"ដី និងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់យើង" នេះជាពាក្យដែលប្រជាជននៅតាមសហគមន៍មូលដ្ឋាន ជាពិសេស សហគមន៍ជនជាតិដើមភាគតិច តែងតែលើកឡើង។ ការអភិវឌ្ឍសហគមន៍គឺពឹងផ្អែកសំខាន់ទៅលើដីធ្លី និងធនធានធម្មជាតិ។
ទោះបីជា គ្មានការអភិវឌ្ឍចរន្តអគ្គិសនី ផ្លូវថ្នល់ល្អៗ ផ្សារទំនើបក៏ដោយឲ្យតែដីធ្លីនិងធនធានធម្មជាតិរបស់សហគមន៍នៅគង់វង្ស នោះការចិញ្ចឹមជីវិតដែលសហគមន៍តែងតែធ្វើរាប់តំណមកហើយនោះ នៅតែធានាបាននិរន្តរភាពតាមធម្មជាតិតរៀងទៅ។
ផ្ទុយទៅវិញ ប្រសិនបើ មានចរន្តអគ្គិសនី ផ្លូវថ្នល់ និងផ្សារ ទាំងអស់នោះហើយ តែបែរជានាំមកនូវការរំខាន និងគំរាមកំហែងដល់ដីធ្លី និងធនធានធម្មជាតិដែលជាប្រព័ន្ធទ្រទ្រង់ដល់ការចិញ្ចឹមជីវិត ដោយសារថា ពួកគាតាត់ធ្លាប់ធ្វើវាយ៉ាងវីករាយវិញនោះ វានឹងនាំទៅរកការវិនាសហិនហោចដល់សហគមន៍ជាក់ជាមិនខាន។
ប្រសិនបើ មានការបាត់បង់ដីធ្លី នឹងនាំឲ្យសហគមន៍ ឈានទៅរកការបាត់បង់ វប្បធម៌ ប្រពៃណី ជំនឿ និងអត្តសញ្ញាណរបស់ខ្លួន នេះជាសញ្ញានៃការកើនឡើងនូវភាពក្រីក្រ។
ដូច្នេះ ការរៀបចំការអភិវឌ្ឍ ត្រូវតែធានាឲ្យបាននូវសុវត្ថិភាពនៃធនធានយ៉ាងសំខាន់នេះ របស់សហគមន៍។
សូមទស្សនាឈុតវិឌីអីខ្លីរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ ស្ដីពី "យើងត្រូវគោរពច្បាប់"៖
2 comments:
Thank for family FM 99.5 Phnom Penh for giving us radio to contribute to villagers.
You are welcome. It is very good to hear from you.
Post a Comment