ឆ្នាំនេះគឺជាខួបលើកទី៦០នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ដែលបានប្រកាសសេចក្ដីថ្លែងការណ៍ ជាសកលស្ដីពីសិទ្ធិមនុស្សជាការប្ដេជ្ញាក្នុងការគោរពសេចក្ដីថ្លៃថ្នូរ និងយុត្តិធម៌ ហើយត្រូវបានមនុស្សទូទាំងពិភពលោកប្រារព្ធទិវានេះរៀងរហូតមក។ ទិវាសិទ្ធិមនុស្សអន្តរជាតិត្រូវបានរៀបចំ អបអរជារៀងរាល់ឆ្នាំនៅថ្ងៃទី១០ ខែធ្នូ ដើម្បីរំឭកដល់ការតស៊ូប្រឆាំងអំពើរំលោភសិទ្ធិមនុស្សដែលបន្តប៉ះពាល់ដល់សង្គម និងសហគមន៍នៅគ្រប់ប្រទេស។ ទិវាសិទ្ធិមនុស្សអន្តរជាតិគឺជាសក្ខីភាព និងការបង្ហាញឱ្យឃើញកាន់តែច្បាស់នូវ បញ្ហារំលោភសិទ្ធិមនុស្សជាទូទៅព្រមទាំងការក្រោកឡើងជាការអំពាវនាវឱ្យមានការចាត់វិធានការដោះស្រាយ។ ការប្រារឰទិវាសិទ្ធិមនុស្សអន្តរជាតិ ក៏ជាការផ្ដល់ឱកាសដល់សង្គមស៊ីវិល រដ្ឋាភិបាល អង្គការអន្តរជាតិ និងពលរដ្ឋគ្រប់ស្រទាប់ដើម្បីបង្ហាញ នូវកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ក្នុងការធានាឱ្យមានការទទួលស្គាល់និងអនុវត្តតាមគោលការណ៍សិទ្ធិមនុស្សជាមូលដ្ឋាន។
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Monday, November 29, 2010
Thursday, November 18, 2010
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
អនុម័ត និងប្រកាសតាមសេចក្ដីសម្រេចនៃមហាសន្និបាតលេខ ២១៧ A (III) ចុះនៅថ្ងៃទី ១០ ធ្នូ ១៩៤៨
បុព្វកថា
ដោយយល់ឃើញថា ការទទួលស្គាល់នូវសេចក្ដីថ្លៃថ្នូររបស់មនុស្សដែលមានតាំងពីកំណើត និងសិទ្ធិស្មើភាពគ្នា និងដែលមិនអាចដកហូតបានរបស់ពូជពង្សមនុស្សគ្រប់រូប គឺជាគ្រឹះនៃសេរីភាព យុត្តិធម៌ និងសន្តិភាពក្នុងពិភពលោក។
ដោយយល់ឃើញថា ការមិនទទួលស្គាល់ និងការប្រមាថមើលងាយសិទ្ធិមនុស្ស បាននាំឲ្យកើតមាននូវអំពើព្រៃផ្សៃ សាហាវយង់ឃ្នង ដែលជាទំនាស់យ៉ាងខ្លាំងដល់មនសិការមនុស្សជាតិ និងដោយហេតុថា មនុស្សដែលមានជីវិតរស់នៅក្នុងពិភពលោក ត្រូវមាននូវសេរីភាព ក្នុងការនិយាយស្ដី ជំនឿ និងសេរីភាព ផុតពីអំពើភេរវកម្ម និងភាពក្រីក្រតោកយ៉ាក ត្រូវបានប្រកាសថាជាសេចក្ដីប្រាថ្នាដ៏ឧត្ដមបំផុតរបស់មនុស្សទូទៅ។
ដោយយល់ឃើញថា ជាការចាំបាច់ដែលថា សិទ្ធិមនុស្សត្រូវតែមាននូវកិច្ចការពារដោយធម្មាធិបតេយ្យ ប្រសិនបើមនុស្សមិនត្រូវបានទទួលរងនូវការបង្ខិតបង្ខំឲ្យចាប់យក នូវគ្រឿងដោះបន្ទាល់ជាជម្រើសចុងក្រោយដើម្បីបះបោរប្រឆាំងនឹងអំណាច ផ្ដាច់ការ និងការគាបសង្កត់ទេនោះ។
ដោយយល់ឃើញថា ជាការចាំបាច់ណាស់ដើម្បីលើកស្ទួយដល់ការពង្រីកនូវទំនាក់ទំនងជាមិត្តភាពរវាងប្រជាជាតិនានា។
ដោយយល់ឃើញថា នៅក្នុងធម្មនុញ្ញ ប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិ បានប្រកាសសារជាថ្មីម្ដងទៀតនូវជំនឿរបស់ខ្លួនទៅលើសិទ្ធិសំខាន់ ៗ សេចក្ដីថ្លៃថ្នូរ តម្លៃមនុស្ស និងលើសិទ្ធិស្មើគ្នារវាងបុរសនិងស្ត្រី ហើយប្រជាពលរដ្ឋទាំងអស់នៃសហប្រជាជាតិបានប្រកាសយ៉ាងប្ដូរផ្ដាច់ ដើម្បីលើកស្ទួយវឌ្ឍនភាពសង្គម និងបទដ្ឋានដ៏ប្រសើរនៃការរស់នៅក្នុងសេរីភាពដ៏ទូលំទូលាយ។
ដោយហេតុថា ក្នុងកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិ រដ្ឋជាសមាជិកទាំងអស់បានសច្ចាធ្វើឲ្យបានសម្រេចនូវការលើកស្ទួយ ការគោរពជាសកលចំពោះសិទ្ធិមនុស្ស និងការប្រតិបត្តិតាមសិទ្ធិមនុស្ស និងសេរីភាពសំខាន់ៗទាំងឡាយ។
ដោយយល់ស្របថា ការយល់ដឹងជាទូទៅនូវសិទ្ធិ និងសេរីភាពទាំងនេះមានសារសំខាន់ដ៏ធំធេងបំផុតដើម្បីធ្វើឲ្យបាន ទទួលយ៉ាងពេញលេញនូវការសច្ចាប្រណិធាននេះ។
ដោយហេតុនេះ នៅពេលនេះមហាសន្និបាតប្រកាសថា៖
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស គឺជាបទដ្ឋាននៃសេចក្ដីសម្រេចបានរួមគ្នាមួយ សម្រាប់ប្រជាពលរដ្ឋ និងប្រជាជាតិទាំងអស់ ទៅកាន់ទីបញ្ចប់មួយត្រង់ថា បុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ដែលរក្សាជាប់ក្នុងចិត្តជានិច្ចនូវ សេចក្ដីប្រកាសនេះ ត្រូវខិតខំប្រឹងប្រែងតាមរយៈការបង្រៀន និងអប់រំដើម្បីលើកស្ទួយការគោរពសិទ្ធិ និងសេរីភាពទាំងនេះ និងតាមរយៈវិធានការជាតិនិងអន្តរជាតិជាលំដាប់ៗទៅមុខ ដើម្បីធានាឲ្យបាននូវការទទួលស្គាល់និងការប្រតិបត្តិតាមជាសកល និងប្រកបដោយប្រសិទ្ធិភាព ទាំងក្នុងចំណោមប្រជាពលរដ្ឋនានានៃរដ្ឋជាសមាជិកខ្លួនឯង ទាំងក្នុងចំណោមប្រជាពលរដ្ឋនានាដែលរស់នៅក្រោមដែនអំណាចច្បាប់របស់ ខ្លួន។
មាត្រា ១
មនុស្សទាំងអស់កើតមកមានសេរីភាព និងភាពស្មើៗគ្នាក្នុងសិទ្ធិ និងសេចក្ដីថ្លៃថ្នូរ។ មនុស្សគ្រប់រូបសុទ្ធតែមានវិចារណញ្ញាណ និងសតិសម្បជញ្ញៈ ហើយត្រូវប្រព្រឹត្តចំពោះគ្នាទៅវិញទៅមកក្នុងស្មារតីរាប់អានគ្នា ជាបងប្អូន។
Subscribe to:
Comments (Atom)
Popular Posts
-
Dear all visitors, Best wishes to you over the holiday season and for a healthy, happy and joyous New Years! May 2011 bring you lots of ...
-
ភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៖ ថ្ងៃនេះថ្ងៃប្រារព្វទិវាបុណសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ហើយក៏ជាថ្ងៃចុងក្រោយដែរ ...
-
This special English may help those who want to improve their English vocabularies and at the same time they gain knowledge on Rights, here ...
-
មិនត្រឹមតែពិរោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យយ៉ាងជ្រាលជ្រៅថែមទៀតផង។ បើមិនជឿទេ សូមស្ដាប់មើលចុះ។
-
Taken Question Office of the Spokesman Washington, DC Question Taken at the January 7, 2011 Daily Press Briefing January 12, ...
-
សេចក្ដីរាយការណ៍ថា មានការប៉ះទង្គិចអំឡុងពេលប្រារព្ធទិវា១០ធ្នួ។ ព័ត៌មានពីវិទ្យុអាស៊ីសេរី៖
-
ធម្មយាត្រា សិទ្ធិយាត្រាដើម្បីឣប់រំនិងផ្សព្វផ្សាយឣំពីចំណេះដឹងផ្នែកសិទ្ធិមនុុស្ស និងដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងមានសន្តិ...
-
December 20, 2010 The Cambodian League for the Promotion and Defense of Human Rights (LICADHO) condemns the groundless conviction of Un...