នៅក្នុងខណៈដែលទិវាសិទ្ធិមនុស្សអន្តរជាតិកាន់តែខិតជិតដល់សហគមន៍មិត្ត១០ ជាពិសេសអ្នករៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ កំពុងស្វះស្វែងសុំការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន ហើយរហូតមកដល់ពេលនេះសហគមន៍ភាគច្រើនបានទទួលការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានរួចហើយ ប៉ុន្តែមានសហគមន៍ចំនួន១០ កំពុងជួបបញ្ហា ព្រោះអាជ្ញាធរមូលដ្ឋានទាំងនោះមិនអនុញ្ញាត ឬអនុញ្ញាតមិនពេញលក្ខណៈដែលសហគមន៍ចង់បាន។
នៅសហគមន៍ត្រពាំងអញ្ចាញសង្កាត់ត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង រាជធានីភ្នំពេញ លោកមេភូមិត្រពាំងអញ្ចាញបានយល់ព្រមតាមការស្នើសុំរបស់អ្នករៀបចំហើយប៉ុន្តែត្រូវចៅសង្កាត់មិនអនុញ្ញាតឲ្យសហគមន៍រៀបចំប្រារព្ធពិធីអបអរទិវាសិទ្ធិមនុស្សអន្តរជាតិនេះទេ។
សហគមន៍កសិករដើម្បីអភិវឌ្ឍន៍និងសន្តិភាព ភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ អភិបាលស្រុក មិនអនុញ្ញាតឲ្យសហគមន៍រៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិនេះទេ។
ចំណែកឯបណ្ដាញការពារសិទ្ធិកុមារ ឃុំរវៀង ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវវិញក៏ត្រូវមេឃុំរវៀងហាមឃាត់មិនឲ្យរៀបចំកម្មវិធីនៅក្នុងឃុំនេះដែរ។
ក្រុមមនសិការយុវជនដើម្បីអភិវឌ្ឍន៍សង្គម គ្រោងធ្វើនៅក្នុងវិទ្យាល័យ ហ៊ុន សែន កំពង់អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ក៏មានបញ្ហាដែរ។
ចំណែកឯសហគមន៍ព្រៃឈើក្រសាំង ឃុំក្រសាំង ស្រុករមាសហែកខេត្តស្វាយ រៀងឯណោះវិញមេឃុំបានអនុញ្ញាតឲ្យធ្វើតាមការស្នើសុំហើយ ប៉ុន្តែលោកអភិបាលស្រុកមិនអនុញ្ញាតឲ្យប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូនេះទេ។
សហគមន៍ផ្លូវរថភ្លើង ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ចៅសង្កាត់ព្រមឲ្យធ្វើ ប៉ុន្តែឲ្យសុំទៅខណ្ឌ និងសាលារាជធានីភ្នំពេញ។
ក្
រុមមិត្តកម្មករ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាលអាជ្ញាធរអនុញ្ញាតឲ្យរៀបចំពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ប៉ុន្តែហាមមិនឲ្យចង ឬលើកបដាទេ។
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទីរួមខេត្តព្រះសីហនុអាជ្ញាធរមិនព្រមទទួលពាក្យសុំរបស់អ្នករៀបចំទេ។
សហគមន៍ ភូមិស្វាយមាស ឃុំកណ្ដាលជ្រំ ស្រុកពញាក្រែក ខេត្តកំពង់ចាមអាជ្ញាធរគំរាមកំហែងនិងមិនអនុញ្ញាតឲ្យរៀបចំទិវាសិទ្ធិមនុស្សអន្តរជាតិទេ។
ចំពោះបណ្ដាញសហគមន៍កសិករ នៅភូមិគោកសណ្ដែក ឃុំសរក្សជ័យ ស្រុកបាភ្នំខេត្តព្រៃវែងឯណោះវិញអាជ្ញាធរឃុំបានប្រាប់អ្នករៀបចំយើងឲ្យយកលិខិតជូនដំណឹងទៅឆ្លងសាលាស្រុកជាមុនសិន បើសាលាស្រុកអនុញ្ញាតឲ្យធ្វើ នោះសាលាឃុំក៏អនុញ្ញាតឲ្យធ្វើដែរ។ ចំណែកឯតំណាងសហគមន៍វិញ បានប្ដេជ្ញាចិត្តថាទោះបីជាអាជ្ញាធរមិនអនុញ្ញាតឲ្យធ្វើក៏ដោយក៏សហគមន៍នៅតែធ្វើដែរ។
សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងទៅអ្នករៀបចំនៅតាមសហគមន៍នីមួយៗ ដូមមាននៅក្នុងតារាងនេះ (ភាសាខ្មែរ, ភាសាអង់គ្លេស)។
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Subscribe to:
Post Comments (Atom)
Popular Posts
-
រហូតមកដល់ពេលនេះ (ម៉ោង៨ព្រឹក) ការប្រារព្ធទិវាសិទ្ធិមនុស្ស មានបញ្ហាខ្លះដោយសារអជ្ញាធររារាំង ទោះបីជានៅតាមសហគមន៍ទាំង១៣៨នៅ២៤ខ...
-
"តើស្ត្រីអាចងើបផុតពីភាពក្រីក្រយ៉ាងម៉េចនឹងកើតទៅ បើពួកគាត់គ្មានសិទ្ធិប្រើប្រាស់ដីធ្លី និងលំនៅដ្ឋាន?" កូហ្វី ...
-
" ដី និងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់យើង " នេះជាពាក្យដែលប្រជាជននៅតាមសហគមន៍មូលដ្ឋាន ជាពិសេស...
-
Human Right #2 : Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such ...
-
Taken Question Office of the Spokesman Washington, DC Question Taken at the January 7, 2011 Daily Press Briefing January 12, ...
-
ឥឡូវនេះ នៅសហគមន៍រវៀង ស្រុកសំរោង ខេត្តតាកែវ៖ វីឌីអូរបស់អ្នកភូមិបឹងកក់ត្រូវនគរបាលដកហូត មិនឲ្យបញ្ចាំង ក្នុងឱកាសទិវាសិទ្ធិមនុ...
-
We, the undersigned human rights NGOs, human rights defenders and women human rights defenders of Asia, deeply regret the conviction of M...
-
នេះជាចម្រៀងមួយបទយ៉ាងពីរោះពីមជ្ឈមណ្ឡលអប់រំច្បាប់សម្រាប់សហគមន៍។ សូមស្តាប់មើលតើស្គាល់សំឡេងទេ? ០២. គុណតម្លៃស្ត្រី | Onli...
No comments:
Post a Comment