ូ​មតិ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស Freedom House បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ដែល​មាន ៥៨​មាត្រា និង ១១​ជំពូក​នឹង​អាច​ប៉ះ​ពាល់​អវិជ្ជមាន​ដល់​ការ​អភិវឌ្ឍ​លទ្ធិ​ប្រជាធិបតេយ្យ​ នៅ​កម្ពុជា។ មន្ត្រី​បន្ត​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ធ្វើ​ឲ្យ​ខូច​ខាត​ ដល់​សិទ្ធិ​សេរីភាព ទាក់​ទង​នឹង​ការ​សំដែង​មតិ និង​ការ​ប្រមូល​ផ្ដុំ។

មន្ត្រី​ជាន់​ខ្ពស់​សមាគម​ការ​ពារ​សិទ្ធិ​មនុស្ស​អាដហុក លោក ចាន់ សុវេត នៅ​ថ្ងៃ​សៅរ៍ ក៏​បាន​សំដែង​ក្ដី​កង្វល់​ពី​ការ​ធ្លាក់​ចុះ​នូវ​សិទ្ធិ​សេរីភាព​របស់​ អង្គការ​សង្គម​ស៊ីវិល ក្រោយ​ពេល​ច្បាប់​ចូល​ជា​ធរមាន​ផង​ដែរ។ លោក​បញ្ជាក់​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​អាច​បណ្ដាល​ឲ្យ​អង្គការ​មួយ​ចំនួន​នៅ​កម្ពុជា​អាច​បិទ​ដំណើរ​ការ ដោយ​សារ​តែ​ច្បាប់​នេះ​ទាម​ទារ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​បំពេញ​ការ​ងារ​ ច្រើន​ហួស​ហេតុ "បារម្ភ​ជាង​គេ​គឺ​ច្បាប់​អង្គការ​មិន​មែន​ធ្វើ​ឡើង​ ដើម្បី​គ្រប់គ្រង​យើង​តាម​គោល​ការណ៍​ច្បាប់ ប៉ុន្តែ​យើង​ភ័យ​ជាង​គេ ការ​គាបសង្កត់​ផ្លូវ​ការ​ងារ​សម្រាប់​សង្គម​ស៊ីវិល។ ហើយ​បើ​ច្បាប់​តឹង​តែង​ពេក មធ្យោបាយ​មាន​តែ​មួយ ប្រសិន​បើ NGO មិន​អាច​ធ្វើ​ការ យើង​មាន​តែ​ឈប់​ហើយ"

បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​មាន​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ប្រមាណ​ជា ៣០០០​អង្គការ សមាគម កំពុង​មាន​សកម្មភាព​ដើម្បី​បម្រើ​ប្រយោជន៍​សាធារណៈ ទៅ​តាម​វិស័យ​ផ្សេងៗ ដោយ​ទទួល​ប្រាក់​ជំនួយ​ពី​អន្តរ​ជាតិ៕

Copyright © 1998-2011 Radio Free Asia. All rights reserved.

No Entry Without Strategy: Building the Rule of Law under UN Transitional Administration 
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news