ធម្មយាត្រា សិទ្ធិយាត្រាដើម្បីឣប់រំនិងផ្សព្វផ្សាយឣំពីចំណេះដឹងផ្នែកសិទ្ធិមនុុស្ស និងដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងមានសន្តិភាពពេញលេញនៅកម្ពុជា។
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Tuesday, December 10, 2013
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
ភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៖ ថ្ងៃនេះថ្ងៃប្រារព្វទិវាបុណសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ហើយក៏ជាថ្ងៃចុងក្រោយដែរ ដែលគណធម្មយាត្រា-សិទ្ធិយាត្រាទាំងប្រាំត្រូវធ្វើធម្មយាត្រាសិទ្ធិយាត្រាទៅកាន់មុខវិមានរដ្ឋសភាទាំងប្រាំក្រុម។
ធម្មយាត្រា-សិទ្ធិយាត្រា៖ កិច្ចពិភាក្សាពិសេស វិទ្យុអាស៊ីសេរី
ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាងក្រោមនេះជាកិច្ចពិភាក្សាពិសេសអំពីលទ្ធផលនៃធម្មយាត្រា-សិទ្ធិយាត្រា របស់វិទ្យុអាស៊ីសេរី។
Tuesday, December 3, 2013
សរុបស្ថានភាពធម្មយាត្រា-សិទ្ធិយាត្រាក្នុងថ្ងៃទី៣
វត្តសុវណ្ណមេឃា កំពត៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុងកំពត ខេត្តកំពត។ យប់នេះគណៈធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តសុវណ្ណមេឃា ភូមិក្បាលរមាស ឃុំនរាយ ស្រុកឈូក។ ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃនេះមានអ្នកចូលរួមដែលជាប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣ រួមទាំងព្រះសង្ឃផងមានចំនួន១២០អង្គ-នាក់។ ទាំងព្រះសង្ឃ ទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្ធ្វើធម្មយាត្រា-សិទ្ធិយាត្រាពេញមួយថ្ងៃនេះមានការហត់នឿយកម្លាំងកាយខ្លាំង ប៉ុន្តែដោយសារតែមានឆន្ទៈខ្លាំងក្លាដូច្នេះមិនហត់នឿយកម្លាំងចិត្តទេ។ (រាយការណ៍ពីខេត្តកំពតដោយ លោក សរ ម៉ូរី)
ទីរួមខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គណៈធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ១ បានមកដល់ទីរួមខេត្តស្វាយរៀងហើយ បើគិតពីចំណុចចាប់ផ្តើមក្នុងថ្ងៃនេះគឺធ្វើធម្មយាត្រាបានចម្ងាយ២៤គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា ការធ្វើធម្មយាត្រាមួយថ្ងៃពេញនេះមានការសម្របសម្រួលពីអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវក៍បានចូលរួមអបអរសាទរធម្មយាត្រានេះដែរ ដូចជានៅពេលដែលគណៈធម្មយាត្រាដង្ហែមកដល់ពួកគាត់ចេញមកទទួលអបអរសាទរ និងចូលជាបច្ច័យ មានទឹកសុទ្ធ មី និងរបស់របរផ្សេងៗទៀត។ ចំពោះដំណើរនៃគណៈធម្មយាត្រាថ្ងៃនេះក៍មានអង្គការសហប្រជាជាតិចំនួន៣នាក់បានចូលរួមជាមួយដែរ គឺពួកគាត់បានចូលរួមធម្មយាត្រាចម្ងាយប្រហែល៥គីឡូម៉ែត្រ។
ពាក់ព័ន្ធកន្លែងស្នាក់នៅវិញ សមាជិកនៃគណៈធម្មយាត្រាទាំងអស់ស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅទីរួមខេត្តស្វាយរៀង គឺនៅជិតរង្វង់មូលរូបគោ ជិតសាលាដំបូងខេត្តស្វាយរៀង។ យប់នេះគណៈធម្មយាត្រាមិនបានធ្វើពិធីអ្វីទេព្រោះដោយសារតែទីតាំងមានភាពតូចចង្អៀត ហើយចរន្តអគ្គិសនីក៍ដាច់ដែរ។ (រាយការណ៍ខេត្តស្វាយរៀងដោយ លោក សុត ពិសិទ្ធិ)
ខេត្តកំពង់ស្ពឺ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពងខេត្តកំពង់ស្ពឹគណៈធម្មយាត្រាធ្វើដំណើរបានចម្ងាយ៦គីឡូម៉ែត្រគឺមកដល់វិទ្យាល័យហ៊ុន សែនអន្លុងជ្រៃក៏ឈប់សម្រាក។ ពេលនោះលោកយ៉េងវិរៈ ដែលជាអ្នកដឹកនាំធម្មយាត្រា-សិទ្ធិយាត្រានេះ បានថ្លែងអំពីអង្គធម្មយាត្រាស្ដីពីសិទ្ធិមនុស្សដល់សិស្សានុសិស្សប្រមាណ៤០០នាក់និងមានសំណួរចំលើយទៀតផង។
បន្ទាប់ពីនោះមក ដល់ម៉ោង៩និង៣០នាទីអង្គធម្មយាត្រាបានធ្វើដំណើរបណ្ដើរ ពន្យល់ប្រជាពលរដ្ឋតាមដងផ្លូវបណ្ដើរអំពីសិទ្ធិមនុស្ស រហូតដល់ម៉ោង១១និង២៤នាទីអង្គធម្មយាត្រាបានឈប់សម្រាកអាហារថ្ងៃត្រង់នៅវត្តតាំងពោធិ៏។
លុះដល់ម៉ោងជាង២រសៀល ក្រុមធម្មយាត្រាបានចាប់ផ្ដើមធ្វើដំណើរបន្ត បានចម្ងាយប្រមាណ៧គីឡូម៉ែត្រ រហូតម៉ោងជាង៤ក៏ឈប់សម្រាកនៅផ្ទុះបងរបស់ម៉ាក់ម៉ាលីនៅភូមិថ្មីឃុំរុងរឿង ស្រុកថ្ពងខេត្តកំពង់ស្ពឺហើយព្រះសង្ឃសូត្រមន្តនិងផ្សារភ្ជាប់ពុទ្ធសាសនានិងសិទ្ធិមនុស្ស ព្រមទាំងមានសំណួរចំលើយស្ដីពីសិទ្ធិមនុស្ស ដោយមានអ្នកភូមិចំនួន៤០នាក់ចូលរួម។ (រាយការណ៍ពីខេត្តកំពង់ស្ពឺ ដោយលោក ផល វណ្ណៈ)

Monday, December 2, 2013
កម្មវិធីវិទ្យុក្រុមមិត្ត១០ធ្នូ ផ្សាយតាមវិទ្យុសំឡេងប្រជាធិបតេយ្យ
ផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។
កម្មវិធីវិទ្យុក្រុមមិត្ត១០ធ្នូ ផ្សាយតាមវិទ្យុសំឡេងប្រជាធិបតេយ្យ
ផ្សាយថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ពីស្រុកថ្ពង តាមផ្លូវជាតិលេខ៤ រហូតដល់ភ្នំពេញ
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ គោលដៅផ្លូវជាតិលេខ៤ ពីស្រុកថ្ពង ខេត្តកំពង់ស្ពឺរហូតដល់រាជធានីភ្នំពេញ។
រូបថតដោយ៖ លោកផល វណ្ណៈ អ្នកកាសែតសហគមន៍ប្រចាំខេត្តកំពង់ស្ពឺ និងលោក ស៊ាន វណ្ណី មន្ត្រីកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។

រូបថតធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៣
រូបថត ធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ តាមផ្លូវជាតិលេខ៣។ មានប្រជាពលរដ្ឋជាច្រើនចូលរួម និងមានប្រជាពលរដ្ឋភាគច្រើនចូលបច្ច័យជាវិភាគទានដល់ក្រុមធម្មយាត្រា-សិទ្ធិយាត្រាដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌។
រូបថតដោយ៖ លោក បូ ពៅ, លោក សំបូរ, លោក យ៉ាន់ ធី។

ប្រជាពលរដ្ឋចូលរួមប្រគេន ផ្ដល់បច្ច័យដល់ធម្មយាត្រា-សិទ្ធិយាត្រា
រូបថតដោយ Sean Vanny, មន្ត្រីគម្រោងអភិបាលកិច្ចល្អ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ |
រូបថតដោយ Sean Vanny, មន្ត្រីគម្រោងអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍, ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ |
Sunday, December 1, 2013
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៤
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៤ ពីឃុំថ្ពង ខេត្តកំពង់ស្ពឺ។
រូបថតធម្មយាត្រា-សិទ្ធិយាត្រា ផ្លូវជាតិលេខ៣
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៣ ពីក្រុងកំពត ខេត្តកំពត។
រូបថតធម្មយាត្រា-សិទ្ធិយាត្រា ផ្លុវជាតិលេខ១
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ១ ពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។
រ
រ
ព្រះចៅអធិការវត្តចក្រីទីងមិនអនុញ្ញាតឲ្យអ្នកចូលរួមធម្មយាត្រា-សិទ្ធិយាត្រាស្នាក់ក្នុងវត្ត
ផ្លូវជាតិលេខ៣ កំពត៖ តាមសេចក្ដីរាយការណ៍សង្ខេបពី ក្រុមមិត្ត១០ធ្នូដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ក្នុងថ្ងៃទី១ខែធ្នូនេះ ពីខេត្តកំពតបានឲ្យដឹងថា អ្នកចូលរួមធ្វើធម្មយាត្រា-សិទ្ធិយាត្រាផ្លូវជាតិលេខ៣ កំពុងប្រឈមគ្មានកន្លែងស្នាក់នៅ ដោយសារព្រះចៅអធិការវត្តចក្រីទីងមិនអនុញ្ញាតឲ្យក្រុមធម្មយាត្រាស្នាក់នៅក្នុងបរិវេណវត្តនេះ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា មុននេះមួយម៉ោងវត្តពោធិព្រឹក្សបានអនុញ្ញាត ប៉ុន្តែដល់ម៉ោង 5:15 នាទីបែរជាមិនអនុញ្ញាតទៅវិញ៕

ធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ១
ធម្មយាត្រា-សិទ្ធិយាត្រាព្រឹកថ្ងៃទី១ធ្នូ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។ ធម្មយាត្រា-សិទ្ធិយាត្រានេះកំពុងស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
Saturday, November 30, 2013
ស្ថានភាពក្រុមធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី៣០ ខែវិច្ឆិកានៅតាមគោលដៅនីមួយៗ
មុនថ្ងៃចាប់ផ្ដើម ក្បួនដង្ហែរធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១ ខែធ្នូ ដើម្បីអប់រំផ្សព្វផ្សាយអំពីសិទ្ធិមនុស្ស ដែលត្រូវចេញដំណើរតាមគោលដៅដូចខាងក្រោមនេះ ក្រុមមិត្ត១០ធ្នូសូមធ្វើសេចក្ដីរាយការណ៍អំពីស្ថានភាពពីគោលដៅនីមួយៗដូចខាងក្រោម៖
ផ្លូវជាតិលេខ៥ ចំណុចចាប់ផ្ដើមពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍៖
តាមសេចក្ដីរាយការណ៍ពីព្រះតេជគុណ ប៊ុត ប៊ុនតិញ និងប្រជាពលរដ្ឋបានរាយការណ៍មកថា អាជ្ញាធរ និងព្រះសង្ឃនៅវត្តបន្ទាយដីព្យាយាមបណ្ដេញព្រះសង្ឃ និងប្រជាពលរដ្ឋដែលត្រៀមធ្វើធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១ខែធ្នូចេញពីវត្ត ប៉ុន្តែដោយមន្ត្រីរបស់អង្គការលីកាដូនៅទីនោះ ដូច្នេះ ព្រះសង្ឃនិងប្រជាពលរដ្ឋបានសឹង និងសម្រាកត្រឹមតែក្រោមដើមឈើរក្នុងវត្តតែប៉ុណ្ណោះ។
ផ្លូវជាតិលេខ៦ ចំណុចចាប់ផ្ដើមពីក្រុងកំពង់ធំ ខេត្តកំពង់ធំ៖
តាមព្រះតេជគុណ យ៉ុម យឿន (Yom Yoeun) បានមានសង្ឃដីការរាយការណ៍មកថា ក្រុមរបស់ព្រះតេជគុណ ព្រមទាំងប្រជាពលរដ្ឋដែលគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ៦A ពីក្រុងកំពង់ធំ មានសមត្ថកិច្ចមកសាកសួរ។
ផ្លូវជាតិលេខ១ ស្រុកចន្ទ្រា ខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍ពីក្រុមធម្មយាត្រា-សិទ្ធិយាត្រាបានឲ្យដឹងថា រហូតមកដល់ត្រឹមម៉ោងប្រមាណជា៩និង២០នាទិយប់ (ថ្ងៃទី៣០ ខែវិច្ឆិកា) ពុំមានបញ្ហាអ្វីទេ។
សម្រាប់ស្ថានភាពពី ផ្លូវជាតិលេខ៣ ពីទីរួមក្រុងកំពត ខេត្តកំពត និងផ្លូវជាតិលេខ៤ពីឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ក្រុមមិត្ត១០ធ្នូ នឹងរាយការណ៍នៅពេលក្រោយ៕
ផ្លូវជាតិលេខ៥ ចំណុចចាប់ផ្ដើមពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍៖
by Chuop Sereyroth, Cambodia Media Operator, November 30, 2013 |
ផ្លូវជាតិលេខ៦ ចំណុចចាប់ផ្ដើមពីក្រុងកំពង់ធំ ខេត្តកំពង់ធំ៖
by Ven. Ounlong, Nov. 30, 2013 |
by Chorn Sokha, Nov. 30, 2013 |
សម្រាប់ស្ថានភាពពី ផ្លូវជាតិលេខ៣ ពីទីរួមក្រុងកំពត ខេត្តកំពត និងផ្លូវជាតិលេខ៤ពីឃុំអមលាំង ស្រុកថ្ពងខេត្តកំពង់ស្ពឺ ក្រុមមិត្ត១០ធ្នូ នឹងរាយការណ៍នៅពេលក្រោយ៕
Friday, November 29, 2013
សេចក្ដីថ្លែងការណ៍ ប្រវត្តិ និងផែនទីនៃទិវាសិទ្ធិមនុស្សអន្តរជាតិ
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ ប្រវត្តិនៃទិវាសិទ្ធិមនុស្ស និងផែនទីនៃក្បួនហែទិវាសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា៖
- សេចក្ដីថ្លែងការណ៍អំពីទិវាសិទ្ធិមនុស្សអន្តរជាតិ៖ ភាសាខ្មែរ, English
- ប្រវត្តិទិវាសិទ្ធិមនុស្សអន្តរជាតិ៖ ភាសាខ្មែរ, English not available
- ផែនទីដើរហែក្បួនទិវាសិទ្ធិមនុស្សអន្តរជាតិ៖ ភាសាខ្មែរ, English
Wednesday, November 27, 2013
ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ៖ ធម្មយាត្រា-សិទ្ធិយាត្រា អប់រំសព្វផ្សាយចំណេះដឹងអំពីសិទ្ធិមនុស្ស
ក្នុងឱកាសដែលទិវាសិទ្ធិមនុស្សអន្តរជាតិដែលនឹងប្រព្រឹត្តទៅនៅទូទាំងពិភពលោក នៅថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៣ខាងមុខនេះខិតចូលកាន់តែជិតដល់ "ក្រុមមិត្ត១០ធ្ន" បានរៀបចំខួបលើកទី៦៥នៃទិវាសិទ្ធិមនុស្សអន្តរជាតិឆ្នាំ២០១៣នេះដែរ ដោយបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គម សហគមន៍ សមាគម បណ្ដាញ សហព័ន្ធ
សហជីព និងអង្គការសង្គមស៊ីវិល
នឹងរៀបចំក្បួនដង្ហែធម្មយាត្រា-សិទ្ធិយាត្រា ដើម្បីផ្សព្វផ្សាយអប់រំចំណេះដឹងអំពីសិទ្ធិមនុស្សដល់ប្រជាពលរដ្ឋទូទៅ។
ដើម្បីសម្រេចបាននូវគោលបំណងនៃធម្មយាត្រា-សិទ្ធិយាត្រានេះ ក្រុមមិត្ត១០ធ្នូបានគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាដោយថ្មើជើងចេញពីភូមិ ឃុំ ស្រុក ខេត្ត ក្រុងចំនួន៥ មកកាន់រាជធានីភ្នំពេញ ដោយមានបង្ហាញខ្លឹមសារសំខាន់ៗដូចជា "មានយុត្តិធម៌ មានសន្តិភាព" និងមានសារខ្លះទៀតដូចជា "មានការគោរពសិទ្ធិមនុស្ស មានយុត្តិធម៌" ព្រមទាំងសារមួយចំនួនទៀតពាក់ព័ន្ធនឹងសិទ្ធិមនុស្សតាមរយៈធម៌ព្រះពុទ្ធជាដើម។
តាមគម្រោងដែលបានដាក់ស្នើសុំទៅក្រសួងមហាផ្ទៃពាក់ព័ន្ធនឹង ធម្មយាត្រា-សិទ្ធិយាត្រាដែលមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១០ធ្នូ ក្រុមមិត្ត១០ធ្នូ រួមជាមួយបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមសហគមន៍ សមាគម បណ្ដាញ សហព័ន្ធ សហជីព និងអង្គការសង្គមស៊ីវិលគ្រោងធ្វើធម្មយាត្រា-សិទ្ធិយាត្រាចេញពីគោលដៅដូចបានកំណត់ខាងក្រោម ដោយមានប្រជាពលរដ្ឋ និងព្រះសង្ឃសរុប៥០អង្គ-នាក់ មានន័យថា តាមគោលដៅនីមួយៗមានប្រជាសហគមន៍ចំនួន៣០នាក់ និងព្រះសង្ឃចំនួន២០អង្គ។ ក្រុមមិត្ត១០ធ្នូរំពឹងថា ចំនួននៃអ្នកចូលរួមនឹងកើនឡើងពីកន្លែងមួយទៅកន្លែងមួយនៅពេលធ្វើធម្មយាត្រា-សិទ្ធិយាត្រានេះ។
ក្នុងពេលធ្វើធម្មយាត្រា-សិទ្ធិយាត្រានេះ អ្នកចូលរួមតាមគោលដៅនីមួយៗ គ្រោងឈប់សម្រាកតាមផ្លូវក្រោយពីធ្វើធម្មយាត្រា-សិទ្ធិយាត្រាបានចម្ងាយ២០គីឡូម៉ែត្រក្នុង១ថ្ងៃ ហើយនៅពេលឈប់សម្រាកមួយលើកៗនឹងមានកម្មវិធីសំខាន់ៗពីរគឺ៖ (១) ធម្មទេសនាអំពីព្រះពុទ្ធសាសនា និងសិទ្ធិមនុស្ស និង (២) ល្បែងសំណួរ-ចម្លើយពាក់ព័ន្ធចំណេះដឹងផ្នែកសិទ្ធិមនុស្សនិងមានចែករង្វាន់ជូនអ្នកដែលឆ្លើយត្រូវ។
កម្មវិធីមួយទៀតដែលអាចនឹងធ្វើដែរគឺ វេទិកាសាធារណៈ។ សូមបញ្ជាក់ថា តាមទស្សនៈរបស់ក្រុមមិត្ត១០ធ្នូគឺ ចង់ឃើញទិវាសិទ្ធិមនុស្ស១០ធ្នូ និងវេទិកាសាធារណៈក្លាយជា ប្រពៃណីបុណ្យសាធារណៈមួយ ដែលក្នុងកម្មវិធីនេះ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានចូលរួម ឆ្លុះបញ្ចាំងអំពីចំណុចវិជ្ជមាន និងអវិជ្ជមាននៃការគោរពសិទ្ធិមនុស្ស។ ប្រជាពលរដ្ឋដែលចូលរួមនឹងលើកឡើងអំពីចំណុចល្អៗ និងចំណុចអវិជ្ជមានមួយចំនួនដែលត្រូវកែលម្អ និងជំរុញការអនុវត្ត ការគោរពសិទ្ធិមនុស្សឲ្យកាន់តែល្អប្រសើរ។
គោលដៅនិងផ្លូវមួយចំនួននៃធម្មយាត្រា-សិទ្ធិយាត្រា៖
សម្រាប់ព័ត៌មានពាក់ព័ន្ធ ធម្មយាត្រា-សិទ្ធិយាត្រាក្នុងពិធីប្រារព្វទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិនេះ សូមតាម 'Follow' Google+ Page, ឬប្លក់ "ក្រុមមិត្ត១០ធ្នូ" នេះ ទាក់ទងមកក្រុមអ្នករៀបចំធម្មយាត្រា-សិទ្ធិយាត្រា។

- ផ្លូវជាតិលេខ១ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង
- ផ្លូវជាតិលេខ៣ ចេញពីខេត្តទីរួមក្រុងកំពត ខេត្តកំពត
- ផ្លូវជាតិលេខ៤ ចេញពីឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ
- ផ្លូវជាតិលេខ៥ ចេញពីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ និង
- ផ្លូវជាតិលេខ៦ ចេញពីក្រុងកំពង់ធំ ខេត្តកំពង់ធំ។
សម្រាប់ព័ត៌មានពាក់ព័ន្ធ ធម្មយាត្រា-សិទ្ធិយាត្រាក្នុងពិធីប្រារព្វទិវាបុណ្យសិទ្ធិមនុស្សអន្តរជាតិនេះ សូមតាម 'Follow' Google+ Page, ឬប្លក់ "ក្រុមមិត្ត១០ធ្នូ" នេះ ទាក់ទងមកក្រុមអ្នករៀបចំធម្មយាត្រា-សិទ្ធិយាត្រា។
Tuesday, November 26, 2013
ទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ
ក្នុងខណៈដែលទិវាសិទ្ធិមនុស្សអន្តរជាតិដែលនឹងត្រូវប្រារព្វនៅថ្ងៃទី១០ធ្នូជារៀងរាល់ឆ្នាំ នៅទូទាំងពិភពលោកខិតចូលកាន់តែជិត ក្រុមមិត្ត១០ធ្នូ សូមនាំលោក-អ្នកស្វែងយល់អំពីទិវានេះតាមរយៈបទចម្រៀងមួយបទមានចំណងជើងថា៖ "១០ធ្នូទិវាសិទ្ធិមនុស្ស"។
Friday, October 11, 2013
Monday, July 1, 2013
យើងទាំងអស់គ្នាត្រូវការសិទ្ធិទទួលបានព័ត៌មាន និងសិទ្ធិក្នុងការជ្រើសរើស៖ សង្គមស៊ីវិល សំណូមពរដល់រាជរដ្ឋាភិបាល សូមមេត្តារក្សាសេរីភាពសារព័ត៌មាន (We all need voices and choices: Civil Society Urges Government to Keep Media Free)
ខាងក្រោមនេះជា សេចក្ដីប្រកាសរួមស្ដីពីការទាមឲ្យរាជរដ្ឋាភិបាលរក្សាសេរីភាពសារព័ត៌មាន និងជាសេចក្ដីប្រកាសរួមជូនចំពោះបេក្ខជនតំណាងរាស្ត្រ។
Below is a join statement on Freedom of Media and a declaration to parliamentary candidates (Khmer and English).
សូមបញ្ជាក់៖ ប្រសិនបើ អ្នកមាន G-mail Account ឬ Google Account សូមមេត្តា sign in ជាមុន ប្រសិនបើមិនទាំន់ sign in ទេ។ ដូច្នេះអ្នកអាចបើកមើលឯកសារខាងក្រោមនេះនៅលើអ៊ីនធើណិតដោយមិនចាំបាច់ទាញយកដាក់ទុកក្នុងកុំព្យូទ័រឡើយ។
A joint statement on Freedom of Media available in (Khmer and English).
A joint declaration to parliamentary candidates (in Khmer and English).

Friday, June 28, 2013
សេចក្ដីអំពាវនាវ
ខាងក្រោមនេះ ជាការវាយឡើងវិញ សេចក្ដីអំពីនាវពី ព្រះករុណាព្រះបាទសម្ដេចព្រះបរុមនាថ នរោត្ដម សីហមុនី ព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។
ដោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែខិតជិតមកដល់ហើយ ខ្ញុំសូមធ្វើសេចក្ដីអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ សូមកុំឲ្យមានការព្រួយបារម្ភ ចំពោះការគាបសង្កត់ ការគំរាម កំហែង ឬសំឡុតពីជនណាមួយ ឬបក្សណាមួយឲ្យសោះ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាការបោះឆ្នោតសម្ងាត់ ហើយនឹងប្រព្រឹត្តធ្វើទៅតាមលទ្ធិប្រជាធិបតេយ្យសេរី។
ហេតុដូចនេះ ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិរបស់ខ្លួន គឺការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយបានដោយសេរី។
សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងទទួលយកនូវសេចក្ដីគោរព ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ។
នរោតម្ដ សីហមុនី
ធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣
ព្រះករុណាព្រះបាទសម្ដេចព្រះបរុមនាថ
នរោត្ដម សីហមុនី
ព្រះមហាវិរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
ផ្ញើជូនជនរួមជាតិ បងប្អូន កូនក្មួយ ជាទីគោរពស្នេហាដ៏ជ្រាលជ្រៅបំផុត
ដោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាន់តែខិតជិតមកដល់ហើយ ខ្ញុំសូមធ្វើសេចក្ដីអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ សូមកុំឲ្យមានការព្រួយបារម្ភ ចំពោះការគាបសង្កត់ ការគំរាម កំហែង ឬសំឡុតពីជនណាមួយ ឬបក្សណាមួយឲ្យសោះ។
ការបោះឆ្នោតនៅថ្ងៃអាទិត្យទី២៨ ខែកក្កដា ឆ្នាំ២០១៣ គឺជាការបោះឆ្នោតសម្ងាត់ ហើយនឹងប្រព្រឹត្តធ្វើទៅតាមលទ្ធិប្រជាធិបតេយ្យសេរី។
ហេតុដូចនេះ ខ្ញុំសូមបងប្អូន កូនក្មួយ មេត្តាប្រើសិទ្ធិរបស់ខ្លួន គឺការបោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗដែលមានទំនុកចិត្តទៅលើបេក្ខជនណាមួយ បក្សណាមួយបានដោយសេរី។
សូមបងប្អូន កូនក្មួយ ជនរួមជាតិទាំងអស់ ប្រកបនូវពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងទទួលយកនូវសេចក្ដីគោរព ស្នេហាដ៏ជ្រាលជ្រៅជាទីបំផុត អំពីខ្ញុំ។
នរោតម្ដ សីហមុនី
ធ្វើនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣
Friday, June 21, 2013
There is no justice, No-one is safe
The community Legal Education Center release a statement: There is no justice, No-one is safe.
Thursday, May 16, 2013
ឈូកបណ្ឌិតត្រូវតែជាប់គុក
អ្វីដែលជនរងគ្រោះ និងក្រុមសង្គមស៊ីវិល ព្រមទាំងអ្នកស្រឡាញ់យុត្តិធម៌ ចង់បានគឺ៖ "ត្រូវនាំឈូកបណ្ឌិតទៅកាត់ទោសដោយយុត្តិធម៌" ឬថា "ត្រូវតែដាក់គុកឈូកបណ្ឌិតតាមច្បាប់"។
Tuesday, April 30, 2013
Housing Rights-សិទ្ធិលំនៅដ្ឋាន
សិទ្ធិលំនៅដ្ឋាន
សិទ្ធិលំនៅដ្ឋានសម្រាប់ទាំងអស់គ្នា
ស្ថានភាពរបស់ប្រជាពលរដ្ឋដែលត្រូវបណ្ដេញចេញដោយបង្ខំ

Wednesday, April 24, 2013
កំទេចផ្ទះសម្បែងប្រជាជនបឹងកក់យ៉ាងឃោរឃៅដើម្បីយកដី
វីឌីអូនេះត្រូវបានចាក់ផ្សាយនៅលើ Station One, Swedish Radio:
តើអ្នកយល់យ៉ាងណាចំពោះវីឌីអូខាងលើនេះ?
តើអ្នកយល់យ៉ាងណាចំពោះវីឌីអូខាងលើនេះ?
Saturday, March 30, 2013
ស្ថានីយវិត្ថុនានាដែលអ្នកអាចស្ដាប់តាមបណ្ដាញអ៊ីនធើណិត
បច្ចុប្បន្ន មានប្រជាពលរដ្ឋភាគច្រើនពិបាករកវិទ្យុអព្យាក្រឹត្យស្ដាប់ណាស់ ក្រៅពីវិទ្យុមួយចំនួន ដូចជា សំបុកឃ្មុំ និងវិទ្យុរបស់អង្គការពីរបីទៀត។
ពេលនេះយើងលែងមានការលំបាកទៀតហើយ ពីព្រោះក្រៅពីវិទ្យុរដ្ឋដែលផ្សាយតែព័ត៌មានរដ្ឋនិងគណបក្សកាន់អំណាច លោកអ្នកអាចបើកស្ដាប់ព័ត៌មានជាច្រើនតាមវិទ្យុអនឡាញ (Online Radio)។
សូមចុចតំណនេះ http://www.shoutcast.com/Internet-Radio/khmer ដើម្បីចូលទៅបើកវិទ្យុខ្មែរអនឡាញស្ដាប់។
លើសពីនេះទៅទៀត យើងអាចបើកស្ដាប់វិទ្យុអនឡាញទាំងនេះបានតាមទូរស័ព្ទដៃមួយចំនួន ដូចជា iPhone, Samsung ជាដើម។
ប្រសិនបើ អ្នកមានចម្ងល់ពាក់ពាក់ព័ន្ធនឹងវិទ្យុអនឡាញ សូមទាក់ទងមក ក្រុមមិត្ត១០ធ្នូ។
សូមអរគុណ!

Saturday, February 16, 2013
តើអាជ្ញាធរមូលដ្ឋានខ្សោយ?
បច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗភាគច្រើននៅភ្នំពេញ កម្លាំងការពារសន្និសុខជារបស់ឯកជន។
នៅតាមផ្ទះជួល ឬនៅតាមបុរី ផ្លូវរបស់គេ ច្រើនតែមានដាក់កុងត្រូល ឬរបាំងបិទផ្លូវ ដោយមានកម្លាំងសន្តិសុខយាមប្រចាំការ មិនឲ្យមនុស្សធ្វើដំណើរដោយសេរីទេនៅពេលយប់។ ពេលខ្លះ ត្រូវសន្តិសុខ ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណថែមទៀតផង។ នេះអាចនិយាយបានថា អ្នករស់នៅក្នុងបុរីមិនសូវមានសេរីភាពដើរហើរទេ ប៉ុន្តែសុវត្ថិភាពរបស់គេ ពិតជាគួរឲ្យកក់ក្ដៅណាស់។ នេះដោយសារតែអ្នករស់ក្នុងបុរី ឬនៅតាមផ្ទះជួលទាំងនោះភាគច្រើនគេមានប្រាក់ ឬថៅកែផ្ទះជួលទាំងនោះ ជាអ្នកបង់ប្រាក់សេវាសន្តិសុខដោយយកថ្លៃឈ្នួលផ្ទះជួលខ្ពស់ជាងធម្មតា។
ដល់តែអ៊ីចឹងទៅ អ្នកដែលរស់នៅក្រៅតំបន់ ឬក្រៅបុរីក្បែរៗនោះ មានអារម្មណ៍ដូចជាគ្មានសុវត្ថិភាព ព្រោះគ្មានសន្តិសុខប្រចាំការដូចគេ។ ពេលខ្លះដេកលក់ទាំងអារម្មណ៍មិនស្កប់ស្កល់ ព្រោះខ្លាចមានអំពើអាក្រក់ណាមួយកើតឡើងចំពោះខ្លួន។
នៅតាមតំបន់ ឬនៅមូលដ្ឋានខ្លះ គេមិនដែលឃើញមានអាជ្ញាធរ ឬសន្តិសុខមូលដ្ឋានរបស់រដ្ឋដើរល្បាតការពារសន្តិសុខម្ដងណាឡើយ គឺគ្មានទាល់តែសោះ។ ដូច្នេះហើយ បើប្រៀបធៀបទៅ អ្នករស់នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗ ហាក់ដូចជាមានសុវត្ថិភាពជាងអ្នករស់នៅក្រៅតំបន់បុរី។
តើនេះអាចនិយាយថា អាជ្ញាធរមូលដ្ឋានខ្សោយបានទេ?

Friday, January 25, 2013
លោក ស ម៉ារា ពន្យល់អំពីក្រុមមិត្ត១០ធ្នូ និងសិទ្ធិមនុស្ស
១. ការពន្យល់អំពីក្រុមមិត្ត១០ និងសិទ្ធិមនុស្ស ភាគ១ ដោយលោក ស ម៉ារា។
២. ការពន្យល់អំពីក្រុមមិត្ត១០ និងសិទ្ធិមនុស្ស ភាគ២ ដោយលោក ស ម៉ារា។

Subscribe to:
Posts (Atom)
Popular Posts
-
http://www.muziboo.com/dectenfriends/music/what-is-karma-or-kam/#
-
សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាក...