មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Friday, September 14, 2012

សវនាការ​លោក​ម៉ម សុណង់ដូ

នៅ​ថ្ងៃ​សុក្រ​ទី​១៤ ខែកញ្ញានេះ សាលាដំបូង​រាជធានីភ្នំពេញ​បាន​បើក​សវនាការ លោក ម៉ម សុណង់ដូ និង​ប្រជាពលរដ្ឋ​៨នាក់ទៀត​ដែល​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ "បង្កើត​តំបន់​អបគមន៍ប្រឆាំង​រដ្ឋាភិបាល?"។

​សូម​ស្ដាប់ ​លោក យ៉េង វីរៈ នាយក​ប្រតិបត្តិ​​នៃមជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍ និង​ លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​កម្ពុជា មាន​យោបល់​​ពាក់ព័ន្ធ​សវនាការលោក​ ម៉ម សុណង់ដូ។



លោក​អ៊ំម្នាក់ដែលមាន​វ័យចាស់​បន្តិចទៅ​​ហើយ​នោះ​ក៏​យល់​ថា លោក ម៉ម សុណង់​ដូ ជាមនុស្ស​ល្អ​បរិសុទ្ធ មិន​ជាប់​​ពាក់​ព័ន្ធ​នឹង​អ្វី​ដែល​ត្រូវ​ចោទ​ប្រកាន់​ថា បង្កើត​តំបន់​អបគមន៍ នោះ​ឡើយ។ ចុះអ្នក​វិញ?

​តើ​​​មាន​នរណា​​អាច​ផ្ដល់​និយម​ន័យនៃ​ "ការ​​ប​ង្កើត​តំបន់​អបគមន៍"​បានទេ?​​​​
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news