វត្តសុវណ្ណមេឃា កំពត៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុងកំពត ខេត្តកំពត។ យប់នេះគណៈធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តសុវណ្ណមេឃា ភូមិក្បាលរមាស ឃុំនរាយ ស្រុកឈូក។ ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃនេះមានអ្នកចូលរួមដែលជាប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣ រួមទាំងព្រះសង្ឃផងមានចំនួន១២០អង្គ-នាក់។ ទាំងព្រះសង្ឃ ទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្ធ្វើធម្មយាត្រា-សិទ្ធិយាត្រាពេញមួយថ្ងៃនេះមានការហត់នឿយកម្លាំងកាយខ្លាំង ប៉ុន្តែដោយសារតែមានឆន្ទៈខ្លាំងក្លាដូច្នេះមិនហត់នឿយកម្លាំងចិត្តទេ។ (រាយការណ៍ពីខេត្តកំពតដោយ លោក សរ ម៉ូរី)
ទីរួមខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គណៈធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ១ បានមកដល់ទីរួមខេត្តស្វាយរៀងហើយ បើគិតពីចំណុចចាប់ផ្តើមក្នុងថ្ងៃនេះគឺធ្វើធម្មយាត្រាបានចម្ងាយ២៤គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា ការធ្វើធម្មយាត្រាមួយថ្ងៃពេញនេះមានការសម្របសម្រួលពីអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវក៍បានចូលរួមអបអរសាទរធម្មយាត្រានេះដែរ ដូចជានៅពេលដែលគណៈធម្មយាត្រាដង្ហែមកដល់ពួកគាត់ចេញមកទទួលអបអរសាទរ និងចូលជាបច្ច័យ មានទឹកសុទ្ធ មី និងរបស់របរផ្សេងៗទៀត។ ចំពោះដំណើរនៃគណៈធម្មយាត្រាថ្ងៃនេះក៍មានអង្គការសហប្រជាជាតិចំនួន៣នាក់បានចូលរួមជាមួយដែរ គឺពួកគាត់បានចូលរួមធម្មយាត្រាចម្ងាយប្រហែល៥គីឡូម៉ែត្រ។
ពាក់ព័ន្ធកន្លែងស្នាក់នៅវិញ សមាជិកនៃគណៈធម្មយាត្រាទាំងអស់ស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅទីរួមខេត្តស្វាយរៀង គឺនៅជិតរង្វង់មូលរូបគោ ជិតសាលាដំបូងខេត្តស្វាយរៀង។ យប់នេះគណៈធម្មយាត្រាមិនបានធ្វើពិធីអ្វីទេព្រោះដោយសារតែទីតាំងមានភាពតូចចង្អៀត ហើយចរន្តអគ្គិសនីក៍ដាច់ដែរ។ (រាយការណ៍ខេត្តស្វាយរៀងដោយ លោក សុត ពិសិទ្ធិ)
ខេត្តកំពង់ស្ពឺ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពងខេត្តកំពង់ស្ពឹគណៈធម្មយាត្រាធ្វើដំណើរបានចម្ងាយ៦គីឡូម៉ែត្រគឺមកដល់វិទ្យាល័យហ៊ុន សែនអន្លុងជ្រៃក៏ឈប់សម្រាក។ ពេលនោះលោកយ៉េងវិរៈ ដែលជាអ្នកដឹកនាំធម្មយាត្រា-សិទ្ធិយាត្រានេះ បានថ្លែងអំពីអង្គធម្មយាត្រាស្ដីពីសិទ្ធិមនុស្សដល់សិស្សានុសិស្សប្រមាណ៤០០នាក់និងមានសំណួរចំលើយទៀតផង។
បន្ទាប់ពីនោះមក ដល់ម៉ោង៩និង៣០នាទីអង្គធម្មយាត្រាបានធ្វើដំណើរបណ្ដើរ ពន្យល់ប្រជាពលរដ្ឋតាមដងផ្លូវបណ្ដើរអំពីសិទ្ធិមនុស្ស រហូតដល់ម៉ោង១១និង២៤នាទីអង្គធម្មយាត្រាបានឈប់សម្រាកអាហារថ្ងៃត្រង់នៅវត្តតាំងពោធិ៏។
លុះដល់ម៉ោងជាង២រសៀល ក្រុមធម្មយាត្រាបានចាប់ផ្ដើមធ្វើដំណើរបន្ត បានចម្ងាយប្រមាណ៧គីឡូម៉ែត្រ រហូតម៉ោងជាង៤ក៏ឈប់សម្រាកនៅផ្ទុះបងរបស់ម៉ាក់ម៉ាលីនៅភូមិថ្មីឃុំរុងរឿង ស្រុកថ្ពងខេត្តកំពង់ស្ពឺហើយព្រះសង្ឃសូត្រមន្តនិងផ្សារភ្ជាប់ពុទ្ធសាសនានិងសិទ្ធិមនុស្ស ព្រមទាំងមានសំណួរចំលើយស្ដីពីសិទ្ធិមនុស្ស ដោយមានអ្នកភូមិចំនួន៤០នាក់ចូលរួម។ (រាយការណ៍ពីខេត្តកំពង់ស្ពឺ ដោយលោក ផល វណ្ណៈ)
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Tuesday, December 3, 2013
Subscribe to:
Post Comments (Atom)
Popular Posts
-
What Are Human Rights ? Art, essay, and poetry contests continue to be powerful activities for getting youth involved and learning about h...
-
ធម្មយាត្រា-សិទ្ធិយាត្រាព្រឹកថ្ងៃទី១ធ្នូ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។ ធម្មយាត្រា-សិទ្ធិយាត្រានេះកំពុង...
-
ផ្លូវជាតិលេខ៣ កំពត ៖ តាមសេចក្ដីរាយការណ៍សង្ខេបពី ក្រុមមិត្ត១០ធ្នូដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ក្នុងថ្ងៃទី១ខែធ្នូនេះ ពី...
-
ភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៖ ថ្ងៃនេះថ្ងៃប្រារព្វទិវាបុណសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ហើយក៏ជាថ្ងៃចុងក្រោយដែរ ...
-
វត្តសុវណ្ណមេឃា កំពត ៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុង...
-
ខាងក្រោមនេះ ជាចម្រៀងចាប៉ីឆ្លងឆ្លើយ ស្ដីពី "សិទ្ធិជាមូលដ្ឋានរបស់មនុស្ស"។ ក្រុមមិត្ត១០ធ្នូ សូមចូលរួមអបអរសាទរ ...
-
Friends of December 10 has got a message which say: Hi, This month is lucky month. It has 5 Mondays , 5 Saturdays and 5 Sundays , accord...
-
Sufferance of Dey Krahorm People On January 24, 2009, 144 house owners and their families from Dey Krahorm community were violently and cr...
No comments:
Post a Comment