មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Friday, June 28, 2013

សេចក្ដី​អំពាវ​នាវ

ខាង​ក្រោម​នេះ ជា​​ការ​វាយឡើងវិញ ​សេចក្ដី​អំពី​នាវ​​ពី​ ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរុមនាថ នរោត្ដម សីហមុនី ព្រះ​មហា​វីរ​ក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រកម្ពុជា។ 

ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ​បរុមនាថ 
នរោត្ដម​ សីហមុនី 
ព្រះ​មហា​វិរក្សត្រ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា

ផ្ញើ​ជូន​ជន​រួម​ជាតិ ​បង​ប្អូន​ កូន​ក្មួយ ជា​ទីគោរព​ស្នេហាដ៏​ជ្រាល​ជ្រៅ​បំផុត

ដោយ​ថ្ងៃ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រកាន់​តែ​ខិត​ជិត​មក​ដល់​ហើយ ខ្ញុំ​សូម​ធ្វើ​សេចក្ដី​អំពាវ​នាវ​ជា​ឱឡារិក ជូន​​ជន​រួម​ជាតិ បងប្អូន កូន​ក្មួយ សូម​កុំ​ឲ្យ​មាន​ការ​ព្រួយ​បារម្ភ ចំពោះ​ការ​គាប​សង្កត់ ការគំរាម​ កំហែង ឬសំឡុត​​ពី​ជន​ណាមួយ ឬ​បក្ស​ណាមួយ​ឲ្យ​សោះ។

ការបោះ​ឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៣ គឺ​ជា​ការ​បោះ​ឆ្នោត​សម្ងាត់​ ហើយ​នឹង​ប្រព្រឹត្ត​ធ្វើ​ទៅ​តាម​​លទ្ធិ​ប្រជា​ធិបតេយ្យ​សេរី។

ហេតុ​ដូច​នេះ ខ្ញុំ​សូម​បង​ប្អូន កូន​ក្មួយ​ មេត្តា​ប្រើ​សិទ្ធិ​របស់​ខ្លួន គឺ​ការ​បោះ​ឆ្នោត​ទៅ​តាម​សតិសម្បជញ្ញៈ​របស់​ខ្លួន​ម្នាក់​ៗ​ដែល​មាន​ទំនុក​ចិត្ត​ទៅ​លើ​បេក្ខជន​ណាមួយ បក្ស​ណាមួយ​បាន​ដោយ​សេរី។

សូម​បង​​​​ប្អូន​​ កូន​ក្មួយ​ ជន​រួម​ជាតិ​ទាំង​អស់​ ប្រកប​នូវ​ពុទ្ធពរ​​​​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ ពលៈ​ ព្រម​ទាំង​ទទួល​យក​នូវ​សេចក្ដី​គោរ​ព ស្នេហាដ៏​ជ្រាល​ជ្រៅ​ជា​ទី​បំផុត​​ អំពីខ្ញុំ។

នរោតម្ដ សីហមុនី

ធ្វើ​នៅ​ថ្ងៃ​ទី​៦ ខែ​មិថុនា ឆ្នាំ​២០១៣


Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news