បច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗភាគច្រើននៅភ្នំពេញ កម្លាំងការពារសន្និសុខជារបស់ឯកជន។
នៅតាមផ្ទះជួល ឬនៅតាមបុរី ផ្លូវរបស់គេ ច្រើនតែមានដាក់កុងត្រូល ឬរបាំងបិទផ្លូវ ដោយមានកម្លាំងសន្តិសុខយាមប្រចាំការ មិនឲ្យមនុស្សធ្វើដំណើរដោយសេរីទេនៅពេលយប់។ ពេលខ្លះ ត្រូវសន្តិសុខ ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណថែមទៀតផង។ នេះអាចនិយាយបានថា អ្នករស់នៅក្នុងបុរីមិនសូវមានសេរីភាពដើរហើរទេ ប៉ុន្តែសុវត្ថិភាពរបស់គេ ពិតជាគួរឲ្យកក់ក្ដៅណាស់។ នេះដោយសារតែអ្នករស់ក្នុងបុរី ឬនៅតាមផ្ទះជួលទាំងនោះភាគច្រើនគេមានប្រាក់ ឬថៅកែផ្ទះជួលទាំងនោះ ជាអ្នកបង់ប្រាក់សេវាសន្តិសុខដោយយកថ្លៃឈ្នួលផ្ទះជួលខ្ពស់ជាងធម្មតា។
ដល់តែអ៊ីចឹងទៅ អ្នកដែលរស់នៅក្រៅតំបន់ ឬក្រៅបុរីក្បែរៗនោះ មានអារម្មណ៍ដូចជាគ្មានសុវត្ថិភាព ព្រោះគ្មានសន្តិសុខប្រចាំការដូចគេ។ ពេលខ្លះដេកលក់ទាំងអារម្មណ៍មិនស្កប់ស្កល់ ព្រោះខ្លាចមានអំពើអាក្រក់ណាមួយកើតឡើងចំពោះខ្លួន។
នៅតាមតំបន់ ឬនៅមូលដ្ឋានខ្លះ គេមិនដែលឃើញមានអាជ្ញាធរ ឬសន្តិសុខមូលដ្ឋានរបស់រដ្ឋដើរល្បាតការពារសន្តិសុខម្ដងណាឡើយ គឺគ្មានទាល់តែសោះ។ ដូច្នេះហើយ បើប្រៀបធៀបទៅ អ្នករស់នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗ ហាក់ដូចជាមានសុវត្ថិភាពជាងអ្នករស់នៅក្រៅតំបន់បុរី។
តើនេះអាចនិយាយថា អាជ្ញាធរមូលដ្ឋានខ្សោយបានទេ?
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Saturday, February 16, 2013
Subscribe to:
Post Comments (Atom)
Popular Posts
-
រហូតមកដល់ពេលនេះ (ម៉ោង៨ព្រឹក) ការប្រារព្ធទិវាសិទ្ធិមនុស្ស មានបញ្ហាខ្លះដោយសារអជ្ញាធររារាំង ទោះបីជានៅតាមសហគមន៍ទាំង១៣៨នៅ២៤ខ...
-
"តើស្ត្រីអាចងើបផុតពីភាពក្រីក្រយ៉ាងម៉េចនឹងកើតទៅ បើពួកគាត់គ្មានសិទ្ធិប្រើប្រាស់ដីធ្លី និងលំនៅដ្ឋាន?" កូហ្វី ...
-
" ដី និងធនធានធម្មជាតិ គឺជាអាយុជីវិតរបស់យើង " នេះជាពាក្យដែលប្រជាជននៅតាមសហគមន៍មូលដ្ឋាន ជាពិសេស...
-
Human Right #2 : Everyone is entitled to all the rights and freedoms set forth in this Declaration, without distinction of any kind, such ...
-
Taken Question Office of the Spokesman Washington, DC Question Taken at the January 7, 2011 Daily Press Briefing January 12, ...
-
ឥឡូវនេះ នៅសហគមន៍រវៀង ស្រុកសំរោង ខេត្តតាកែវ៖ វីឌីអូរបស់អ្នកភូមិបឹងកក់ត្រូវនគរបាលដកហូត មិនឲ្យបញ្ចាំង ក្នុងឱកាសទិវាសិទ្ធិមនុ...
-
We, the undersigned human rights NGOs, human rights defenders and women human rights defenders of Asia, deeply regret the conviction of M...
-
នេះជាចម្រៀងមួយបទយ៉ាងពីរោះពីមជ្ឈមណ្ឡលអប់រំច្បាប់សម្រាប់សហគមន៍។ សូមស្តាប់មើលតើស្គាល់សំឡេងទេ? ០២. គុណតម្លៃស្ត្រី | Onli...
No comments:
Post a Comment