ឆ្នាំនេះគឺជាខួបលើកទី៦០នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបានប្រកាសសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សជាការប្ដេជ្ញាក្នុងការគោរពសេចក្ដីថ្លៃថ្នូរ និងយុត្តិធម៌ ហើយត្រូវបានមនុស្សទូទាំងពិភពលោកប្រារព្ធទិវានេះរៀងរហូតមក។ ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានរៀបចំ អបអរជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំឭកដល់ការតស៊ូប្រឆាំងអំពើរំលោភសិទ្ធិមនុស្សដែលបន្តប៉ះពាល់ដល់សង្គម និងសហគមន៍នៅគ្រប់ប្រទេស។ ទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាសក្ខីភាព និងការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវ បញ្ហារំលោភសិទ្ធិមនុស្សជាទូទៅព្រមទាំងការក្រោកឡើងជាការអំពាវនាវឱ្យមានការចាត់វិធានការដោះស្រាយ។ ការប្រារឰទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏ជាការផ្ដល់ឱកាសដល់សង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងពលរដ្ឋគ្រប់ស្រទាប់ដើម្បីបង្ហាញ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាឱ្យមានការទទួលស្គាល់និងអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅប្រទេសកម្ពុជា បានក្លាយជាការប្រារឰជាប្រចាំតាមពេលវេលាដែលបានកំណត់ក្នុងប្រតិទិន ហើយចាប់តាំងពីឆ្នាំ២០០៤កន្លងមក បានបង្ហាញឱ្យឃើញមានការកើនឡើងយ៉ាងខ្លាំងនូវទំហំ និងផលប៉ះពាល់។ លើសពីនេះទៀត ទិវានេះបានក្លាយទៅជាទិវាមួយដែលមានលក្ខណៈយុទ្ធសាស្ត្រ និងរចនាសម្ព័ន្ធកាន់តែប្រសើរ ជាងមុន ផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងឧបសគ្គសំខាន់ៗ ដែលពាក់ព័ន្ធជាមួយស្ថាប័នអនុវត្តនានានៅសង្គមកម្ពុជា។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០០៤ មានការប្រមូលផ្តុំមនុស្សប្រហែលជាង ២០០០ នាក់ នៅទីធ្លាសួនច្បារ មុខវត្តបទុមវតី ដោយបានរៀបចំក្បួនយាត្រា កាន់បដា ពាក្យស្លោក ដង្ហែទៅកាន់ព្រះបរមរាជវាំង។ ដោយមានក្រុមអ្នកចូលរួមមកពីតំណាងអង្គការសង្គមស៊ីវិល និងតំណាងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិជាច្រើននាក់ផង។ អ្នកចូលរួម ក្នុងទិវានោះរួមមានជនរងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្សមួយចំនួន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឱ្យចូលជួបសវនាការដោយឡែកមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៃអំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
ការប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ នៅប្រទេសកម្ពុជា បានក្លាយជាការប្រារឰជាប្រចាំតាមពេលវេលាដែលបានកំណត់ក្នុងប្រតិទិន ហើយចាប់តាំងពីឆ្នាំ២០០៤កន្លងមក បានបង្ហាញឱ្យឃើញមានការកើនឡើងយ៉ាងខ្លាំងនូវទំហំ និងផលប៉ះពាល់។ លើសពីនេះទៀត ទិវានេះបានក្លាយទៅជាទិវាមួយដែលមានលក្ខណៈយុទ្ធសាស្ត្រ និងរចនាសម្ព័ន្ធកាន់តែប្រសើរ ជាងមុន ផ្ដោតលើបញ្ហាសិទ្ធិមនុស្ស និងឧបសគ្គសំខាន់ៗ ដែលពាក់ព័ន្ធជាមួយស្ថាប័នអនុវត្តនានានៅសង្គមកម្ពុជា។
ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០០៤ មានការប្រមូលផ្តុំមនុស្សប្រហែលជាង ២០០០ នាក់ នៅទីធ្លាសួនច្បារ មុខវត្តបទុមវតី ដោយបានរៀបចំក្បួនយាត្រា កាន់បដា ពាក្យស្លោក ដង្ហែទៅកាន់ព្រះបរមរាជវាំង។ ដោយមានក្រុមអ្នកចូលរួមមកពីតំណាងអង្គការសង្គមស៊ីវិល និងតំណាងទីភ្នាក់ងារនៃអង្គការសហប្រជាជាតិជាច្រើននាក់ផង។ អ្នកចូលរួម ក្នុងទិវានោះរួមមានជនរងគ្រោះដោយអំពើរំលោភសិទ្ធិមនុស្សមួយចំនួន ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញឱ្យចូលជួបសវនាការដោយឡែកមួយ ដើម្បីពិភាក្សាអំពីស្ថានភាពនៃអំពើរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
នៅឆ្នាំ២០០៥ មានមនុស្សប្រមាណជាង៧០០០នាក់ បានមកជួបជុំគ្នានៅក្នុងពហុកីឡាដ្ឋានអូឡាំពិក ដើម្បីប្រារឰទិវាសិទ្ធិមនុស្សអន្តរជាតិនៅទីនោះ។ មានការកើនឡើងនូវចំនួនអ្នកចូលរួមយ៉ាងច្រើន រួមមាន ការចូលរួមពីសំណាក់ សកម្មជនសហជីពកម្មករ សកម្មជនសហគមន៍ បុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងសិស្សានុសិស្សជាច្រើននាក់ ក្រោមតួនាទី និងការទទួលខុសត្រូវចំពោះការលើកកម្ពស់ និងកិច្ចការពារសិទ្ធិមនុស្ស។ ហេតុការណ៍មួយ បន្ទាប់ពី ព្រឹត្តិការណ៍នេះ ដែលបានធ្វើឱ្យល្បីរន្ទឺ គឺការចាប់ឃុំខ្លួនមេដឹកនាំអង្គការមិនមែនរដ្ឋាភិបាលសំខាន់ៗបីរូប ដេលមានជាអាទិ៍ លោក យ៉េង វិរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ លោក កឹម សុខា អតីតប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក ប៉ា ងួនទៀង នាយកស្ថានីយវិទ្យុសំឡេងប្រជាធិបតេយ្យនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជានៅចុងខែធ្នូ ឆ្នាំ២០០៥ និងដើមឆ្នាំ២០០៦។
ដោយសារកិច្ចប្រឹងប្រែងយ៉ាងសកម្មរបស់អង្គការសង្គមស៊ីវិលនៅកម្ពុជា និងការជំរុញយ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ ព្រមទាំងប្រទេសអ្នកផ្ដល់ជំនួយ ក៏ដូចជា អង្គទូតនានាផងនោះប្រធានអង្គការទាំងបីនាក់ ត្រូវបានដោះលែងក្រោមកិច្ចធានាឱ្យនៅក្រៅឃុំជាបណ្ដោះអាសន្ននាដើមឆ្នាំ២០០៦។ ប៉ុន្តែ រហូតមកដល់ពេលនេះបទល្មើសព្រហ្មទណ្ឌដែលគេបានចោទប្រកាន់លើមេដឹកនាំទាំងបីនាក់នោះ នៅមិនទាន់ចប់នៅឡើយទេ។ ស្ថានភាពបែបនេះជាការបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវតម្រូវការក្នុងការចាត់វិធានការរួម និងសាមគ្គីភាពក្នុងចំណោមអ្នកអនុវត្តនានានៅកម្ពុជា។ ព្រឹត្តិការណ៍ និងបញ្ហាដែលបានកើតឡើងនោះ ក៏ជាការបង្ហាញឱ្យឃើញនូវភាពខ្លាំងរបស់សង្គមស៊ីវិលកម្ពុជានិងសារៈសំខាន់ ក្នុងការជួបប្រជុំគ្នាក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិនេះដែរ។
នៅឆ្នាំ២០០៦ ចំនួនមហាជនដែលបានចូលរួមក្នុងទិវានេះបានកើនឡើងដល់ជាង ១០០០០ នាក់ ដែលភាគច្រើន មកពីមជ្ឈដ្ឋានសហជីពកម្មករ តំណាងសហគមន៍ ក្រុមបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល និងលោកស្រី ហ៊ីណា ជីឡានី ដែលជាតំណាងពិសេសរបស់លោកអគ្គលេខាធិការនៃអង្គការសហប្រជាជាតិស្ដីពីអ្នកការពារសិទ្ធិមនុស្ស ក៏បានចូលរួមក្នុងពិធី ទិវាសិទ្ធិមនុស្សអន្តរជាតិនៅឆ្នាំ២០០៦ នៅពហុកីឡាដ្ឋានអូឡាំពិកនោះដែរ ក្រោមពាក្យស្លោកធំមួយ “យើងទាំងអស់ គ្នាជាអ្នកការពារសិទ្ធិមនុស្ស” និងពាក្យស្លោកខ្លីៗខ្លះទៀតក្រោមចំណងជើងថា ប្រភពធនធានធម្មជាតិ និងជីវភាពរស់នៅ សេរីភាពក្នុងការជួបជុំ បញ្ចេញមតិនិងទទួលព័ត៌មាន ព្រមទាំងសិទ្ធិការងារ។ ការផ្ដួចផ្ដើមដំបូង និងព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០០៦ បានកំណត់គោលបំណងដើម្បីទទួលស្គាល់មនុស្សគ្រប់រូបជាអ្នកការពារសិទ្ធិមនុស្ស ហើយដើម្បីពង្រឹងតួនាទី និងការទទួលខុសត្រូវក្នុងកិច្ចការពារសិទ្ធិពលរដ្ឋ និងនយោបាយ ព្រមទាំងសិទ្ធិ សេដ្ឋកិច្ច សង្គម និង វប្បធម៌ក្នុងសង្គមកម្ពុជា។
នៅឆ្នាំ២០០៧ មានកិច្ចប្រជុំពិភាក្សាចំនួនប្រាំបីលើកចាប់ពីខែសីហាដល់ខែធ្នូ ដែលបានរៀបចំដោយអ្នកចាត់ចែង និងមិត្តភ័ក្ដិជាច្រើនរូប ដើម្បីរៀបចំព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិ និងសកម្មភាពជាច្រើន ក្រោមប្រធានបទរួម យើងត្រូវការយុត្តិធម៌សម្រាប់ទាំងអស់គ្នា ក្រមាពណ៌ខៀវដែលប្រើជាគ្រឿងលំអដោយអ្នកចូលរួម និងប្រជាពលរដ្ឋកម្ពុជា ទូទាំងប្រទេស ត្រូវបានប្រើប្រាស់ និងប្រាប់ឱ្យដឹងអំពីទិវាសិទ្ធិមនុស្សឆ្នាំ២០០៧ ក្នុងសកម្មភាពផ្សេងៗ រួមមានការពិភាក្សា និងការបួងសួងជាក្រុម កម្មវិធីវិទ្យុ កម្មវិធីឃោសនាព័ត៌មានទូទៅកម្មវិធីសំណួរចម្លើយ និងកម្មវិធីចំណងសាមគ្គីភាព មនុស្សដែលផ្តោតការយកចិត្តទុកដាក់ចំពោះការប្រារព្ធពិធីនៅតាមតំបន់ជនបទ។
នៅឆ្នាំ២០០៨នេះ ក្រុមក្រៅផ្លូវការដែលបានរៀបចំព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិកាលពីឆ្នាំ២០០៥ ២០០៦ និង២០០៧ បានជួបជុំគ្នានៅដើមខែតុលា ដើម្បីរៀបចំផែនការព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិ និងពិភាក្សាអំពី សកម្មភាពទូទៅមួយចំនួន។ ក្រុមនេះបានដាក់ឈ្មោះខ្លួនឯងថាក្រុម “មិត្ត១០ ធ្នូ” ហើយបានពិភាក្សាអំពីប្រធានបទរួម គោលដៅ និងគោលបំណងសំខាន់ៗនៃព្រឹត្តិការណ៍ទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០០៨នេះ។
សកម្មភាពរួមឆ្នាំ២០០៨៖
- ប្រធានបទរួម ឬពាក្យស្លោកចម្បង៖ យើងទាំងអស់គ្នាត្រូវការសេរីភាព និងយុត្តិធម៌
- ពាក្យស្លោកធម្មតា៖ សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពព័ត៌មាន សេរីភាពក្នុងការធ្វើដំណើរសេរីភាពក្នុងការបង្កើតសមាគម សេរីភាពក្នុងការជួបជុំគ្នា
- និមិត្តសញ្ញា៖ ក្រមាពណ៌ខៀវ
- សកម្មភាព៖ ផ្ញើសារតាមទូរស័ព្ទជាភាសាខ្មែរ ឬភាសាអង់គ្លេស “បើយើងទាំងអស់គ្នាត្រូវការសេរីភាព និងយុត្តិធម៌សូមផ្ញើសារបន្ត”។
- លទ្ធផល៖ យល់ព្រមចុះហត្ថលេខាលើញត្តិ សារលិខិត និងសេចក្ដីថ្លែងការណ៍ស្ដីពីបញ្ហាដីធ្លីការងារ និងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
No comments:
Post a Comment