កតិកាសញ្ញាអន្តរជាតិ ស្ដីពីសិទ្ធិពលរដ្ឋ និង នយោបាយ
អនុម័តនិងបើកឲ្យចុះហត្ថលេខា ឲ្យសច្ចាប័ន និងឲ្យចូលជាសមាជិក ដោយសេចក្ដីសម្រេចចិត្តរបស់មហាសន្និបាតអង្គការសហប្រជាជាតិ លេខ២២០០ A (XXI) ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ១៩៦៦
ចូលជាធរមាននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧៦ ស្របតាមបទបញ្ញត្តិនៃមាត្រា៤៩
ផ្នែក ៣
មាត្រា២២
- ជនគ្រប់រូបមានសិទ្ធិចូលរួមជាសមាគមដោយសេរីជាមួយអ្នកដទៃ រាប់បញ្ចូលទាំងសិទ្ធិបង្កើតសហជីព និងសិទ្ធិចូលជាសមាជិកសហជីព ដើម្បីការពារផលប្រយោជន៍របស់ខ្លួន។
- ការប្រើប្រាស់សិទ្ធិនេះ មិនអាចត្រូវបានរឹតត្បិត (ហាមប្រាម) ទេលើកលែងតែមានបទបញ្ញត្តិដែលកំណត់ដោយច្បាប់ និងលើកលែងតែវាជាការចាំបាច់ក្នុងសង្គមប្រជាធិបតេយ្យ ដែលការហាមប្រាមនេះជាផលប្រយោជន៍នដល់សន្តិសុខជាតិ ឬសុវត្ថិភាពសាធារណៈ សណ្ដាប់ធ្នាប់សាធារណៈ ការពារសុខភាពសាធារណៈ ឬសីលធម៌ ឬការពារសិទ្ធិ និង សេរីភាពរបស់អ្នកដទៃ។ មាត្រានេះមិនត្រូវរារាំងដល់ការដាក់បំរាមខាងផ្លូវច្បាប់ លើមន្ត្រីយោធា និងនគរបាលក្នុងការប្រើប្រាស់សិទ្ធិនេះទេ។
- គ្មានមាត្រាណាមួយនៃបទបញ្ញត្តិនេះអនុញ្ញាតឲ្យរដ្ឋភាគី នៃអនុសញ្ញាឆ្នាំ១៩៤៨ នៃអង្គការពលកម្មអន្តរជាតិ ស្ដីពីសេរីភាពខាងសហជីព និងការពារសិទ្ធិខាងសហជីព ចាត់វិធានការខាងផ្លូវច្បាប់ ឬអនុវត្តច្បាប់ តាមរបៀបដែលធ្វើឲ្យប៉ះពាល់ដល់ការធានា ដែលមានចែងក្នុងអនុសញ្ញានេះឡើយ។
No comments:
Post a Comment