សេចក្តីថ្លែងការណ៍របស់បណ្តាញសហគមន៍ សមាគម សហជីព
សុំឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃឡង់
website : www.ourpreylang.files.wordpress.com
Facebook : Prey-Lang-Its-Our-Forest-Too
យើងខ្ញុំទាំងអស់គ្នា (ដែលជា)បណ្តាញព្រៃឡង់មានខេត្តព្រះវិហារ កំពង់ធំ ក្រចេះ ស្ទឹងត្រែង បណ្តាញយុវជន បណ្តាញកសិករ បណ្តាញសហគមន៍នានា សហជីព និងសមាគមប្រជាធិបតេយ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធដែលរស់នៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជាមានជនជាតិដើមភាគតិច និងមិនមែនជនជាតិដើមភាគតិចដែលទទួលផលប្រយោជន៍ផ្ទាល់និងប្រយោលពីព្រៃឡង់ កំពុងតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសកម្មភាពអភិវឌ្ឍជាទ្រង់ទ្រាយធំក្នុងតំបន់ព្រៃឡង់ដូចជាសម្បទានដីសេដ្ឋកិច្ច សម្បទានរ៉ែ សម្បទានព្រៃគប់ និងការកាប់បំផ្លាញព្រៃឈើបែបអនាធិបតេយ្យដែលកំពុងកើតមានក្នុងតំបន់ព្រៃឡង់។ ជាក់ស្តែង ដើមច្បោះរបស់សហគមន៍ក្នុងព្រៃឡង់ ដែលត្រូវបានកាប់បំផ្លាញរាប់សិបម៉ឺនដើមពីសំណាក់ក្រុមហ៊ុននិងអ្នកមានអំណាចមួយចំនួន ហើយបានធ្វើឲ្យសហគមន៍យើងខ្ញុំជួបការលំបាកយ៉ាងខ្លាំង។
អានបន្ថែម [...]
No comments:
Post a Comment