មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Monday, December 26, 2011

Land Dispute: Boeung Kok Lake on CNN

ព័ត៌មាន​អំពី​​វិវាទ​ដី​ធ្លី​នៅ​តំបន់​​បឹងកក់​​ឮ​ដល់​ពិភព​លោក តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ ទូរទស្សន៍ CNN៖

Friday, December 23, 2011

Cambodian NGO draft law

Cambodia's NGO draft law must be fully in line with international law - UN expert.

Geneva - The United Nations Special Rapporteur on the rights to freedom of peaceful assembly and of association, Mr. Maina Kiai, warned that the current public draft of the law on Associations and Non-Governmental Organization in Cambodia - if adopted - risks breaching the International Covenant on Civil and Political Rights. Read more

Read the draft NGO Law here

សេចក្ដី​ព្រាង​ច្បាប់​ NGO

អ្នក​រាយការពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​មាន​ប្រសាសន៍​ថា សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​NGO ... ត្រវ​តែ​ស្រប​ទាំង​ស្រុង​តាម​ច្បាប់​អន្តរជាតិ។

ពី​ទីក្រុង​ហ្សឺណែវ៖ លោក​ម៉ៃ ណាគី​អៃ អ្នក​រាយការ​ណ៍​ពិសេស​របស់​អង្គការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​​​សិទ្ធិ​សេរីភាព ​ខាង​ការ​ប្រជុំ​ដោយ​សន្តិវិធី និង​ខាង​សមាគម  បាន​មាន​ប្រសាសន៍ថា សេចក្ដី​ព្រាង​​ច្បាប់​ស្ដី​ពី​​សមាគមន៍​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្ពុជា​ដែល​ដាក់​ឲ្យ​សាធារណជន​មើល​នោះ នឹង​​ប្រឈម​ហានិភ័យ​រំលោភ​បំពាន​លើ​ កតិកា​សញ្ញា​​ស្ដី​ពី​សិទ្ធិ​ពល​រដ្ឋ​និង​នយោបាយ ប្រសិន​បើ​ច្បាប់​នេះ​ត្រូវ​បាន​អនុម័ត​។ សូម​អាន​បន្ត​នៅ​ទីនេះ ...

អាន​សេចក្ដី​ព្រាង​ច្បាប់​នេះ ទីនេះ

Saturday, December 17, 2011

រូបថត​ មិត្ត​១០​ធ្នូ ពី​សំរោង ខេត្ត​ឧត្ដរមានជ័យ

នៅ​ថ្ងៃ​ទី១០​ ខែ​ធ្នូ ឆ្នាំ​២០១១ ប្រជាសហគមន៍​នៅសំរោង ​ខេត្ត​ឧត្ដរមាន​ជ័យ​​បាន​នាំ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​អបអរ​សាទរ​ទិវាសិទ្ធិមនុស្ស​អន្តរ​ជាតិ ខួប​លើក​ទី៦៣។ ​

រូបថត​មិត្ត​១០​ធ្នូ​ពី​​ខេត្ត​ព្រះ​សីហានុ

នៅ​ថ្ងៃ​ទី១០​ ខែ​ធ្នូ ឆ្នាំ​២០១១ ប្រជាសហគមន៍​នៅ​ខេត្ត​ព្រះ​សីហានុ​បាន​នាំ​គ្នា​រៀប​ចំ​ពិធី​បុណ្យ​អបអរ​សាទរ​ទិវាសិទ្ធិមនុស្ស​អន្តរ​ជាតិ ខួប​លើក​ទី៦៣។ ​

Wednesday, December 14, 2011

សេចក្តីថ្លែងការណ៍​

សេចក្តីថ្លែងការណ៍​របស់បណ្តាញសហគមន៍ សមាគម សហជីព សុំឲ្យរដ្ឋាភិបាលចាត់វិធានការការពារព្រៃឡង់ 

website :          www.ourpreylang.files.wordpress.com
Facebook :      Prey-Lang-Its-Our-Forest-Too

យើង​ខ្ញុំ​ទាំង​អស់​គ្នា (ដែល​ជា​)បណ្តាញ​​ព្រៃ​​ឡង់​​មាន​​ខេត្ត​ព្រះ​​​វិហារ​ កំពង់ធំ ក្រចេះ ស្ទឹងត្រែង បណ្តាញ​​យុវជន បណ្តាញ​កសិករ បណ្តាញ​សហគមន៍​នា​នា សហជីព​ និង​​សមា​គម​ប្រជា​ធិប​​តេយ្យ​នៃ​​សេដ្ឋ​កិច្ច​ក្រៅ​​​ប្រព័ន្ធ​​ដែល​​រស់​​នៅ​​តាម​បណ្តា​ខេត្ត​នា​នា​ក្នុង​ប្រ​ទេស​កម្ពុជា​មាន​ជន​ជាតិ​ដើម​ភាគ​តិច និង​​មិន​​មែន​​ជន​ជាតិ​​ដើម​​ភាគ​​តិច​​ដែល​​ទទួល​​ផល​​ប្រយោជន៍​​ផ្ទាល់​និង​ប្រ​យោល​ពី​ព្រៃ​ឡង់ កំ​ពុង​​តែ​​មាន​​ការ​​ព្រួយ​​បារម្ភ​​យ៉ាង​​ខ្លាំង​​ចំពោះ​​សកម្មភាព​​អភិវឌ្ឍ​​ជា​​ទ្រង់​​ទ្រាយ​ធំ​​ក្នុង​​តំបន់​​ព្រៃ​​ឡង់​​ដូច​​ជា​​សម្ប​ទាន​​ដី​​សេដ្ឋ​​កិច្ច សម្ប​ទាន​រ៉ែ សម្ប​ទាន​ព្រៃ​គប់​ និង​​ការ​​កាប់​បំ​ផ្លាញ​​ព្រៃ​​ឈើ​​បែប​​អនា​ធិប​​តេយ្យ​​ដែល​​កំពុង​​កើត​​មាន​​ក្នុង​​​តំបន់​​ព្រៃ​​ឡង់​។ ជាក់​ស្តែង ដើម​ច្បោះ​របស់​សហគមន៍​ក្នុង​ព្រៃ​ឡង់ ដែល​​ត្រូវ​​បាន​​កាប់​​បំផ្លាញ​​រាប់​សិប​ម៉ឺន​ដើម​ពី​សំ​ណាក់ក្រុម​ហ៊ុន​និង​អ្នក​មាន​អំណាច​មួយ​ចំនួន ហើយ​​បាន​​ធ្វើ​ឲ្យ​​សហគមន៍​​យើង​​ខ្ញុំ​ជួប​ការ​លំបាក​យ៉ាង​ខ្លាំង​។

អានបន្ថែម
[...]

Sunday, December 11, 2011

អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣

អ្នកភូមិ​បឹងកក់​ជួបជុំគ្នា​នៅ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​លើក​ទី​៦៣

នៅ​ថ្ងៃ​សៅរ៍​នេះ អ្នក​ភូមិ​បឹងកក់​បាន​ប្រមូល​ផ្តុំ​គ្នា​ដើម្បី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ស្រប​ពេល​ដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ព្រមទាំង​លោក​សូរិយា ប្រាសាត​ស៊ូបេឌី អ្នក​រាយការណ៍​ពិសេស​ផ្នែក​សិទ្ធិ​មនុស្ស​ទទួល​បន្ទុក​កម្ពុជា​បាន​ចូល​រួម​ដើរ​ក្បួន​ដោយ​សន្តិ​វិធី​ចេញ​ពី​អាគារ​រដ្ឋសភា​ទៅ​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​រៀបចំ​ទិវា​សទ្ធិ​មនុស្ស​អន្តរជាតិ​លើក​ទី​៦៣។

ពិធី​​នេះ ​មាន​ការ​ចូលរួម​ពី​អង្គការ​សង្គម​ស៊ីវិល ​តំណាង​ស្ថានទូត​ តំណាង​ព្រះមហាក្សត្រ ​រដ្ឋាភិបាល​ និង​មន្ត្រី​គណបក្ស​នយោបាយ​រាប់ពាន់​នាក់។ ក្រុម​អ្នក​ចូលរួម​បាន​ស្លៀកពាក់​ពណ៌​ខ្មៅ ​នឹង​មាន​ផ្កា​ពណ៌​ក្រហម​ចង​នៅ​លើ​សក់​ដើម្បី​កាន់​ទុក្ខ​អ្នកស្រី​ជា ​តារា ​ដែល​បាន​ស្លាប់​បាត់បង់​ជីវិត​ ដោយសារ​តែ​ការ​ធ្វើ​អត្តឃាត​លោត​ពី​លើ​ស្ពាន​ជ្រោយចង្វា ​កាល​ពី​ចុង​ខែ​វិច្ឆិកា ​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​អ្នកភូមិ​បឹងកក់។

សូម​ចុច​តំណ​ខាង​លើ​ដើម្បី​អាន​ព័ត៌មាន​លម្អិត។

Human Rights Day–10 December

Human Rights Day–10 December

Saturday, December 10, 2011

ព័ត៌មាន​ពី​មិត្ត​១០​ធ្នូ ខណ្ឌ​សេនសុខ

ខណ្ឌសែនសុខ៖ អភិបាល​ខណ្ឌ​សែន​សុខ នៅ​ម៉ោង​ប្រ​ហែល​ជា១០​ព្រឹក​នេះ បាន​នាំ​កម្លាំង​នគរបាល ប៉េអឹម និង​អាជ្ញាធរ​មួយ​ចំនួន​ទៀត ចុះ​ទៅ​រុះ​រើ​រោង​ពិធីបុណ្យ​​ដែល​រៀប​ចំ​ដោយ​​សហគមន៍​មិត្ត​១០​ធ្នូ​ នៅ​សហគមន៍​ត្រពាំង​​ស្វាយ​ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែនសុខ មិន​ឲ្យ​សហគមន៍​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​​អន្តរជាតិ​ ១០​ធ្នូ​នេះ​ទេ។ សហគមន៍​គ្រោង​ធ្វើ​ពិធី​នេះ​នៅ​រសៀល​ម៉ោង​១​ថ្ងៃ​នេះ។ អាជ្ញាធរ​គំរាម​ចង់​ចាប់​​អ្នក​​ស្រី ថៃ​ ណារី ដែល​ជា​អ្នក​រៀប​ចំ​ពិធី​បុណ្យ​នេះ។ ឥឡូវ​នេះ អ្នក​ស្រី​​នៅ​កន្លែ​ង​បម្រុង​ធ្វើ​ពិធីនេះ ហើយ​អាជ្ញាធរ​មិន​ទាន់​ចាប់​ខ្លួន​គាត់​នៅ​ឡើយ​ទេ។

ខ្មែរ​ក្រោម​ដាក់​ញត្តិ​ទាមទារ​សិទ្ធិ​សេរីភាព​ពី​វៀតណាម

ដោយ ទីន ហ្សាការីយ៉ា/RFA, 2011-12-08

តំណាង​​អង្គការ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម​ចំនួន​១១​បាន​​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​​ការ​បរទេស​​ខ្មែរ​និង​ការិយាល័យ​​ឧត្ដម​ស្នង​ការ​​អង្គការ​​សហ​ប្រជា​ជាតិទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​ដើម្បី​​ទាម​ទារ​​សិទ្ធិ​សេរីភាព​​ពី​​រដ្ឋាភិបាល​វៀត​ណាម​។

លោក សឺន ជុំជួន ជា​​នាយក​​កម្មវិធី​​នៃ​​សមាគម​​ខ្មែរ​​កម្ពុជា​​ក្រោម ដើម្បី​​សិទ្ធិ​​​មនុស្ស និង​​អភិវឌ្ឍន៍​និង​ជា​​ប្រធាន​​យុវជន​​ខ្មែរ​កម្ពុជា​​ក្រោម។ លោក​​បាន​​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា តំណាង​​អង្គការ​​សមាគម​ខ្មែរ​កម្ពុជា​​ក្រោម​​ចំនួន​១១ បាន​​យក​​ញត្តិ​​ដាក់​​នៅ​​ក្រសួង​ការ​បរទេស និង​ការិយាល័យ​​​​ឧត្ដម​ស្នងការ​អង្គការ​​​សហ​ប្រជាជាតិ ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស​កាល​​ពី​​ថ្ងៃ​​ទី​៧​ធ្នូ ដើម្បី​​ឲ្យ​​ស្ថាប័ន​​ទាំង​​ពីរ​នេះ ធ្វើ​អន្តរាគមន៍​​ទៅ​​រដ្ឋាភិបាល​​វៀត​ណាម​ឲ្យ​​ផ្ដល់​​សិទ្ធិ​​សេរីភាព​​ជូន​​ប្រជា​ពលរដ្ឋ​​ខ្មែរ​កម្ពុជា​​ក្រោម​។

សំណើ​​នេះ​​ធ្វើ​​ឡើង​​ស្រប​​ពេល​​ដែល​​លោក ង្វៀន ភូត្រុង (Nguenyen Phu Trong) ជា​​អគ្គ​លេខា​ធិការ​មជ្ឈិម​​បក្ស​​កុម្មុយ​និស្ត​​វៀតណាម មក​​បំពេញ​​ទស្សន​កិច្ច​​ផ្លូវ​​រដ្ឋ​​នៅ​កម្ពុជា នៅ​​ថ្ងៃ​​ទី​៦​ដល់​ថ្ងៃ​ទី​៨​ធ្នូ៖ «រឿង​​អី​​ដែល​​យើង​ធ្វើ​​មិន​​ទាន់​​បាន​​យើង​​នៅ​​តែ​ធ្វើ​​​ជា​និច្ច យើង​​តាំង​​ចិត្ត​​ត្រូវ​​តែ​​ធ្វើ​លុះ​​ណា​​គេ​​ទទួល​ញត្តិ​​របស់​​យើង​។ រឿង​​មួយ​​ទៀត​​នៅ​​ក្នុង​​ឱកាស​​លោក​អគ្គ​លេខា​ធិការ​​អង្គការ​​សហ​ប្រជា​ជាតិ​​មក​ទស្សនកិច្ច​​នៅ​​ស្រុក​​យើង​ បើ​សិន​ជា ស្ថានទូត​​វៀត​ណាមហ្នឹង ដែល​​មិន​​ទទួល​​យក​​ញត្តិ​​ហ្នឹង អា​នេះ​ជា​​ការ​​រើស​អើង​ឬ​​បែប​​ណា?»​។

លោក កុយ គួង ជា​មន្ត្រី​នាំ​ពាក្យ​នៃ​ក្រសួង​ការបរទេស​ខ្មែរ។ លោក​​មាន​​​ប្រសាសន៍​​នៅ​​ថ្ងៃ​​ទី​៨ ខែ​ធ្នូ​ថា លោក​​មិន​​ទាន់​​ទទួល​​បាន​​ញត្តិ​​របស់​​តំណាង​​អង្គការ​​សមាគម​​ខ្មែរ​កម្ពុជា​​ក្រោម​​នៅ​​ឡើយ​​ទេ​។

តំណាង​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម បាន​​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​ការ​បរទេស និង​​ទៅ​ការិយាល័យ​​ឧត្ដម​ប្រឹក្សា​​ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស នៅ​​ខណៈ​​ដែល​​អ្នក​​រាយ​ការណ៍​​ពិសេស​​របស់​អង្គការ​​សហ​​ប្រជា​ជាតិ ទទួល​​បន្ទុក ផ្នែក​​សិទ្ធិ​​មនុស្ស​​នៅ​​កម្ពុជា លោក សុរិយា ស៊ូប៊ែឌី (Surya Subedi) បាន​មក​​បំពេញ​​ទស្សន​កិច្ច​​នៅ​​កម្ពុជា ពី​​ថ្ងៃ​​ទី​៥​ដល់​​ថ្ងៃ​​ទី​១១ ធ្នូ ឆ្នាំ​​២០១១​។ ខ្លឹមសារ​​នៅ​​ក្នុង​ញត្តិ​​​នោះ​​មាន​​ចំនួន​១២​​ចំណុច​​សំខាន់​ៗ រួម​​មាន​ស្នើ​​សុំ​​ឲ្យ​​រដ្ឋាភិបាល​​វៀត​ណាម​ត្រូវ​​តែ​​បញ្ឈប់​​នូវ​រាល់​​ការ​​រំលោភ​​សិទ្ធិ​​មនុស្ស និង​​សិទ្ធិ​​ជន​ជាតិ​​ដើម​។ សុំ​​ឲ្យ​​រដ្ឋា​ភិបាល​​វៀត​ណាម​ត្រូវ​តែ​​បញ្ឈប់​​រាល់​ការ​​រឹត​ត្បិត​​អំពី​​ការ​​សិក្សា​​អប់រំ ដូច​ជា​​ការ​​ហាម​ប្រាមមិន​​ឲ្យ​​សិក្សា​​អំពី​​ភូមិ​សាស្ត្រ​ ប្រវត្តិ​សាស្ត្រ​​ខ្មែរ​កម្ពុជា​​ក្រោម​។ សុំ​​ឲ្យ​​រដ្ឋា​ភិបាល​​វៀត​ណាម ត្រូវ​​តែ​​អនុញ្ញាត​​ឲ្យ​​ប្រជា​ពលរដ្ឋ​​ខ្មែរ​កម្ពុជា​​ក្រោម​មាន​សិទ្ធិ​​បង្កើត​​អង្គការ​​សមាគម​​ឯករាជ្យ​​ដែល​​មិន​​ស្ថិត​ក្រោម​​ការ​​គ្រប់គ្រង​​ពី​​សំណាក់​​រដ្ឋា​ភិបាល​វៀត​ណាម​។ សុំ​​ឲ្យ​​រដ្ឋា​ភិបាល​វៀត​ណាម បញ្ឈប់​​រាល់​​ការ​​លាប​​ពណ៌​​ដើម្បី​​ចោទ​​ប្រកាន់​​ដាក់​​ទោស​​មក​លើ​​ព្រះ​សង្ឃ និង​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​ក្រោម និង​​បញ្ហា​​ផ្សេង​ៗ​​ទៀត​។

លោក សឺន ជុំជួន បាន​​អះ​អាង​​ថា ការ​​ព្យាយាម​​ដាក់​​ញត្តិ​​ទៅ​​ក្រសួង​​​ការ​បរទេស​និង​​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​​សហ​ប្រជាជាតិ ទទួល​​បន្ទុក​​សិទ្ធិ​​មនុស្ស ដើម្បី​​ទាម​ទារ​​ឲ្យ​​រដ្ឋា​ភិបាល​​​វៀត​ណាម​ គោរព​​សិទ្ធិ​​មនុស្ស និង​ផ្ដល់​​សិទ្ធិ​​សេរីភាព​​ជួន​​ប្រជា​ពលរដ្ឋ​​ខ្មែរ​​កម្ពុជា​​ក្រោម​​នេះ​នៅ​​បន្ទាប់​​ពី​ស្ថាន​ទូត​​វៀត​ណាម ប្រចាំ​​នៅ​​កម្ពុជា​បាន​​បដិសេធ​​មិន​​ទទួល​​យក​ញត្តិ​​នេះ​​ចំនួន​​ពីរ​​លើក​​កាល​​ពី​​ខែ​តុលា​ឆ្នាំ​​២០១១ កន្លង​​ទៅ៕

ព័ត៌មាន​​ពី​មិត្ត​១០​ធ្នូ ពី​ខេត្ត​ព្រះ​សីហានុ

​ក្រុង​ព្រះ​សីហានុ៖ ក្រោយ​ពី​សហគមន៍​បាន​​រង់​ចាំ​​តំណាង​សាលា​ក្រុង​ព្រះ​សីហានុ នៅមុខ​មណ្ឌល​វប្បធម៌ មិន​ឃើញ​មាន​អ្នកណា​ចេញ​មក​ជួប​តាម​ការ​សន្យា ពួក​គាត់​​ត្រូវ​បន្តដំណើរ​ទៅសាលា​ក្រុង​ដើម្បីដាក់​លិខិត​ជូន​អភិបាល​ខេត្ត ប៉ុន្តែ​គ្មាន​មន្ត្រី​ណា​ទទួល​​លិខិត​នេះ​នៅ​ឡើយ​។

ព័ត៌មាន​ពី​ខេត្ត​មណ្ឌល​គិរី

មណ្ឌល​គិរី ស្រុក​កែវ​សីមា៖ ពិធី​ប្រារព្ធ​អបអរសាទរ​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ១០​ធ្នូ​ត្រវ​អាជ្ញារ​​រារាំង ព្រោះ​អ្នក​រៀប​ចំ​ មាន​បំណង​ចង់​ឲ្យ​សិស្ស​សាលា​ចូលរួម​ ប៉ុន្តែ​​នាយក​សាលា​មិន​​អនុញ្ញាត​។ ទោះ​ជាយ៉ាង​នេះ​ក្ដី អ្នក​រៀបចំ​ពិធី​នៅ​តែ​បន្ដប្រារព្ធ​ពិធីនេះ​ ដោយ​គ្មាន​សិស្ស​ចូលរួម​ឡើយ។

អាជ្ញាធរ​​តាមឃ្លាំ​មើលពិធី​បុណ្យ​អបអរ​សាទរ​ទិវា​​សិទ្ធិមនុស្ស

​កម្មវិធី​​ប្រារព្ធ​ពិធី​បុណ្យ​អបអរ​សាទរ​ទិវាសិទ្ធិ​មនុស្ស​​អន្តរជាតិ ១០​ធ្នូ នៅ​​​សហគមន៍​​ផ្លូវ​​រថភ្លើង​ សង្កាត់​ទួល​​សង្កែ​ ខណ្ឌ​​ឬស្សី​​កែវ ទោះ​បី​​ជា​កាល​ពី​ព្រឹក​នេះ​​មាន​​ការ​រារាំង​​ដោយ​​អាជ្ញាធរ​​ក៏​ដោយ​ ក៏​​ទី​បំផុត​​ពួក​គាត់​​អាច​​​ប្រារព្ធ​​ពិធី​នេះ​​​បាន​​ហើយ ប៉ុន្តែ​​ត្រូវ​​ក្រុម​​នគរបាល​​ស្លៀក​​ពាក់​​ស៊ីវិល (នគរបាល​​សម្ងាត់) តាម​ឃ្លាំ​​​មើល​​​ពិធី​នេះ ក្នុង​​ខណៈ​​ដែល​​បុរស​​ម្នាក់​​ដែល​​និយាយ​ថា គាត់​​ជា​អ្នក​​គ្រប់​​គ្រង​កិច្ច​ការ​​ទូទៅ​កំពុង​​តាម​​ឃ្លាំ​​​មើល​​​យ៉ាង​​យក​​ចិត្ត​​ទុក​​ដាក់​​បំផុត​។

What is the Universal Declaration of Human Rights? - Know Your Rights

Do you know your rights under your constitution of the nation? Have you ever evaluated your rights? If not, how you will follow the legal course to address the problems arising? Very few countries are serious about promoting the right to education for people to help you know your rights. Have you tried to know that the right to good food and the right to basic education is covered in your Universal Declaration of Human Rights? Being a student of the Post-Graduate Diploma in Human Rights, have attempted to know your rights?

On December 10, 1948, the United Nations General Assembly adopted and proclaimed the Universal Declaration of Human Rights. It aims to promote respect for these rights and freedoms and their universal recognition and observance, both among the peoples of Member States themselves and among the peoples of territories under their jurisdiction. It is applicable to all UN member states, which are now almost all countries of the world. The Universal Declaration of Human Rights was not originally designed to be legally binding, but it became legally binding as customary law of the individual man. It lists the rights of your human beings in the world, called articles 30.
  1. You are born free and equal and should act towards one another in a spirit of brotherhood
  2. You can not be discriminated against based on race, color, sex, language, religion, political or social origin.
  3. You have the universal right to life, liberty and security.
  4. You can not be held in slavery and the slave trade shall be prohibited in all their forms.
  5. You can not be subjected to torture or inhuman or degrading treatment in all countries.
  6. Your rights are equal as a person before the law in all countries.
  7. You are entitled to equal protection against any discrimination in violation of this Declaration of Human Rights.
  8. The universal human rights for all individuals are protected by the law of the country.
  9. You can not be arbitrarily arrested, detained or exiled to a country.
  10. You have the universal right to trial by an impartial tribunal means any criminal charge against you.
  11. You have the universal right to continue innocent until proven guilty by a fair trial under the law in all countries.
  12. You have the right to privacy protected by the law of the Member States.
  13. You have the right to freedom of movement and residence within the borders of your country.
  14. All individuals under persecution have the right to seek asylum in other countries as a safe place to live.
  15. You can not be arbitrarily deprived of his nationality nor denied the right to change nationality.
  16. All men and women of marriageable age have the same rights to marry and grow a family.
  17. You have the right to own property alone as well as in association with others.
  18. You have the right to freedom of thought, conscience and the right to religion.
  19. You have the right to freedom of opinion and expression.
  20. You have the right to freedom of peaceful assembly and association.
  21. You have the right to Democracy.
  22. You have the right to social security.
  23. You have the right to work, to free choice of employment and reasonable working conditions.
  24. You have the right to rest and leisure.
  25. You have the universal right to adequate food and shelter.
  26. You have the universal right to education. Education shall be free, at least in the elementary and fundamental.
  27. You have the right to participate in the cultural life of the community and the right to protection of moral and material interests.
  28. You have the universal right to a fair trial and Free World.
  29. You have the right responsibility.
  30. All machines in the United Nations and Member States and their various acts of the judiciary is intended to work in the target set in the Universal Declaration of Human Rights, 1948.
Do you know how many people in the world are entitled to these rights? Do you know how those rights are accepted by the law of your country? Most UN member states have completed the paper required to accept these rights and to punish those who violate it. But the practical spirit is lacking, even in developed countries. Do you know that the empowerment of social justice is missing in the world? Large companies are exploiting your rights and cause an imbalance in the distribution of wealth and pollution of the global environment. Do you know that good food and housing is still denied to most people in the world? Do you know that the right to basic education is still denied to children in the world? Many are not even aware of this right.

Have you tried to know that the right to good food and accommodation is included in your Universal Declaration of Human Rights? Have you ever tried to know that the right to basic education is covered in your Universal Declaration of Human Rights? Have you ever tried to know that freedom of expression is within your rights? Have you ever tried to know that the right to freedom of thought, conscience and religion is included in your rights universal? Have you ever tried to know that you are fully aware and support the human rights of all human beings in the world? If human rights are followed with honesty, peace in human life in the world is already achieved? It is my perception.

Read more : Five Amazing Super Human Rights Activists Who Defend Human Rights 

ព័ត៌មាន​ក្ដៅ​ពី​ ក្រុម​មិត្ត​១០​ធ្នូ

រហូត​មកដល់​ពេល​នេះ​ (ម៉ោង​៨​ព្រឹក) ការប្រារព្ធ​ទិវាសិទ្ធិមនុស្ស មាន​បញ្ហា​ខ្លះដោយ​សារ​អជ្ញាធរ​រារាំង ទោះ​​បី​ជានៅ​តាម​សហគមន៍​ទាំង​១៣៨នៅ​២៤​ខេត្តក្រុងទូទាំង​​ប្រទេស​ ដែល​គ្រោង​ធ្វើ​ពិធី​អបអរ​ទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ​នេះ​ក៏ដោយ។

បញ្ហា​កើតនេះ​មាន​នៅ​សហគមន៍៖

១. សហគមន៍​បឹង​ឈូក សង្កាត់​គីឡូលេខ​៦ ខណ្ឌ​ឬស្សី​កែវ នគរបាល​ព័ទ្ទ​ប្រជាពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ពិធី​នេះ

២. សហគមន៍​ត្រពាំង​ស្វាយ សង្កាត់​​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ចៅសង្កាត់​​យក​លិខិត ហាម​មិន​ឲ្យ​ធ្វើ ប៉ុន្តែ​សហគមន៍​នៅ​តែ​ធ្វើ

៣. សហគមន៍​អន្លង់​ចាស់ ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត នគរបាល​ហាម​ឃាត់​មិន​ឲ្យ​ធ្វើ

៤. ឃុំ​កណ្ដៀង​រាយ ស្រុក​ស្វាយទាប​ ខេត្ត​ស្វាយរៀង ពី​ដំបូង​អាជ្ញាធរ​សួរនាំ​សហគមន៍ថា តើ​ពិធីបុណ្យ​១០​ធ្នូ​ ជា​ពិធីបុណ្យ​អ្វី? តែក្រោយ​មក​ក៏​បាន​ដំណើរ​ការជាធម្មតាវិញ

ខាងលើ​នេះ​ជារបាយការណ៍​បណ្ដោះ​អាសន្ន​ពី​ក្រុម​មិត្ត​១០​ធ្នូ​នៅ​ក្នុង​អំឡូង​ម៉ោង​៨​ព្រឹក។ ប្រសិន​បើ​មាន​ការកែ​ប្រែ​ស្ថានភាព​យ៉ាងណា មិត្ត១០​ធ្នូ​នឹង​រាយការណ៍ជូន​។ ​

ចាប៉ី៖ អ្នក​មាន​សិទ្ធិ​អ្វី​ខ្លះ?

ភាគ១ សិទ្ធិមនុស្ស​ជាមូលដ្ឋាន​មាន​អ្វីខ្លះ?


ចាប៉ី ភាគ១ មិត្ត​១០ធ្នូ ២០១១ | ទិវាសិទ្ធិមនុស្ស​អន្តរជាតិ

ភាគ២ សិទ្ធិជាមូលដ្ឋាន (ត)


ចាប៉ី ភាគ២ មិត្ត​១០​ធ្នូ ២០១១ | ទិវាសិទ្ធិមនុស្ស​អន្តរជាតិ

ភាគ៣ ហេតុ​អ្វី​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ?


ចាប៉ី ភាគ​៣ មិត្ត​១០​ធ្នូ ២០១១ | ទិវាសិទ្ធិមនុស្ស​អន្តរជាតិ

អាយ៉ៃ​៖ ​​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ១០​ធ្នូ និង​មិត្ត​១០​ធ្នូ

ភាគ១ តើមិត្ត​១០​ធ្នូជាអ្វី?


អាយ៉ៃ ភាគ១ មិត្ត​១០ធ្នូ ២០១១ | ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ

ភាគ២ អ្នក​ណាខ្លះ​ចូល​រួម​និង​ធ្វើ​អ្វីខ្លះ?


អាយ៉ៃ​ ភាគ២ មិត្ត១០​ធ្នូ ២០១១ | ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ

ភាគ៣ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ជាអ្នកណា និង​ធ្វើ​អ្វី​ខ្លះ?


អាយ៉ៃ​ ភាគ៣​ មិត្ត​១០​ធ្នូ ២០១១ | ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ

Friday, December 9, 2011

Celebration of IHRD is not allowed

ប្រជាសហគមន៍​ចំនួន​បួន​កន្លែង​ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០ធ្នូ។

១. សហគមន៍​ត្រពាំង​អញ្ចាញ ស្រុក​ដង្កោ៖ នគរបាល​បាន​បំផ្លាញ​រោង​បុណ្យនិង​ការតុបតែង​ផ្សេងៗ​ដើម្បី​អបអរ​សាទារ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​

២ សហគមន៍​បុរី​សន្តិភាព​២ ភូមិដំណាក់​ត្រយឹង សង្កាត់​ចោម​ចៅ ស្រុក​ដង្កោ៖ ពួក​គាត់​ត្រូវ​នគរបាល​គំរាម​កំហែងបំផ្លាញរោងបុណ្យអបអរសាទរ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​ គឺអាជ្ញាធរ​ហាម​ឃាត់​ពួក​គាត់​មិន​ឲ្យ​ធ្វើ​ពិធី​អបអរសាទរនេះ​ទេ

៣. សហគមន៍​បឹង​ឈូក គីឡូម៉ែត្រ​លេខ៦ ខណ្ឌ​ឬស្សីកែវ៖ អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ពួក​គាត់​ធ្វើពិធី​បុណ្យ​អបអរសាទរ​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិទេ និង

៤. សហគមន៍​ផ្លូវ​រថភ្លើង សង្កាត់​ទួល​សង្កែ ស្រុក​ឬស្សី​កែវ៖ ពួក​គាត់​មិន​ត្រូវ​បាន​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ធ្វើពិធីអបអរ​សាទរនេះទេ។

ទោះបីជាយ៉ាងនេះក្ដី ក៏​សហគមន៍​ទាំងបួន​ដូចរៀបរាប់​ខាងលើនេះ នៅតែ​គ្រោង​ធ្វើ​ពិធី​បុណ្យ​អបអរ​សាទរទិវា​សិទ្ធិមនុស្ស​នេះ​ទៅ​តាម​ការគ្រោង​ទុករបស់​ពួកគាត់​ដដែល។​

Four communities in Phnom Penh are not allowed to celebrate IHRD.

1) Trapeang Anchanh community in Dongkor district, booth and decoration for IHRD celebration are destroyed by police,

2) Borey Santepheap 2 community in Danak Troyoeung village, Chom Chao commune, Dangkor district are threatened to destroy the community's booth and decoration for celebrating IHRD. They are not allowed to celebrate IHRD,

3) Boeung Chhouk community, Kilometer 6 of Russei Keo district are not allowed to celebrate IHRD, and

4) Railway community in Tuol Sangke commune of Russei Keo district are not allowed to celebrate IHRD.

All of the above four communities plan to go ahead with their original plan, despite they are being banned by the authorities.

វីឌី​អូ​​បឹងកក់​ត្រូវ​នគរបាល​ដកហូត

ឥឡូវនេះ​ នៅ​សហគមន៍​រវៀង ស្រុក​សំរោង​ ខេត្ត​តាកែវ៖ វីឌី​អូរបស់​អ្នក​ភូមិបឹងកក់​​ត្រូវ​នគរបាល​ដកហូត មិន​ឲ្យ​បញ្ចាំង​ ក្នុង​ឱកាស​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិនេះ​ទេ។

Celebration of IHRD banned by authority

Report: Borey Santepheap 2 community, damnak Troyoeng village, Chom Chao commune, Dankor district and Boueng Chhouk Community, Kilomet 6: These places authority not allow to celebrate IHRD.
របាយការណ៍៖ សហគមន៍​បូរី​សន្តិភាព២ ភូមិដំណាក់​ទ្រយឹង ឃុំ​ចោម​ចៅ ខណ្ឌ​ដង្កោរ និង​សហគមន៍​បឹង​ឈូក គីឡូម៉ែត្រ​លេខ​៦ - អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ប្រារព្វ​ទិវាសិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ​ នៅ​តាមសហគមន៍​ដូច​បាន​រៀបរាប់​ខាងលើ​នេះទេ។ 

Community's booth removed by police

Police are removing booths of community in Tropaing Ancharnh, Sangkat Tropang Krosang, Khan Dangkor now.

នគរបាល​កំពុង​រុះ​រើ​រោង​បុណ្យ​របស់​សហគមន៍​​ដែល​ធ្វើ​ដើម្បី​បុណ្យ​​អបអរសាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ នៅ​​​​ភូមិ​ត្រពាំង​​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ដង្កោរ។ 

Construction workers permitted to celebrate IHRD

Finally, construction workers in Kampot are permitted to celebrate International Human Rights Day. It's unbelievable that it takes many days, energy and challenging to be permitted just celebration of IHRD which people throughout the world are entitled to celebrate freely.
ទីបំផុត​កម្មករ​សំណង់​​នៅ​ខេត្ត​កំពត​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​ពិធី​បុណ្យ​អបអរ​សាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ១០​ធ្នូ​ហើយ។ មិន​គួរ​ឲ្យ​ជឿសោះ​ដែល​ថា ប្រជាសហគមន៍​កម្មករ ត្រូវ​ចំណាយ​ពេលជា​ច្រើន​ថ្ងៃ កម្លាំង​យ៉ាង​ច្រើន និង​មាន​ការលំបាកក្នុង​ការ​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ ដើម្បី​​​​​ប្រារព្ធ​ពិធី​អបអរសាទរ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិដែល​មនុស្ស​ទូទាំង​ពិភពលោកចូលរួម​​បែបនេះ​សោះ។ 
 

អង្គ​ការ​​​សង្គម​ស៊ីវិល​​រៀបចំ​​​​ពិធីអបអរ​សាទរ​​​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិឆ្នាំ​២០១១

ដោយ​ ៖ ប្រុសកោះ
ថ្ងៃសុក្រ ទី៩ ខែធ្នូ ឆ្នាំ២០១១ ម៉ោង ១៧:០៣

យោងតាម​​​​​​ការ​ប្រកាស​ព័ត៌​មាន​​ថ្ងៃទី៩ ធ្នូ ​​បាន​ឱ្យ​ដឹង​ថា ​​នា​ថ្ងៃ​សៅរ៍ ទី១០ ធ្នូ នឹង​មាន​តំណាង​​មកពី​​ស្ថាប័ន​​ព្រឹទ្ធ​សភា​​​​ រដ្ឋសភា​​ រាជ​រដ្ឋា​ភិបាល​កម្ពុជា ​​អង្គ​ការ​សហប្រ​ជាជាតិ​ តំណាង​ស្ថានទូត​​​នានា​ប្រចាំ​​កម្ពុជា ​​អង្គ​ការ​​ សមាគម​ជាតិ អន្តរជាតិ សហ​ជីពកម្មករ ​​សហគមន៍​​​ជ​នជាតិ​​ដើមភាគតិច ​យុវ​ជន ​​សិស្ស​ និស្សិត ​​​ដែលសរុប​ប្រមាណ​ជា​៤០០០​នាក់​​នឹង​មកជួប​ប្រជុំគ្នា ដើម្បីប្រារព្ធ​​​​ទិវា​​​​សិទ្ធិ​មនុស្ស​​​​អន្តរជាតិ​​ខួប​លើកទី​៦៣ ​​​នៃសេចក្តី​ប្រកាស​ជា​សាកល​ស្តីពីសិទ្ធិ​​​​មនុស្ស​(១០ ធ្នូ ​១៩៤៨-១០ ធ្នូ ២០១១)​​នៅទីធ្លា​​​សួន​​សេរីភាព ​​​​ជិត​ផ្សារ​ចាស់នៃ​រាជ​ធានីភ្នំពេញ ​​ចាប់ពីម៉ោង​​៦ និង​៣០នាទី​​ព្រឹក​​ដល់ម៉ោង​៤ និង​៣០នាទី​រសៀល ។ ការ​រៀបចំ​​នេះ ធ្វើឡើង​​ក្រោម​ប្រធាន​​​បទ​រួមស្តីពី «ប្រព័ន្ធ​​តុលាការ​​ឯករាជ្យ ​និង​សេរីភាព​​ក្នុង​ការបញ្ចេញ​មតិ គឺជាមូលដ្ឋាន​​​គ្រឹះ​នៃ​​​យុត្តិ​ធម៌សង្គម និង​ការគោរព​សិទ្ធិមនុស្ស» ។

តាម​ការ​ប្រកាស​​ឱ្យ​ដឹង​ថា ​​នៅវេលាម៉ោង​៦ និង​៣០នាទី​ព្រឹក​នា​ថ្ងៃ​ដដែល ​នឹង​មាន​ការដើរ​​​ដង្ហែ​​​ក្បួន​ដោយ​​​សន្តិវិធី​​​ និងមាន​មនុស្ស​ចូលរួម​ប្រមាណ ២០០០នាក់​​ដោយចេញ​​​ដំណើរ​​​​ពីទី​ធ្លា​​​​​ខាង​មុខ​​​រដ្ឋ​សភា​ថ្មី ​ទៅរង្វង់​​​មូលសម្តេច​ព្រះ​​សង្ឃ​រាជ ជួន ណាត ​រួចបន្ត​ដំណើរ​​​តាម​​​តិរវិថី​ព្រះស៊ីសុវ​ត្ថិ ​កាត់តាម​​​សណ្ឋាគារ​​​​កាំបូឌីយ៉ា​​ណា រហូត​ដល់​វត្ត​ឧណ្ណា​លោម ​រួចបត់​​​​ឆ្វេង​តាម​​ផ្លូវ​​លេខ​១៥៤ ហើយ​បត់​ស្តាំ​តាម​ផ្លូវ​​លេខ១៣ រួចធ្វើដំណើរ​​រហូត​ដល់​​រតនាគារជាតិ ហើយ​បត់​​ឆ្វេង​​តាមផ្លូវ​លេខ​១០៦ ​សំដៅ​ទៅកាន់​ទីកន្លែង​​​ប្រារព្ធ​​​ធ្វើពិធី​​នៅ​សួន​សេរី​ភាព​​ (ទីលាន​​ប្រជា​​ធិបតេយ្យ) ​ជិត​ផ្សារ​ចាស់។

វាគ្មិន​​សំខាន់ៗ​ដែលនឹងធ្វើ ​សុន្ទរកថា ​​នៅក្នុង​ពិធីនេះ​មាន​សម្តេច ​​ព្រះ​​មហិស្ស​រា នរោត្តម ​​ចក្រ​ពង្ស់ ​​​ព្រះ​រាជតំណាង​​ដ៏ខ្ពង់ខ្ពស់​​​របស់ព្រះមហា​ក្សត្រនៃព្រះរាជាណាចក្រ​ កម្ពុជា លោកជំទាវ​ម៉ែន ម៉ាលី ​​​ប្រធាន​គណ​ៈ​កម្មការ​ការពារ​សិទ្ធិ​មនុស្ស​​​ទទួលពាក្យ​​បណ្តឹង ​និងអង្កេត​​​នៃព្រឹទ្ធ​សភា​ ​​តំណាង​គណៈ​​កម្មាធិការ​​​សិទ្ធិមនុស្សកម្ពុជា​លោកសុរិយា ស៊ូប៊ែឌី ​​អ្នករាយការណ៍​​​ពិសេស​​របស់​​អង្គការ​​​សហប្រជាជាតិ​​ស្តីពី​​ស្ថាន​​ភាព​ សិទ្ធិ​​មនុស្ស​​​នៅកម្ពុជា ចំណាប់អារម្មណ៍​​​​របស់ Mr.James Heenan ប្រធាន​​ស្តីទី​ការិយា​ល័យ​​​នៃឧត្តម​ស្នង​ការ​អង្គ​ការ​សហប្រជាជាតិ​​ ទទួលបន្ទុក​​សិទ្ធិមនុស្សប្រចាំ​កម្ពុជា​​​ និង​ជា​​អ្នក​តំណាង​​​ភ្នាក់ងារនៃ​អង្គ​ការ​​សហប្រជាជាតិប្រចាំ​កម្ពុជា​ លោក Jeff Daigle ​ភារធារី​ស្ថានទូត​​​សហរដ្ឋ​អាេមរិក​​ប្រចាំ​កម្ពុជា​​​​ លោក​ Mark  Gooding ឯកអគ្គ​រាជទូត​អង់គ្លេស​ប្រចាំ​​កម្ពុជា ​និង​ជា​ប្រធានសហគមន៍​​អឺរ៉ុប​ប្រចាំ​កម្ពុជា​​​​ លោក Christian Connan ឯ​កអគ្គ​​រដ្ឋទូត​បារាំង​ប្រចាំ​កម្ពុជា​ លោក​ធន សារាយ ​ប្រធាន​​​សម្រប​សម្រួល​​គណៈ​​​កម្មាធិការ​ប្រព្រឹត្តិកម្មនៃ​អង្គ​ការ​​​​ សមាគម​ការពារសិទ្ធិ​មនុស្ស​​​កម្ពុជា (CHRAC) ​និង​ជា​ប្រធាន​សមាគម​អាដហុក (ADHOC) ​លោក​ឈិត សំអាត ​​នាយក​ប្រតិបត្តិ​​​​វេទិកា​នៃ​​អង្គការ​មិន​មែនរដ្ឋាភិបាល​​ស្តីពី​ កម្ពុជា​​​​ លោក​អាត់ ​ធន់ ​ប្រធាន​សហភាព​​ការងារកម្ពុជា​​​ និង​ លោកស្រី​​ណាត់ ភៀក ​តំណាង​​​សហគមន៍​ជន​ជាតិ​ដើមភាគតិច​មកពីខេត្ត​រតនគិរី ។

ព្រឹត្តិការណ៍​​​នេះ​ត្រូវបានរៀបចំ​ឡើង​ដោយ​គណៈ​ កម្មាធិការ​ប្រព្រឹត្ត​ិកម្ម នៃ​អង្គការ​​សមា គម​ការពារ​​សិទ្ធិ​​មនុស្សកម្ពុជា (CHR-AC)ដោយ​​​​សហការ​ជាមួយ​​​​នឹង​ក្រុម​​សម្ព័ន្ធ​អង្គការ សមាគម ​ចំនួន២១ និងអង្គការ​ជាតិ-អន្តរជាតិមួយចំនួនផ្សេងទៀត​​ ​រួមទាំងសហភាព​​ សហជីព​ កម្មករ​ ​ដែលកំពុង​​ធ្វើការ​នៅក្នុង​ព្រះ រាជាណាចក្រ​កម្ពុជា​ផង​ដែរ ៕

Friends of 10 December Media Statement

December 9, 2011: More than 52,000 Cambodians, including community groups, trade unionists, land activists, students, farmers, fishermen, musicians, entertainment workers, tuktuk drivers, motorcycle drivers, and NGO workers - will gather in their communities on December 10 to celebrate International Human Rights Day (IHRD) this year. Read more ...

សេចក្ដី​ប្រកាស​ព័ត៌មាន​

ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១១៖ ​ប្រជាពលរដ្ឋ​​​ប្រមាណ​ជាង​ប្រាំ​ម៉ឺន​ពីរ​ពាន់​នាក់​​​ មក​ពី​សហគមន៍​នៅ​ទូ​ទាំង​ប្រទេស​ រួម​ទាំង​សហជីព សកម្មជន​ដី​ធ្លី ​សិស្ស និស្សិត កសិករ​ ប្រជានេសាទ តន្ត្រីករ​ យុវជន អ្នក​ផ្ដល់​សេវា​​កំសាន្ត អ្នក​រត់​រ៉ឺម៉ក​កង់​បី អ្នក​រត់​ម៉ូតូ​ឌុប និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល នឹង​ប្រារព្វ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ នៅ​ក្នុង​សហគមន៍​​របស់​ពួក​គាត់។

អាន​សេចក្ដី​ប្រកាស​ព័ត៌មាននេះ​លម្អិត​ ...

The Universal Declaration of Human Rights




Wednesday, December 7, 2011

សូម​ចូល​រួម​ស្ដាប់​ការ​​​ផ្សាយ​របស់​មិត្ត​១០​ធ្នូ​ពី​ស្ថានីយ៍​វិទ្យុ​និង​ទូរទស្សន៍

ដើម្បី​ចូលរួម​​អបអរ​សាទរ​ពិធី​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរ​ជាតិ​ ដែល​ជា​ខួប​លើក​ទី៦៣នៃ​ការ​ប្រកាស​ជាសកល​អំពី​សិទ្ធិមនុស្ស (សូម​អាន​ប្រវត្តិ​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ) ក្រុម​មហាមិត្ត​១០​ធ្នូ បាន​រៀប​ចំ​កម្មវិធី​ផ្សាយ​ពិសេស ដោយ​ផ្សាយ​ផ្ទាល់​នៅ​ថ្ងៃ​១០​ធ្នូ និង​ចាក់​ផ្សាយ​ឡើងវិញ​នៅ​ថ្ងៃ​១១​ធ្នូ តាម​ស្ថានីយ​វិទ្យូ​និង​ទូរទស្សន៍​ដូច​មាន​នៅ​ក្នុង​តារាង​​កាល​វិភាគនេះ

ការ​​រៀបចំ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​​ត្រូវ​​ហាម​​ឃាត់​​

នៅក្នុងខណៈដែលទិវាសិទ្ធិមនុស្សអន្តរជាតិកាន់តែខិត​ជិត​ដល់​សហគមន៍​មិត្ត១០ ជា​ពិសេស​អ្នក​រៀប​ចំ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ កំពុង​ស្វះ​ស្វែង​សុំ​ការ​អនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន ​ហើយ​រហូត​មក​ដល់​ពេល​នេះ​សហគមន៍​ភាគ​ច្រើន​បាន​ទទួល​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលដ្ឋាន​រួច​ហើយ​ ប៉ុន្តែ​មាន​សហគមន៍​ចំនួន១០ កំពុង​ជួប​បញ្ហា ព្រោះ​អាជ្ញាធរ​មូលដ្ឋាន​ទាំង​នោះ​មិន​អនុញ្ញាត ឬ​អនុញ្ញាត​មិន​ពេញ​លក្ខណៈ​ដែលស​ហគមន៍​ចង់​បាន​។ 

នៅ​​សហគមន៍ត្រ​ពាំង​​អញ្ចាញ​​សង្កាត់ត្រពាំង​​អញ្ចាញ សង្កាត់ត្រពាំង​ក្រសាំង​ រាជធានីភ្នំពេញ​ លោក​​មេភូមិ​ត្រពាំង​អញ្ចាញ​បាន​​យល់ព្រម​តាម​ការ​ស្នើ​សុំ​របស់​អ្នក​រៀប​ចំ​ហើយ​ប៉ុន្តែ​ត្រូវ​ចៅ​សង្កាត់​មិន​អនុញ្ញាត​ឲ្យ​សហគមន៍​រៀប​​ចំប្រារព្ធ​ពិធី​អបអរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​នេះ​ទេ​។

សហគមន៍​កសិករ​ដើម្បី​អភិវឌ្ឍន៍​និង​សន្តិភាព ភូមិកុក​តារៀ ឃុំ​រវៀង ស្រុក​សំរោង ខេត្ត​តាកែវ អភិបាលស្រុក មិន​អនុញ្ញាត​ឲ្យ​សហគមន៍​រៀបចំ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​នេះ​ទេ​។ 

ចំណែក​ឯ​បណ្ដាញ​ការពារ​សិទ្ធិ​កុមារ ឃុំរវៀង ឃុំរវៀង ស្រុក​សំរោង ខេត្តតាកែវវិញ​ក៏​ត្រូវ​មេឃុំ​រវៀង​ហាម​ឃាត់​មិន​ឲ្យ​រៀប​ចំ​កម្មវិធី​នៅ​ក្នុង​ឃុំ​នេះ​ដែរ​។

ក្រុម​មនសិការ​យុវជន​ដើម្បី​អភិវឌ្ឍន៍​សង្គម គ្រោង​ធ្វើ​នៅ​ក្នុង​វិទ្យាល័យ​ ហ៊ុន សែន កំពង់​អំពិល ឃុំកំពង់អំពិល ស្រុកពារាំង ខេត្តព្រៃវែង ក៏មានបញ្ហាដែរ។

ចំណែកឯ​​សហគមន៍ព្រៃឈើ​ក្រសាំង ឃុំ​​ក្រសាំង ស្រុក​​រមាស​​ហែក​​ខេត្ត​ស្វាយ រៀង​ឯណោះ​វិញ​មេឃុំ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​តាម​ការ​ស្នើ​សុំ​ហើយ ប៉ុន្តែ​លោក​អភិបាល​ស្រុក​មិន​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ​នេះ​ទេ​។

សហគមន៍​ផ្លូវ​រថភ្លើង ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ចៅ​សង្កាត់​ព្រម​ឲ្យ​ធ្វើ​ ប៉ុន្តែ​ឲ្យ​សុំ​ទៅ​ខណ្ឌ និង​សាលា​រាជធានី​ភ្នំពេញ​។ ក្

រុម​មិត្ត​កម្មករ ឃុំបែកចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​រៀបចំ​ពិធី​អបអរ​សាទរ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​១០​ធ្នូ ប៉ុន្តែ​ហាម​មិន​ឲ្យ​ចង ឬ​លើក​បដា​ទេ​។

សមាគម​ប្រជា​ធិប​តេយ្យ​ឯករាជ្យ​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ទីរួម​ខេត្ត​ព្រះ​សីហនុ​អាជ្ញាធរ​មិន​ព្រម​ទទួល​ពាក្យ​សុំ​​របស់​អ្នក​រៀប​ចំ​ទេ​។

សហគមន៍ ភូមិស្វាយមាស ឃុំកណ្ដាល​ជ្រំ ស្រុក​ពញា​ក្រែក ខេត្ត​កំពង់​ចាម​អាជ្ញាធរ​គំរាម​កំហែង​និង​មិន​អនុញ្ញាត​ឲ្យ​រៀបចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ទេ​។

ចំពោះ​​បណ្ដាញ​​សហគមន៍​​កសិករ​ នៅ​ភូមិ​គោក​សណ្ដែក ឃុំសរក្ស​ជ័យ ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​ឯណោះ​វិញ​អាជ្ញាធរ​ឃុំ​បាន​ប្រាប់​អ្នក​រៀប​ចំ​យើង​ឲ្យ​យក​លិខិត​ជូន​ដំណឹង​ទៅ​ឆ្លង​សាលា​ស្រុក​ជា​មុន​សិន បើ​សាលា​ស្រុក​អនុញ្ញាត​ឲ្យ​ធ្វើ នោះ​សាលា​ឃុំ​ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​ដែរ​។ ​ចំណែក​ឯ​តំណាង​សហគមន៍​វិញ បាន​ប្ដេជ្ញា​ចិត្តថា​ទោះ​បីជា​អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ធ្វើ​ក៏ដោយ​ក៏​សហគមន៍​នៅ​តែ​ធ្វើ​ដែរ​។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទាក់​ទង​ទៅ​​អ្នក​រៀប​ចំ​នៅ​តាម​សហគមន៍​នីមួយៗ ដូម​មាន​នៅ​ក្នុង​តារាង​នេះ (ភាសា​ខ្មែរ, ភាសា​អង់​គ្លេស)។

Tuesday, December 6, 2011

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ខួប​លើក​ទី៦០

ខាង​ក្រោម​​នេះ​ជា​វិឌី​អូ​ឯកសារ​ របស់​មិត្ត​១០ នាឱកាស​ប្រារព្ធ​ទិវាសិទ្ធិមនុស្ស​ខួប​លើក​ទី​៦០ ឆ្នាំ​២០០៨។





Monday, December 5, 2011

កាល​ប្រវត្តិ​​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ ខួបលើក​ទី​៦៣ ឆ្នាំ​២០១១

ឆ្នាំ​​នេះ​​គឺជាខួបលើកទី៦៣នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែល​បាន​ប្រកាស​​ក្នុង​សេចក្ដី​ថ្លែងការណ៍​ជា​សកល​ស្តី​ពី​សិទ្ធិមនុស្ស គឺជា​​ការ​ប្ដេជ្ញា​​ក្នុង​​ការគោរពសេចក្តី​ថ្លៃថ្នូរ និង​យុត្តិធម៌ ហើយ​​ត្រូវ​​បាន​មនុស្សទូទាំង​ពិភពលោក​​​​​ប្រារព្ធ​ទិវា​នេះ​​​រៀងរហូតមក​​។ ​ទិវា​សិទ្ធិ​មនុស្ស​​អន្តរ​​ជាតិ​​​​ត្រូវ​បាន​​រៀបចំ​​​អបអរ​ជា​រៀងរាល់​​ឆ្នាំ​ ​នៅ​ថ្ងៃ​ទី១០ខែធ្នូ ដើម្បីរំលឹក​ដល់​ការ​តស៊ូប្រឆាំង​​អំពើ​​រំលោភ​សិទ្ធិ​មនុស្ស ដែលបន្ត​ប៉ះពាល់ដល់សង្គមនិងសហគមន៍នៅ​​គ្រប់​ប្រទេស។ ទិវាសិទ្ធិមនុស្ស​អន្តរ​ជាតិ គឺជា​សក្ខីភាព​​​ និង​ការ​បង្ហាញ​ឲ្យ​ឃើញ​​កាន់តែ​ច្បាស់​​អំពី​​បញ្ហា​នៃ​​អំពើ​​​​រំលោភ​​​​​សិទ្ធិមនុស្ស​​​ទូ​ទៅ​​ ព្រមទាំង​​បង្ហាញ​អំពី​កា​ក្រោក​ឡើង​​​ ជា​ការ​អំពាវនាវឲ្យ​មាន​ការ​ចាត់វិធានការ​​ដោះស្រាយ។ ការ​​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ក៏​ជា​ការ​ផ្ដល់ឱកាស​ដល់​សង្គម​​ស៊ីវិលរដ្ឋាភិបាល អង្គការ​​​អន្តរជាតិ និង​ប្រជា​ពលរដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ​បង្ហាញ​អំពី​​កិច្ច​ខិតខំប្រឹងប្រែងរបស់ខ្លួនក្នុង​ការ​​ធានា​ឲ្យ​​​មាន​ការ​ទទួលស្គាល់ និង​អនុវត្ត​តាម​គោលការណ៍​សិទ្ធិ​មនុស្សជា​មូលដ្ឋាន​​អាន​លម្អិត ... 


History of International Human Rights Day | Online Karaoke

ចំណាំ៖ ប្រសិន​បើ​អ្នក​កំពុង​ប្រើ Google Account ​ដូច្នេះ​អ្នក​​អាច​អាន​ កាល​ប្រវិត្តិ​នេះ​ លើ​បណ្ដាញ​អិនធើរណិត​ ដោយ​មិន​ចាំ​បាច់​ download វា​ឡើយ គឺ​អ្នក​គ្រាន់​តែ​ sign in Google Account របស់​អ្នក​នោះ​អ្នក​អាច​អាន​បាន​ហើយ។ សូម​អរគុណ!​ ​ពី​មិត្ត​១០​ធ្នូ

សូម​ស្ដាប់​​ចម្រៀង​មិត្ត​១០​ធ្នូ៖



ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ | Online Karaoke 

ការរៀបចំ​ពីធី​​អបអរ​សាទរ​​​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​១០​ធ្នូ


ក្នុង​ឱកាស​ប្រារព្វ​ខួប​លើកទី​៦៣​នៃ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​​ឆ្នាំ​​២០១១​នេះ ​មិត្ត​១០​ធ្នូ ​នៅ​តាម​សហគមន៍​នានា​​នៅ​ទូទាំង​ប្រទេស​បាន​រៀប​ចំពិធីអបអរ​​សាទរ ​នៅ​តាម​កន្លែង ឬ​សហគមន៍​​ចំនួន​១៣៨​កន្លែង នៅតាម​​​ខេត្ត​ក្រុង​ចំនួន​២៤ ដោយ​មាន​អ្នក​ចូល​​​រួម​ចំនួន​៥២១៧២​នាក់ ​​មក​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​គ្នា​ដូចជា៖ ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍ អាជ្ញាធរមូល​ដ្ឋាន​ថ្នាក់​ភូមិ ឃុំសង្កាត់ ស្រុកខណ្ឌ ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់ អង្គការមិនមែន​រដ្ឋាភិបាល អាចារ្យ ព្រះ​សង្ឃ។ល។

​​សូម​ចុច ទីនេះ (ភាសា​ខ្មែរ) និង​ ទីនេះ (ភាសា​អង់​គ្លេស) ​ដើម្បី​អាន​ខ្លឹមសារ​​នៃ​គម្រោង​កម្មវិធី​​លម្អិត​។  

ឯកសារ​ផ្សាយផ្ទាល់​​តាម​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ ​ឆ្នាំ​២០១០

​នេះ​ជា​កម្មវិធី​​ផ្សាយ​ពិសេស​របស់​វិទ្យ​ VOD (កម្មវិធី​មិត្ត​១០​ធ្នូ​​កាល​ពី​ឆ្នាំ​២០១០) អំពី​ទិវាសិទ្ធិ​មនុស្ស​អន្តរជាតិ​ខួប​លើក​ទី​៦២ និង​អំពីប្រវត្តិ​​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ដែល​រៀប​ចំ​ដោយ​មិត្ត​១០​ធ្នូ ​​នៅ​កម្ពុជា។


History of International Human Rights Day | Upload Music

តើ​នៅ​ឆ្នាំ​២០១១​នេះ មិត្ត​១០​ធ្នូ​មាន​​រៀប​ចំ​ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​​​ដែល​​ជា​ខួប​លើក​ទី​៦៣​ទេ? ពិត​ជា​មាន​។ សូម​រង់​ចាំ​ស្ដាប់​ការ​ផ្សាយ​បន្ត​ផ្ទាល់​​​នៅ​ថ្ងៃ​១០​ធ្នូ ពី​វិទ្យុដដែល​នេះ។ សូម​អរគុណ!
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news