ដោយ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:០៣
យោងតាមការប្រកាសព័ត៌មា
នថ្ងៃទី៩
ធ្នូ បានឱ្យដឹងថា នាថ្ងៃសៅរ៍ ទី១០ ធ្នូ
នឹងមានតំណាងមកពីស្ថាប័នព្រឹទ្ធសភា រដ្ឋសភា
រាជរដ្ឋាភិបាលកម្ពុជា អង្គការសហប្រជាជាតិ
តំណាងស្ថានទូតនានាប្រចាំកម្ពុជា អង្គការ សមាគមជាតិ អន្តរជាតិ
សហជីពកម្មករ សហគមន៍ជនជាតិដើមភាគតិច យុវជន សិស្ស និស្សិត
ដែលសរុបប្រមាណជា៤០០០នាក់នឹងមកជួបប្រជុំគ្នា
ដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិខួបលើកទី៦៣
នៃសេចក្តីប្រកាសជាសាកលស្តីពីសិទ្ធិមនុស្ស(១០ ធ្នូ ១៩៤៨-១០
ធ្នូ ២០១១)នៅទីធ្លាសួនសេរីភាព ជិតផ្សារចាស់នៃរាជធានីភ្នំពេញ
ចាប់ពីម៉ោង៦ និង៣០នាទីព្រឹកដល់ម៉ោង៤ និង៣០នាទីរសៀល ។
ការរៀបចំនេះ ធ្វើឡើងក្រោមប្រធានបទរួមស្តីពី
«ប្រព័ន្ធតុលាការឯករាជ្យ និងសេរីភាពក្នុងការបញ្ចេញមតិ
គឺជាមូលដ្ឋានគ្រឹះនៃយុត្តិធម៌សង្គម និងការគោរពសិទ្ធិមនុស្ស» ។
តាមការប្រកាសឱ្យដឹងថា នៅវេលាម៉ោង៦
និង៣០នាទីព្រឹកនាថ្ងៃដដែល
នឹងមានការដើរដង្ហែក្បួនដោយសន្តិវិធី
និងមានមនុស្សចូលរួមប្រមាណ
២០០០នាក់ដោយចេញដំណើរពីទីធ្លាខាងមុខរដ្ឋសភាថ្មី
ទៅរង្វង់មូលសម្តេចព្រះសង្ឃរាជ ជួន ណាត
រួចបន្តដំណើរតាមតិរវិថីព្រះស៊ីសុវត្ថិ
កាត់តាមសណ្ឋាគារកាំបូឌីយ៉ាណា រហូតដល់វត្តឧណ្ណាលោម
រួចបត់ឆ្វេងតាមផ្លូវលេខ១៥៤ ហើយបត់ស្តាំតាមផ្លូវលេខ១៣
រួចធ្វើដំណើររហូតដល់រតនាគារជាតិ ហើយបត់ឆ្វេងតាមផ្លូវលេខ១០៦
សំដៅទៅកាន់ទីកន្លែងប្រារព្ធធ្វើពិធីនៅសួនសេរីភាព
(ទីលានប្រជាធិបតេយ្យ) ជិតផ្សារចាស់។
វាគ្មិនសំខាន់ៗដែលនឹងធ្វើ
សុន្ទរកថា នៅក្នុងពិធីនេះមានសម្តេច ព្រះមហិស្សរា នរោត្តម
ចក្រពង្ស់
ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ
កម្ពុជា លោកជំទាវម៉ែន ម៉ាលី
ប្រធានគណៈកម្មការការពារសិទ្ធិមនុស្សទទួលពាក្យបណ្តឹង
និងអង្កេតនៃព្រឹទ្ធសភា
តំណាងគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោកសុរិយា ស៊ូប៊ែឌី
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីស្ថានភាព
សិទ្ធិមនុស្សនៅកម្ពុជា ចំណាប់អារម្មណ៍របស់ Mr.James Heenan
ប្រធានស្តីទីការិយាល័យនៃឧត្តមស្នងការអង្គការសហប្រជាជាតិ
ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា
និងជាអ្នកតំណាងភ្នាក់ងារនៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា
លោក Jeff Daigle ភារធារីស្ថានទូតសហរដ្ឋអាេមរិកប្រចាំកម្ពុជា
លោក Mark Gooding ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា
និងជាប្រធានសហគមន៍អឺរ៉ុបប្រចាំកម្ពុជា លោក Christian Connan
ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកធន សារាយ
ប្រធានសម្របសម្រួលគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ
សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC) និងជាប្រធានសមាគមអាដហុក
(ADHOC) លោកឈិត សំអាត
នាយកប្រតិបត្តិវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពី
កម្ពុជា លោកអាត់ ធន់ ប្រធានសហភាពការងារកម្ពុជា និង
លោកស្រីណាត់ ភៀក តំណាងសហគមន៍ជនជាតិដើមភាគតិចមកពីខេត្តរតនគិរី ។
ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងដោយគណៈ
កម្មាធិការប្រព្រឹត្តិកម្ម នៃអង្គការសមា
គមការពារសិទ្ធិមនុស្សកម្ពុជា
(CHR-AC)ដោយសហការជាមួយនឹងក្រុមសម្ព័ន្ធអង្គការ សមាគម ចំនួន២១
និងអង្គការជាតិ-អន្តរជាតិមួយចំនួនផ្សេងទៀត រួមទាំងសហភាព សហជីព
កម្មករ ដែលកំពុងធ្វើការនៅក្នុងព្រះ រាជាណាចក្រកម្ពុជាផងដែរ ៕
No comments:
Post a Comment