មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Tuesday, December 21, 2010

Freedom of Expresssion

មាត្រា៤១នៃ​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា៖ 
ប្រជាពលរដ្ឋ​ខ្មែរ​ មាន​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ​របស់​ខ្លួន​ សេរីភាព​ខាង​សារព័ត៌មាន​​ សេរីភាព​ខាង​ការ​បោះពុម្ព​ផ្សាយ​ និង​សេរីភាព​ខាង​ការ​ប្រជុំ។

Article 41:  Cambodian citizens shall have freedom of expression, press, publication and assembly.
Human Right # 19: Freedom of Expression 

មនុស្ស​គ្រប់​រូប មាន​សិទ្ធិ​សេរី​ភាព​មាន​មតិ និង​សេរី​ភាព​ក្នុង​ការ​សម្ដែង​មតិ​។ សិទ្ធិ​នេះ​រាប់​ទាំង​សេរី​ភាព​ក្នុង​ការ​ប្រកាន់​មតិ និង​ការ​សម្ដែង​មតិ ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក ព្រម​ទាំង​សេរី​ភាព​ក្នុង​ការ​ស្វែង​រក ការ​ទទួល និង​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន និង​គំនិត​នានា តាម​រយៈ​ប្រព័ន្ធ​ឃោសនា​ណា​មួយ​ក៏​ដោយ​ និង​ដោយ​ឥត​គិត​ពី​ព្រំដែន​អ្វី​ឡើយ។

Everyone has the right to freedom of opinion and expression; this right includes freedom to hold opinions without interference and to seek, receive and impart information and ideas through any media and regardless of frontiers. 



Monday, December 20, 2010

Crackdown on freedom of expression: man sent to jail after sharing website material

December 20, 2010 

The Cambodian League for the Promotion and Defense of Human Rights (LICADHO) condemns the groundless conviction of United Nations' World Food Program national staff Seng Kunnaka by the Phnom Penh court on Sunday morning, December 20, 2010.

Seng Kunnaka was arrested on Friday before noon by the Russei Keo district police. The arrest occured after Kunnaka printed and shared material found on the website ki­media, an online blog dedicated to aggregating news articles and opinions on Cambodia including material critical of its government.

After spending a night in the police station, Kunnaka was sent to the Phnom Penh court for questioning before returning to police custody for another night.

The next day, on Sunday morning, the Phnom Penh court judge Kao Vandy declared Kunnaka guilty of criminal incitement ­article 495 of the new criminal code ­and sentenced the man to six months in prison and fined 1 million riel.

"This rushed trial and groundless conviction is further proof of the growing crackdown on freedom of expression by the Cambodian government", says LICADHO Director Naly Pilorge.

"As we pointed out in our public analysis, the new criminal code in its current form is a threat to freedom of expression in the country," Pilorge added. "This conviction, exactly ten days after the enactment of the new criminal code, is clear evidence of that."

LICADHO urges the appeals court to grant bail to Seng Kunnaka pending a re­examination of his groundless conviction.

Furthermore, LICADHO renews its call for the new criminal code to be amended to insure the respect and protection of fundamental rights of every Cambodian to freedom of expression and information, as guaranteed by Cambodia's constitution.

For more information, please contact:
LICADHO Director Naly Pilorge, 012 803 650 LICADHO Technical Supervisor Am Sam Ath, 012 327 770

Happy and Joyous New Years!

Dear all visitors,

Best wishes to you over the holiday season and for a healthy, happy and joyous New Years!

May 2011 bring you lots of success and access changes within your country and internationally!!!


From Friends of December 10
http://www.dectenfriends.net/

Friday, December 17, 2010

Cambodian Trade Union Leader Arrested - ប្រធាន​សហជីព​​កម្ពុជា​ត្រូវ​គេ​ចាប់​ខ្លួន

សូម​អាន​ព័ត៌មានលម្អិត​អំពី​ការចាប់​ខ្លួន​នេះ រួច​សូម​ចូល​រួម​ធ្វើ​សេចក្ដី​អំពាវ​ទៅ​ក្រុម​ហ៊ុន ឬ​ស្ថាប័ន​ពាក់​ព័ន្ធផង។ សូម​ចុច​លើចំណង​ជើង​អត្ថបទ​ខាង​​​ក្រោមនេះ៖

ប្រធាន​សហជីព​​កម្ពុជា​ត្រូវ​គេ​ចាប់​ខ្លួន

Monday, December 13, 2010

កុមារ​ និង​​ការងារ​ដើម្បី​រស់?


កុមារ និង​ការងារ​ដើម្បី​រស់? | Upload Music

កុមារ និង​បញ្ហា​បម្រើ​ការងារ​តាម​ផ្ទះ


កុមារ​ និង​បញ្ហា​​បម្រើ​ការងារ​តាម​ផ្ទះ | Upload Music

រឿង​ខ្លី៖ ការងារ​ និង​អនាគត​កូន​ស្រី


ការងារ និង​អនាគត​កូនស្រី | Upload Music

ជីវិត​អ្នក​បម្រើ​តាម​ផ្ទះ


ជីវិត​អ្នក​បម្រើ​តាម​ផ្ទះ | Upload Music

របាយការណ៍​​កតិកា​សញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​សេដ្ឋ​កិច្ច សង្គម​ និង វប្បធម៌

Thursday, December 9, 2010

សិទ្ធិ​នៅ​ពេល​ប៉ូលីសឃាត់ខ្លួន

សូម​អាន​ព័ត៌មាន​ខាង​ក្រោម​នេះ​ប្រសិន​បើ​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន!

យោង​តាម​ច្បាប់កម្ពុជា​ ជន​ណា​ក៏ដោយ​​ ដែល​ត្រូវ​បាន​ប៉ូលីស ​ឃាត់​ខ្លួន មាន​​សិទ្ធិ​មូល​ដ្ឋាន​មួយ​ចំនួន​​ ដើម្បី​ការ​ពារ​ខ្លួន​​កុំឲ្យ​ប៉ូលីស​ប្រព្រឹត្ត​មិន​ត្រឹម​ត្រូវ​មក​លើ​ខ្លួន។ សិទ្ធិ​ទាំង​នេះ​គឺ​ជា​របស់​អ្នកដែល​ត្រូវ​ឃាត់​ខ្លួន សិទ្ធិ​ទាំង​នេះ​មិន​ត្រូវ​បាន​គេ​ដក​ហូត​​ពី​អ្នក​ទេ។ ប្រសិន​បើ​អ្នក​គ្រាន់​តែ​ត្រូវ​បាន​ប៉ូលីស​ឃាត់​ខ្លួន អ្នក​មាន​សិទ្ធិ​ដូច​ខាង​ក្រោម​នេះ៖

ប្រសិន​បើ​ អ្នក​មាន​អាយុ​ក្រោម​១៤​ឆ្នាំ អ្នក​មិន​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ឃាត់​ខ្លួន​នោះ​ទេ

សិទ្ធិ​ដឹងពី​មូលហេតុ​ឃាត់​ខ្លួន៖ ប៉ូលីស​ត្រូវ​ប្រាប់​អ្នក​ភ្លាមៗ​ពី​មូលហេតុ​នៃ​ការ​​ឃាត់​ខ្លួន​។​ អ្នក​អាច​ត្រូវ​បាន​ចាប់​​ខ្លួន​​តែ​តាម​ដីកា​របស់​តុលាការ​ ឬ​ក៏​​កំពុងតែ​​ប្រព្រឹត្ត​អំពើ​ល្មើស​ច្បាប់​ប៉ុណ្ណោះ។ ប៉ូលីស​ក៏អាច​ឃាត់​ខ្លួន​អ្នក​ជា​បណ្ដោះ​អាសន្ន​បាន​ដែរ​ ប្រសិន​បើ​គេ​យល់​​ថា​អ្នក​បាន​រំលោភ​ច្បាប់ ឬ​មិន​ព្រម​សហការ​ជាមួយ​ប៉ូលីស​​ក្នុង​ការ​ស៊ើប​អង្កេត។

ប៉ូលីស​មិន​អាច​ឃាត់​ខ្លួន​អ្នក លើស​ពី​៤៨​ម៉ោង​ទេ (២​ថ្ងៃ​) បន្ទាប់​ពី​នោះ អ្នក​ត្រូវ​តែ​ទទួល​បាន​ការ​ចោទ​ប្រកាន់​ ឬ​ត្រូវ​តែ​ដោះ​លែង។

សិទ្ធិ​មាន​មេធាវី៖ អ្នក​អាច​ពឹង​ពាក់​រក​មេធាវី​ម្នាក់​បាន។ បន្ទាប់​ពី​ការឃាត់​ខ្លួន​២៤​ម៉ោង អ្នក​ត្រូវ​តែ​អាច​ជួប​ជាមួយ​មេធាវី​ ឬ​ជន​ណា​ម្នាក់​តាម​តែ​អ្នក​ជ្រើស​រើស។ ប្រសិន​បើ​អ្នក​​ មិន​មាន​លទ្ធភាព​បង់​ថ្លៃ​សេវាឲ្យ​​មេធាវី​បាន មាន​អង្គការ​មេធាវី​មិន​យក​កម្រៃ​មួយ​ចំនួន​អាច​ជួយ​អ្នក​បាន។​ សូម​អ្នក​សួរ​​ប៉ូលីស​ដើម្បី​ទាក់​ទង​នឹង​អង្គការ​ទាំង​នោះ។

សិទ្វិ​រក្សា​ភាព​ស្ងៀម​ស្ងាត់៖ អ្នក​អាច​រក្សា​ភាពស្ងៀម​ស្ងាត់ ​មិន​ឆ្លើយ​នឹង​សំណួរ​របស់​ប៉ូលីស រង់​ចាំ​រហូត​ដល់​អ្នក​ មាន​មេធាវី។​ គ្មាន​អ្នក​ម្នាក់​ អាច​បង្ខំ​អ្នក​ឲ្យ​ឆ្លើយ​ ប្រសិនបើ​អ្នក មិន​ចង់​ឆ្លើយ​នោះ​ទេ។ តែ​បើ​អ្នក​មិន​ឆ្លើយ​ទេ វា​អាច​បង្ហាញ​ឲ្យ​គេ​ឃើញថា អ្នក​មាន​ជាប់​សង្ស័យ​នឹង​បទ​ល្មើស​នោះ។

សិទ្ធិ​មិន​ឆ្លើយ​សារភាព៖ អ្នក​មិន​ត្រូវ​សារភាព​ពី​អ្វី​ ដែល​អ្នក​មិន​បាន​ប្រព្រឹត្ត​នោះ​ទេ។ អ្នក​អាច​សារភាព​ពី​អ្វី​ដែល​អ្នក​ពិត​ជាបាន​ធ្វើ ប្រសិន​បើ​អ្នក​ចង់​ ឬក៏អាច​ចាំ​ដល់​អ្នក​មាន​មេធាវី ទើប​ឆ្លើយ​តាម​ការ​ផ្ដល់​យោបល់​ពី​មេធាវី​ក៏បាន។ គ្មាន​អ្នក​ណាម្នាក់​អាច​បង្ខំឲ្យ​អ្នក​ទទួលសារភាព​ថា​បាន​ប្រព្រឹត្ត​ល្មើសអ្វីមួយ ដោយ​ការ​វាយដំ​អ្នក​ ឬ​គំរាម​កំហែង​អ្នក ឬ​គ្រួសារ​អ្នក​នោះ​ទេ។ ប្រសិន​បើ​អ្នក​ណា​ម្នាក់ វាយ​ដំ​ធ្វើ​ទារុណកម្ម​អ្នក​ ហើយ​បង្ខំ​ឲ្យ​អ្នក​ឆ្លើយ​សារភាព ចម្លើយ​សារភាព​បែប​នេះ មិន​អាច​យក​ជាការ​បាន​ទេ និង​មិន​អាច​យក​មក​ប្រើ ប្រឆាំង​នឹង​អ្នក​នៅ​តុលាការ​ឡើយ។

អ្នក​គួរ​តែ​ពិនិត្យ​មើល​ចម្លើយ​របស់​អ្នក​ដែល​បាន​ឆ្លើយ​ឲ្យ​បាន​ច្បាស់ មុន​នឹង​អ្នក​ផ្ដិត​មេដៃ។

ប្រសិន​បើ​មិន​ត្រឹម​ត្រូវដូច​អ្វី​ដែល​អ្នក​បាន​ឆ្លើយ អ្នក​ត្រូវ​តែ​ទាមទារ​ឲ្យ​ធ្វើការ​កែតម្រូវ​មុន​នឹង​អ្នក​ផ្ដិត​មេដៃ។

សិទ្ធិ​ត្រូវ​បាន​នាំ​ខ្លួន​ទៅ​តុលាការ៖ ក្រោយ​ឃាត់ខ្លួន​ភ្លាម អ្នក​ត្រូវ​តែ​បាន​នាំ​ខ្លួន​តុលាការ​ឆាប់ៗ តាម​តែ​អាច​ធ្វើ​បាន។ តុលាការ នឹង​ធ្វើការ​ស៊ើប​អង្កេត​រឿង​ក្ដី​របស់​អ្នក​ និង​ធ្វើ​ប្រាកដ​ប្រជាថា គ្មាន​អ្នក​ណា​ម្នាក់​ប្រព្រឹត្ត​មកលើ​អ្នកមិន​បាន​ត្រឹម​ត្រូវ​តាម​ច្បាប់​នោះទេ។ ប្រសិន​បើ​អ្នក​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​សារ​តែ​អ្នក​ត្រូវ​បាន​កាត់​ទោស និង​ផ្ដន្ទាទោស​ដោយ​កំបាំង​មុខ​នោះ អ្នក​មាន​សិទ្ធិ​សុំ​ឲ្យ​មាន​ការ​កាត់​ក្ដី​ម្ដង​ទៀត។ សូម​សាក​សួរ​មេធាវី​របស់​អ្នកពី​ការអនុវត្ត​សិទ្ធិ​នេះ។​

សិទ្ធិ​ប្រាប់​ដល់​អ្នក​ផ្ទះ​ពី​ការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន៖ អ្នក​គួរ​តែ​អាច​ប្រាប់​ដល់​អ្នក​ផ្ទះឲ្យ​បាន​ដឹង​ពី​​ការ​​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួន។ ប្រសិន​បើ​អ្នក​មាន​អាយុ​ក្រោម​១៨​ឆ្នាំ ប៉ូលីស​ត្រូវ​ប្រាប់ឪពុក​ម្ដាយ ឬ​អាណា​ព្យាបាល​អ្នក ពីការ​ឃាត់​ខ្លួន ឬ​ចាប់​ខ្លួននេះ។

អត្ថបទ​បោះ​ពុម្ព​ផ្សាយ​​ដោយ​ការិ​យា​ល័យឧត្ដម​ស្នងការ​សហ​ប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ នៅ​កម្ពុជា ខែ​មិថុនា ឆ្នាំ​២០០៩ យោង​តាម​មាត្រា​៩៣​ដល់​មាត្រា​១០៣, ៦៤​ដល់៦៦ និង​មាត្រា​១៨៩​ ដល់​១៩៩ នៃ​ក្រម​នីតិ​វិធី​ព្រហ្ម​ទណ្ឌ ព្រមទាំង​មាត្រា​៣១, ៣៩ និង​៣៩​នៃ​រដ្ឋ​ធម្មនុញ្ញ។ សិទ្ធិ​ដទៃ​ទៀត​​ក៏អាច​អនុវត្ត​បាន​ដែរ។

សូម​មើល​ និង​ស្ដាប់​អ្នក​ជំនាញ​ច្បាប់៖

សេចក្ដី​ប្រកាស​ព័ត៌មាន​

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ ១០ ធ្នូ ២០១០​
សេចក្ដីប្រកាស​ព័ត៌មាន​
យើង​​ទាំង​​អស់​​គ្នា​​ត្រូវការ​យុត្តិធម៌ និង ជីវភាព​សមរម្យ
ប្រជាពលរដ្ឋ​​ខ្មែរ​ ​ប្រមាណ​​ជាង​​ពីរ​​ម៉ឺន​​នាក់​​មក​​ពី​​​សហគមន៍​​នៅ​​ទូ​ទាំង​ប្រទេស​​​រួម​​​ទាំង​​​សហជីព សិស្ស​និស្សិត កសិករ ប្រជា​នេសាទ តន្ត្រីករ យុវជន អ្នក​រត់​រ៉ឺម៉ក​កង់​បី ​អ្នក​រត់​ម៉ូតូ​ឌុប និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​​ នឹង​​ប្រារព្ធ​​ទិវា​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​នៅ​​ក្នុង​​សហគមន៍​​របស់​ពួកគេ។

ការ​ប្រារព្ធ​ទិវា​ទាំង​អស់​នេះ​មាន​ពាក្យ​ស្លោក​រួម​មួយ​គឺ “យើង​​ទាំង​​អស់​​គ្នា​ត្រូវ​ការ​​យុត្តិធម៌ និង ជីវភាព​សមរម្យ” និង​មាន​និមិត្ត​សញ្ញា​រួម​មួយ​គឺ “ក្រមា​ពណ៌ខៀវ ”ដើម្បី​តំណាង​​ឱ្យ​តួនាទី​ដ៏​សំខាន់​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ការ​ផ្ដួចផ្ដើម​គំនិត​របស់​​សហគមន៍​នេះ​ មិន​ត្រឹម​តែ​បង្ហាញ​នូវ​សមិទ្ធិ​ផល​ទាំង​ឡាយ ដែល​សម្រេច​បាន​ក្នុង​វិស័យ​សិទ្ធិមនុស្ស​នៅ​ប្រទេស​​កម្ពុជា​​ប៉ុណ្ណោះ​​ទេ ​​​ប៉ុន្តែ​ក៏​ផ្ដោត​លើ​បញ្ហា​សំខាន់​ៗ​​​មួយ​ចំនួន​ផង​ដែរ ដែល​ប្រជា​ពលរដ្ឋ​​កម្ពុជា​​នៅ​តែ​ប្រឈម​មុខ​នៅ​ឡើយ​ ដូចជា​ការ​កេង​ប្រវ័ញ្ច​លើ​ដីធ្លី ធនធានធម្មជាតិ ការ​រឹត​បន្តឹង​លើ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ ការ​ជួបជុំ និង​ការ​ប្រមូល​ផ្តុំ ព្រមទាំង​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​ការងារ។

ទិវា​សិទ្ធិ​មនុស្ស​អន្តរជាតិ​ ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ដើម្បី​ជា​ការ​រំឭក​នូវ​ការ​តស៊ូ ពុះពារ​ប្រឆាំង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​​ដែល​​បន្ត​​ប៉ះ​ពាល់​​ដល់​​សង្គម​ ​និង​​សហគមន៍​ស្ទើរ​តែ​គ្រប់​ប្រទេស​។ ទិវា​​សិទ្ធិ​​មនុស្ស​​អន្តរ​ជាតិ​​គឺជា ​ការ​​លើក​ឡើង​ឱ្យ​បាន​ជ្រួត​ជ្រាប នឹង​ធ្វើ​ជា​សក្ខីភាព​ចំពោះ​ ការ​រំលោភ​សិទ្ធិ​មនុស្ស​ព្រម​ទាំង​ក្រោក​ឈរ​ដើម្បី​អំពាវ​នាវ​​ឱ្យ​មាន​​ការ​​ចាត់​វិធាន​ការ​​នានា​។ 

ការ​ប្រារព្ធ​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ ក៏​ជា​ការ​រំលឹក​ផង​ដែរ នូវ​ឱកាស​នៃ​អង្គការ​​សង្គម​​ស៊ីវិល រដ្ឋា​ភិបាល អង្គការ​អន្តរជាតិ​និង​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ក្នុង​ការ​ខិត​ខំ​ប្រឹង​ប្រែង ជា​ច្រើន ដើម្បី​ធានា​បាន​នូវ​ការ​ទទួល​ស្គាល់ និង​ការប្រតិបត្តិ​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​មូលដ្ឋាន។

គំរូ​​នៃ​​ការ​​ប្រារព្ធ​​និង​​សកម្មភាព​មួយ ចំនួន​នៅ​ថ្ងៃ​ទី​១០ ខែ​ធ្នូ ឆ្នាំ​២០១០
  • ប្រជាពលរដ្ឋ​ប្រមាណ​ជា ​ប្រាំ​រយ​នាក់​និង​សហគមន៍​នេសាទ​ នឹង​ជួប​ជុំ​គ្នា​នៅ​ភូមិ​កង​សាវ ឃុំ​ផាត់​សណ្ដាយ ខេត្ត​កំពង់ធំ ដើម្បី​ប្រារព្ធ​ពិធី​ប្រណាំង​ទូក និង​បង្ហោះ​ប៉ោង​ប៉ោង។
  • អ្នក​ចូល​រួម​ប្រមាណ​ជាង​មួយ​ពាន់​នាក់​ មាន​ដូច​ជា អ្នក​រត់​ម៉ូតូ​ឌុប អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក អាជីវករ អ្នក​បម្រើ​ការងារ ​ក្នុង​ភោជនីយដ្ឋាន​ នឹង​ចូលរួម​ពិធី​ដើរ​ក្បួន និង​កិច្ចពិភាក្សា​តុ​មូល ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស ដែល​នឹង​ធ្វើការ​ចាក់​ផ្សាយ​​តាម​​ស្ថានីយ​វិទ្យុ​ខេត្ត​សៀមរាប។ ប្រជា​ពល​រដ្ឋ​​ប្រមាណ​ជាង​ពីរ​រយ​នាក់​នឹង​ចូលរួម​ក្នុង​វេទិកា​សាធារណៈ ស្ដីពី​ការ​ឆ្លង​ដែន​ដោយ​សុវត្ថិ​ភាព​នៅ​​ខេត្ត​បន្ទាយមានជ័យ។
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​ពីរ​រយ​ហាសិប​នាក់​នឹង​ប្រារព្ធ​ពិធី​ជួប​ជុំ​ជា​សាធារណៈ​ស្ដីពី​បញ្ហា​សិទ្ធិមនុស្ស និង ការ​ដាក់​បញ្ចាំង​វីដេអូ​ស្ដីពី​សិទ្ធិ​មនុស្ស​​នៅ​ក្នុង​ឃុំ ល្អាង ខេត្ត​កំពត។
  • សិស្ស​និស្សិត​ប្រមាណ​ជាង ​ហា​សិប​នាក់​នឹង​ជួប​ជុំ​គ្នា​នៅ​ការិយាល័យ​បណ្ដាញ​យុវជន​កម្ពុជា​នៅ​ទីក្រុង​ភ្នំពេញ និង​ជិះ​កង់​ឆ្ពោះ​ទៅ​ស្ពាន​ច្បារ​អំពៅ​ វិមាន​ឯករាជ្យ និង​ទីលាន​សួន​សេរីភាព ដើម្បី​ចែក​ខិត្តប័ណ្ណ​ដល់​ប្រជាពលរដ្ឋ ហើយ​ដាក់​លិខិត​ស្ដីពី​បញ្ហា​របស់​យុវជន​ទៅ​កាន់​រដ្ឋសភា​នៅ​ទីក្រុង​ភ្នំពេញ។
  • មនុស្ស​ប្រមាណ​ជាង ​ហា​សិប​នាក់​ដែល​ជា​សមាជិក​ក្រុម​គ្រួសារ​កសិករ អ្នក​ដឹកនាំ​សហជីព សិស្ស​និស្សិត សិល្បករ និង​បុគ្គលិក​អង្គការ​មិនមែន​រដ្ឋាភិបាល​នឹង​នាំ​យក​នូវ​កញ្ចប់​ម្ហូបអាហារ និង​សួរ​សុខទុក្ខ អ្នក​ការពារ​សិទ្ធិ​មនុស្ស ចំនួន​​៣៨ នាក់​នៅ​តាម​ពន្ធនាគារ​​ក្នុង​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​ចំនួន ៦​ទៀត។ ​
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​ប្រាំពីរ​រយ​នាក់ រួមមាន​អ្នកភូមិ សិស្ស​និស្សិត​ កងរាជអាវុធហត្ថ អភិបាលស្រុក អាជ្ញាធរ​មូលដ្ឋាន និង​វាគ្មិន ជា​ច្រើន​នាក់​ទៀត​និង​ចូលរួម​ក្នុង​ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​នេះ​នៅ​ក្នុង​ស្រុក​ស្នួល ខេត្ត​ក្រចេះ។ ​
  • អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក និង​អ្នក​រត់​ម៉ូតូឌុប​ប្រមាណ​ជាង​ ពីរ​រយ​នាក់​នឹង​ដង្ហែ​ក្បួន​រួមគ្នា​នៅ​ក្នុង​ខេត្ត​ព្រះ​ព្រះសីហនុ។
  • ប្រជាពលរដ្ឋ​ប្រមាណ​ជាង​មួយ​ពាន់​នាក់​នឹង​ចូលរួម​ក្នុង​ ការ​​ប្រគំ​តន្ត្រី​នៅ​ខេត្ត​សៀម​រាប​ដែល​​នឹង​ត្រូវ​​រៀប​ចំ​​ឡើង ដោយ​ក្រុម​យុវជន​នាំសារ​។ 
លោក វន់ ពៅ​​ ប្រធាន​សមាគម​ប្រជាធិបតេយ្យ​ឯករាជ្យ​នៃ​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​មាន​ប្រសាសន៍​ថា “រដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រ​កម្ពុជា​ធានា​ឱ្យ​មាន​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ និង​ការ​ប្រមូល​ផ្ដុំ ដែល​ជា​មូល​ដ្ឋាន​​​គ្រឹះ​​​នៃ​​ប្រជាធិបតេយ្យ។” “ប្រសិន​​បើ​​យើង​គ្មាន សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ទេ នោះ​រដ្ឋាភិបាល​ក៏​មិន​ដឹង​អំពី​ក្ដី​សង្ឃឹម​ និង​សេចក្ដី​ត្រូវការ​របស់​យើង​ឡើយ​ហើយ​គោលបំណង​ក្នុង​ការ​ទទួល​បាន​យុត្តិធម៌​នឹង​មិន​អាច​សម្រេច​បាន​ដែរ”។

កញ្ញា ណាលី ពីឡូក នាយិកា​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស លីកាដូ មាន​ប្រសាសន៍​ថា “យុត្តិធម៌​ត្រូវតែ​ផ្ដល់​ជូន​ចំពោះ​ប្រជាពលរដ្ឋ​ក្រីក្រ​ និង​ប្រជាពលរដ្ឋ​ទន់​ខ្សោយ ហើយ​ច្បាប់​ត្រូវតែ​អនុវត្ត​ឱ្យ​បាន​ស្មើ​គ្នា ចំពោះ​​អ្នក​ក្រីក្រ អ្នកមាន​អំណាច និង​អ្នក​មាន​ទ្រព្យ​ធន”​។ កញ្ញា​បាន​បន្ត​ទៀត​ថា “ប្រជាកសិករ​ក្រីក្រ​មាន​សិទ្ធិ​ដូច​គ្នា​នឹង​​អ្នក​មាន​ទ្រព្យធន​ដែរ។ តុលាការ​កម្ពុជា​ខកខាន​មិន​បាន​ផ្ដល់​យុត្តិធម៌​ជូន ​ជន​រង​គ្រោះ​​ដែល​​ត្រូវ​​បាន​​រំលោភ​​បំពាន និង​កេងប្រវ័ញ្ច​សិទ្ធិ​របស់​គាត់។ កំណែ​ទម្រង់​​ប្រព័ន្ធ​​តុលាការ គឺ​ជា​តម្រូវការ​ចាំបាច់​ដើម្បី​ពង្រឹង​ឯករាជ​ភាព និង​វិជ្ជាជីវៈ​របស់​តុលាការ និង​ដើម្បី​លុបបំបាត់​អំពើពុករលួយ”។ 

លោក យ៉េង វីរៈ នាយក​​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​អប់រំ​ច្បាប់​សម្រាប់​សហគមន៍​​មាន​ប្រសាសន៍​ថា “​យើង​សូម​ស្វាគមន៍ ចំពោះ​​ការអភិវឌ្ឍន៍ ប៉ុន្តែ​​ត្រូវ​​គិត​​ដល់​​ផលប្រយោជន៍​អ្នក​ក្រីក្រ​ផង​ដែរ។ ត្រូវតែ​បញ្ឈប់​ការ​បណ្ដេញ​​ដោយ​បង្ខំ​ទាំង​ឡាយ និង ​ត្រូវ​មាន​គោលនយោបាយ​ដែល​ធានា​និង ​ជំរុញ​ការ​ចូលរួម និង​សិទ្ធិ​ទទួល​ព័ត៌មាន​សិទ្ធិ​ខាង​ការ​បញ្ចេញ​មតិ និង​សេរីភាព​ក្នុង​ការ​ដើរ​ឆ្ងាយ​ជិត”។ 

មិត្ត​១០​ធ្នូ គឺជា ក្រុម​មិន​ផ្លូវការ​មួយ​ដែល ​ផ្ដល់​ការ​គាំទ្រ និង​ជួយ​ក្នុង​ការ​ផ្ដួចផ្ដើម​គំនិត​ដើម្បី​ប្រារព្ធ​ ទិវា​សិទ្ធិមនុស្ស​អន្តរជាតិ​ ទូ​ទាំង​​ប្រទេស​កម្ពុជា។

ប្រព័ន្ធ​​​សារព័ត៌មាន​​ទាំង​អស់​ ត្រូវ​​បាន​​អញ្ជើញ​ឱ្យ​ចូលរួម​ក្នុង​ការ​ប្រារព្ធ​ទិវា​សិទ្ធិ​មនុស្ស​១០ ធ្នូ និង​សូម​ធ្វើការ​ទំនាក់ទំនង​ទៅ​មនុស្ស​សំខាន់​មួយ​ចំនួន​ដែល​ មាន​ក្នុង​បញ្ជី​តារាង​សកម្ម​ភាព​​​ ដែល​នឹង​ត្រូវ​ប្រារព្ធ​នៅ​ទី​ក្រុង​ភ្នំពេញ និង​​បណ្ដា​​ខេត្ត​ផ្សេងៗ​ទៀត។

Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news