ព្រឹកម៉ិញនេះ មិត្ត១០ធ្នូ បានចុះទៅមើលស្ថានភាពនៃការតវ៉ារបស់ប្រជាពលរដ្ឋតំបន់បឹងកក់នៅទីលានប្រជាធិបតេយ្យដែលស្ថិតនៅខាងត្បូងស្ថានទូតអាមេរិកនៅរាជាធានីភ្នំពេញ។
នៅពេលទៅដល់ទីលានប្រជាធិបតេយ្យនោះ ក្រុមយើងបានសង្កេតឃើញ ប្រជាពលរដ្ឋកំពុងទ្រហោយំ ស្រែកទាមទារសំណងសមរម្យនិងយុត្តិធម៌តាមផ្លូវច្បាប់សម្រាប់ការបូមដីលុបលំនៅដ្ឋានរបស់គាត់។
អ្វីដែលយើងបានឃើញ ហើយធ្វើឲ្យយើងរន្ធត់តក់ស្លុត ក្ដុកក្ដួលបំផុតនោះគឺកុមារតូចៗ អាយុប្រមាណជាមួយឆ្នាំជាងទៅពីរឆ្នាំ ឬបីឆ្នាំក៏កំពុងតែស្ថិតនៅក្នុងចំណោមចាស់ៗដែលកំពុងយំយែក បង្ហូរទឹកភ្នែកទាមទារសំណងសមរម្យនិងយុត្តិធម៌នោះដែរ។ ប្រសិនបើក្រុមហ៊ុនពិតជាមិនផ្ដល់សំណងសមរម្យនិងយុត្តិធម៌ ដល់គាត់និងអ្នកស្រុកបឹងកក់ដទៃទៀតទេ នោះមិនដឹងថាកុមារតូចៗដែលមិនដឹងអីសោះហើយមកទទួលរងការបណ្ដេញចេញពីលំនៅដ្ឋានដែរនោះ នឹងមានវាសនាយ៉ាងណានោះទេ។
ថ្វីត្បិតថា អ្នកស្រុកបឹងកក់ដែលទទួលរងការបណ្ដេញចេញនោះ បាននាំគ្នាទាមទារសុំសម្ដេចហ៊ុន សែនជួយដោះស្រាយសំណងសមរម្យនិងយុត្តិធម៌អស់រយៈពេលបីថ្ងៃមកហើយក៏ដោយ ក៏រហូតមកដល់ពេលនេះគ្មានអាជ្ញាធរ ឬក្រុមហ៊ុនពាក់ព័ន្ធណាចុះមកដោះស្រាយនៅឡើយ។
អ្វីដែលគួរចាប់អារម្មណ៍នោះគឺ អ្នកភូមិបឹងកក់ដែលកំពុងនាំគ្នាយំយែកសុំដំណោះស្រាយសមរម្យនិងយុត្តិធម៌នោះ បាននិយាយថា មានអាជ្ញាធរមកនិយាយថា ពួកគាត់ត្រូវគេជួលឲ្យមកសម្ដែងល្ខោនធ្វើជាយំទាមទារបែបបនេះ (sic!!!)។
មិត្ត១០ធ្នូជឿថា ប្រសិនបើក្រុមអាជ្ញាធរខ្លួនឯងឬមានបងប្អូនរបស់គាត់ទទួលរងនូវការបណ្ដេញចេញដោយគ្មានសំណងសមរម្យនិងយុត្តិធម៌តាមផ្លូវច្បាប់បែបនេះ នោះពួកគាត់ពិតជាពិចារណាអ្វីដែលគាត់បាននិយាយនោះឡើងវិញជាមិនខាន នេះប្រសិនបើអាជ្ញាធរពិតជាបាននិយាយបែបនោះមែន។
ទីណាមានយុត្តិធម៌សង្គម ទីនោះមានសន្តិភាព ប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត!
មិត្ត១០ធ្នូ
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Wednesday, January 5, 2011
Subscribe to:
Post Comments (Atom)
Popular Posts
-
ខាងក្រោមនេះជាកម្មវិធីជជែកអំពីសិទ្ធិលំនៅដ្ឋាន។ វាគ្មិន៖ លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីដីធ្លីនិងធនធាន...
-
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ គោលដៅផ្លូវជាតិលេខ៤ ពីស្រុកថ្ពង ខេត្តកំពង់ស្ពឺរហូតដល់រាជធានីភ្នំពេញ។ រូបថតដោយ៖ ល...
-
វត្តសុវណ្ណមេឃា កំពត ៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុង...
-
ផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។
-
រូបថត ធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ តាមផ្លូវជាតិលេខ៣។ មានប្រជាពលរដ្ឋជាច្រើនចូលរួម និងមានប្រជាពលរដ្ឋភាគច្រើនចូល...
-
Sufferance of Dey Krahorm People On January 24, 2009, 144 house owners and their families from Dey Krahorm community were violently and cr...
-
Do you think NGO and Association Law would help our society or not?
-
ធម្មយាត្រា-សិទ្ធិយាត្រាព្រឹកថ្ងៃទី១ធ្នូ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។ ធម្មយាត្រា-សិទ្ធិយាត្រានេះកំពុង...

No comments:
Post a Comment