Gangnam Style, a Cambodian new style of dancing for advocacy for end/stop of eviction.
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Sunday, December 23, 2012
Tuesday, December 11, 2012
ការរារាំងក្បួនដង្ហែរទិវាបុណ្យ១០ធ្នូ
សហគមន៍បឹងកក់និងការរារាំងរបស់អាជ្ញាធរ ពេលពួកគាត់ប្រារព្វទិវា១០ធ្នូ។ រូបភាពពីវិទ្យុអាស៊ីសេរី។
ការប៉ះទង្គិចអំឡុងពេលប្រារព្ធទិវា១០ធ្នួ
សេចក្ដីរាយការណ៍ថា មានការប៉ះទង្គិចអំឡុងពេលប្រារព្ធទិវា១០ធ្នួ។ ព័ត៌មានពីវិទ្យុអាស៊ីសេរី៖
Monday, December 10, 2012
ទិវាមិត្ត១០ធ្នូ-កម្មករ-កម្មការិនីទាមទារសិទ្ធិការងារ
សប្បាយទិវា១០ធ្នូ! នេះជាការចូលរួមក្នុងពិធីបុណ្យ១០ធ្នូ។ កម្មករ-កម្មការិនីទាមទារសិទ្ធិការងារ៖
១០ធ្នូទិវាសិទ្ធិមនុស្ស
រជាពលរដ្ឋនៅទូទាំងខេត្តក្រុងទាំង២៤នៃប្រទេសកម្ពុជាបានប្រារព្ធទិវា១០ធ្នូ ដែលជាថ្ងៃបុណ្យសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា។ ហើយវិទ្យុសំឡេងប្រជាធិបតេយ្យក៏បានរៀបចំកម្មវិធីផ្សាយផ្ទាល់ ជាពិសេសសម្រាប់ការរៀបចំបុណ្យនេះដែរ។
ដោយឡែកនៅរាជធានីភ្នំពេញ ក្រុមមិត្ត១០ធ្នូបានសង្កេតឃើញថា ការប្រារព្វទិវា១០ធ្នូ ដែលរៀបចំដោយប្រជាពលរដ្ឋនៅសហគមន៍បឹងកក់មានបញ្ហាប្រឈម ដោយអាជ្ញាធរបានព្យាយាមរារាំងពួកគាត់ ដូចឃើញក្នុងរូបភាពនេះស្រាប់។
ដោយឡែកនៅរាជធានីភ្នំពេញ ក្រុមមិត្ត១០ធ្នូបានសង្កេតឃើញថា ការប្រារព្វទិវា១០ធ្នូ ដែលរៀបចំដោយប្រជាពលរដ្ឋនៅសហគមន៍បឹងកក់មានបញ្ហាប្រឈម ដោយអាជ្ញាធរបានព្យាយាមរារាំងពួកគាត់ ដូចឃើញក្នុងរូបភាពនេះស្រាប់។
BKL community
Few people from BKL, including Vanny were beaten and injured. They are sent Calmet hospital. We're still on the way to the place now. Mat is facilitating doctor for treatment of the injured people.
ពីខេត្តកំពង់ធំ
ប្រជាពលរដ្ឋប្រមាណ១១០នាក់ នៅភូមិត្បូងទឹក ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធទិវា១០ធ្នូតាំងម៉ោង៨ព្រឹកថ្ងៃនេះ។ មេឃុំមានរឹទ្ធិ និងតំណាងមកពីមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) ធ្វើជាគណៈអធិបតីនៃពិធីប្រារព្ធទិវា១០ធ្នូនេះ។ តំណាងអង្គការសហប្រជាជាតិ មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និងវិទ្យុសំឡេងប្រជាធិបតេយ្យ (VOD) មានវត្តមាននៅក្នុងពិធីប្រារព្ធទិវា១០ធ្នូ ដែលពេលនេះកំពុងប្រព្រឹត្តទៅដោយរលូន។
About 110 people celebrate IHRD in Thbaung Toek village, Mean Rith commune, Sandan District of KG Thom from 08:00. The Mean Rith Commune chief and CLEC Rep. Chair the event. UN, CLEC and VOD are present. One undercover police is in the event. The event is going smoothly at the moment.

សហគមន៍បឹងកក់
តាមប្រភពពីក្រុមអ្នកសង្កេតការណ៍ពិធីប្រារព្ធទិវា១០ធ្ននៅសហគមន៍បឹងកក់ បានឲ្យដឹងថា អ្នកចូលរួមនៅសហគមន៍បឹងកក់ត្រូវបានរារាំង ដោយអាជ្ញាធរបិទផ្លូវមិនឲ្យពួកគាត់ដើរ។
ប្រជាពលរដ្ឋត្រូវអាជ្ញាធររារាំងមិនឲ្យចូលរួមទិវា១០ធ្នូ
ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រួមទាំង នគរបាល ទាហាន មន្ត្រីរាជការ អាជ្ញាធរ មានសិទ្ធិប្រារព្ធទិវា១០ធ្នូ។ ការរារាំងការប្រារព្ធពិធីនេះ ជាអំពើរំលោភសិទ្ធិមនុស្ស និងច្បាប់ពាក់ព័ន្ធ។
Sunday, December 9, 2012
ប្រជាសហគមន៍បុរីកីឡាប្រារព្ធទិវា១០ធ្នូ Residents of Borei Keila celebrate IHRD
នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១២ ប្រជាសហគមន៍បុរីកីឡាបាននាំគ្នាធ្វើបុណ្យទិវា១០ធ្នូ ដើម្បីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ។
សិទ្ធិកុមារ (ចម្រៀង, រឿងខ្លី, កំណាព្យ)
១. ជីវិតអ្នកធ្វើការបម្រើតាមផ្ទះ
២. ការងារ ការអប់រំ និងអនាគតកូនស្រី
៣ បញ្ហាកុមារធ្វើការបម្រើតាមផ្ទះ
៤. កុមារនិងការងារដើម្បីរស់
២. ការងារ ការអប់រំ និងអនាគតកូនស្រី
៣ បញ្ហាកុមារធ្វើការបម្រើតាមផ្ទះ
៤. កុមារនិងការងារដើម្បីរស់
Friday, December 7, 2012
បញ្ជីឈ្មោះអ្នករៀបចំទិវា១០ធ្នូ
ដើម្បីអាន ឬយកប្រើប្រាស់ បញ្ជីឈ្មោះអ្នករៀបចំ ទិវា១០ធ្នូ នេះជាតំណទៅកាន់បញ្ជីនេះ។
សេចក្ដីប្រកាសព័ត៌មានពីក្រុមមិត្ត១០ធ្នូ
ប្រជាពលរដ្ឋជាច្រើនពាន់នាក់ ប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា។ នេះជាសេចក្ដីប្រកាសព័ត៌មាន ដោយក្រុមមិត្ត១០ធ្នូ។
Friends of December 10th Statement
Thursday, December 6, 2012
លិខិតពីព្រះមហាក្សត្រផ្ញើទៅក្រុមមិត្ត១០ធ្នូ
កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១២ ក្រុមមិត្ត១០ធ្នូ បានផ្ញើលិខិតចូលរួមមរណទុក្ខដ៏ក្រៀមក្រំ ចំពោះ ព្រះករុណាព្រះមហាវីរក្សត្រ នរោត្តមសីហនុ ព្រះវររាជបិតាជាតិខ្មែរ ដែលព្រះអង្គបានចូលព្រះទីវង្គត នៅថ្ងៃទី១៥ខែតុលា ឆ្នាំ២០១២។
ព្រះករុណាព្រះបាទសម្ដេចព្រះបុរម្យនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបលិខិតខាងលើដែលមានខ្លឹមសារដូចភ្ជាប់មកនេះ៖ សូមចុចទីនេះ ដើម្បីអាន។
ព្រះករុណាព្រះបាទសម្ដេចព្រះបុរម្យនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានឆ្លើយតបលិខិតខាងលើដែលមានខ្លឹមសារដូចភ្ជាប់មកនេះ៖ សូមចុចទីនេះ ដើម្បីអាន។
Wednesday, December 5, 2012
Tuesday, December 4, 2012
Sunday, December 2, 2012
Saturday, December 1, 2012
My voice counts, សំឡេងរបស់ខ្ញុំសំខាន់
មនុស្សគ្រប់រូបមានសិទ្ធិនិយាយឲ្យគេឮ ...
សំឡេងរបស់ខ្ញុំ សិទ្ធិរបស់ខ្ញុំ សំឡេងរបស់ខ្ញុំសំខាន់ណាស់
សំឡេងរបស់អ្នក សិទ្ធិរបស់អ្នក សិទ្ធិរបស់អ្នកសំខាន់ណាស់
All have the rights to be heard...
My voice, my rights, my voice counts
Your voice, your rights, your voice counts,
ទិវាសិទ្ធិមនុស្ស១០ធ្នូ
Human Rights Day - December 10th

Thursday, November 29, 2012
A Generation of Courage, Youth's Nonviolence Activism
A Generation of Courage
Youth's Nonviolence Activism
An Action Pack 2012
Wednesday, November 28, 2012
មេឃុំស្ត្រីវ័យក្មេង
តើមេឃុំស្ត្រីវ័យក្មេងធ្វើអ្វីខ្លះដើម្បីបម្រើប្រជាបលរដ្ឋ? មិត្ត១០ធ្នូសូមចែករំលែកខ្លឺមសារទាំងស្រុងពី RFA ដូចខាងក្រោម៖
Thursday, November 15, 2012
Despite Opposition, Activist Monk Continues His Work (Cambodia news in K...
ព្រះអង្គ លួន សាវ៉ាត ម្ចាស់ពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស។ សូមទស្សនា និងស្ដាប់ព្រះអង្គមានសង្ឃដីកា អំពី ការចូលរួមនយោបាយរបស់ព្រះសង្ឃ សិទ្ធិមនុស្ស និងសង្គមប្រជាធិបតេយ្យ។
Thursday, November 8, 2012
ស្វែងយល់អំពីសិទ្ធិលំនៅដ្ឋាន
ខាងក្រោមនេះជាកម្មវិធីជជែកអំពីសិទ្ធិលំនៅដ្ឋាន។ វាគ្មិន៖ លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីដីធ្លីនិងធនធានធម្មជាតិ, មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
សិទ្ធិលំនៅដ្ឋានសម្រាប់ទាំងអស់គ្នា!
សិទ្ធិលំនៅដ្ឋានសម្រាប់ទាំងអស់គ្នា | មិត្ត១០ធ្នូ
សិទ្ធិលំនៅដ្ឋានសម្រាប់ទាំងអស់គ្នា!
សិទ្ធិលំនៅដ្ឋានសម្រាប់ទាំងអស់គ្នា | មិត្ត១០ធ្នូ
កិច្ចសម្ភាសន៍ព្រះតេជគុណ លួន សុវ៉ាត
ខាងក្រោមនេះ ជាកិច្ចសម្ភាសន៍ព្រះតេជគុណ លួន សាវ៉ាត ម្ចាស់ពានរង្វាន់ "អ្នកការពារសិទ្ធិមនុស្សអន្តរជាតិ" ប្រចាំឆ្នាំ២០១២។
ប្រភព៖ វីអូអេ (RFA Khmer)
ប្រភព៖ វីអូអេ (RFA Khmer)
Saturday, October 27, 2012
Thursday, October 25, 2012
Secretary-General's Message for 2012
We are living through a period of profound turmoil, transition and transformation. Insecurity, inequality and intolerance are spreading. Global and national institutions are being put to the test. With so much at stake, the United Nations must keep pace across the spectrum of its activities — peace, development, human rights, the rule of law, the empowerment of the world's women and youth. There has been important progress on many fronts. Extreme poverty has been cut in half since the year 2000. Democratic transitions are under way in many countries. There are encouraging signs of economic growth across the developing world. Now is the time to raise our collective ambitions. With the 2015 deadline for the Millennium Development Goals fast approaching, we must intensify our efforts to reach all of these lifesaving targets. We must prepare a bold and practical post-2015 development agenda. And we must continue to combat intolerance, save people caught in conflicts and establish lasting peace. The United Nations is not just a meeting place for diplomats. The United Nations is a peacekeeper disarming fighters, a health worker distributing medicine, a relief team aiding refugees, a human rights expert helping deliver justice. In carrying out this global mission we rely on countless friends and supporters. Non-governmental organizations, scientists, scholars, philanthropists, religious leaders, business executives and concerned citizens are critical to our success. No single leader, country or institution can do everything. But each of us, in our own way, can do something. On this UN Day, let us reaffirm our individual commitment and our collective resolve to live up to the ideals of the United Nations Charter and build a better world for all.
Ban Ki-moon
Tuesday, October 23, 2012
Tuesday, October 16, 2012
Monday, October 1, 2012
លោកម៉មសុណង់ដូជាប់គុក២០ឆ្នាំ
ជាពិសេស សូមស្ដាប់ប្រសាសន៍លោក អ៊ូ វិរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍៖
1 - Message to the Khmer people by Koy Vanna Khmer Patriotic Singer
មិនត្រឹមតែពិរោះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានន័យយ៉ាងជ្រាលជ្រៅថែមទៀតផង។ បើមិនជឿទេ សូមស្ដាប់មើលចុះ។
Friday, September 14, 2012
សវនាការលោកម៉ម សុណង់ដូ
នៅថ្ងៃសុក្រទី១៤ ខែកញ្ញានេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការ លោក ម៉ម សុណង់ដូ និងប្រជាពលរដ្ឋ៨នាក់ទៀតដែលត្រូវចោទប្រកាន់ពីបទ "បង្កើតតំបន់អបគមន៍ប្រឆាំងរដ្ឋាភិបាល?"។
សូមស្ដាប់ លោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ និង លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានយោបល់ពាក់ព័ន្ធសវនាការលោក ម៉ម សុណង់ដូ។
លោកអ៊ំម្នាក់ដែលមានវ័យចាស់បន្តិចទៅហើយនោះក៏យល់ថា លោក ម៉ម សុណង់ដូ ជាមនុស្សល្អបរិសុទ្ធ មិនជាប់ពាក់ព័ន្ធនឹងអ្វីដែលត្រូវចោទប្រកាន់ថា បង្កើតតំបន់អបគមន៍ នោះឡើយ។ ចុះអ្នកវិញ?
តើមាននរណាអាចផ្ដល់និយមន័យនៃ "ការបង្កើតតំបន់អបគមន៍"បានទេ?

Friday, July 6, 2012
A Call for Equal Rights for Women Farmers
This special English may help those who want to improve their English vocabularies and at the same time they gain knowledge on Rights, here 'Equal Rights for Women Farmers'.
Tuesday, June 12, 2012
គោលការណ៍របស់អ្នកដឹកនាំប្រទេស
- ការធ្វើឲ្យប្រាសចាករោគផ្សេងៗជាមូលដ្ឋានធំបំផុតនៃវឌ្ឍនភាពកម្ពុជា
- ការពារសុខភាពរបស់បណ្ដាជន
- តុបតែងរាជធានីយើងឲ្យបានជារាជធានីល្អជាងគេនៅខាងបូព៌ាប្រទេស
- ផ្ដល់សុខុមាលភាពដល់បណ្ដាជនទាំងអស់គ្នា
សុភាសិតដកស្រង់ពី សៀវភៅ ប្រមូលសុភាសិតខ្មែរ ចេញផ្សាយដោយសមាគមសម្ដេច ជួន ណាត នៅ ព.ស. ២៥៥១ គ.ស. ២០០៧
បើពិនិត្យលើស្ថានភាពបច្ចប្បុន្ន តើចំណុចណាខ្លះដែលរដ្ឋាភិបាលធ្វើបាន និងចំណុចណាខ្លះដែលរដ្ឋាភិបាលមិនទាន់ធ្វើបាន? ឬក៏រដ្ឋាភិបាលធ្វើបានទាំងអស់ហើយ?
គុកនិងឱសថ
គុកឬពន្ធនាគារគឺចោរបង្កើត ឱសថយ៉ាងឆើតកើតពីរោគ ដំណេកកើតពីការងុយងោក មនុស្សក្នុងលោកកើតពីកម្ម។
តើប្រិយមិត្ត១០ធ្នូយល់យ៉ាងណាចំពោះសុភាសិតខាងលើនេះ?
តើប្រិយមិត្ត១០ធ្នូយល់យ៉ាងណាចំពោះសុភាសិតខាងលើនេះ?
Monday, June 11, 2012
បរិភោគ
ការបរិភោគ អាហារក្នុងលោក មិនដឹងប្រមាណ ច្រើនចាក់ច្រាស វិបល្លាសសន្ដាន ភ្លើងធាតុមិនបាន ដុតដូចប្រក្រតី។
ចាត់ជាពិសពុល ព្រោះតែស៊ីជ្រុល នាំកាឡកណ្ណី (១) ឲ្យមកគ្រប់ប្រាណ សន្ដានប្រុសស្រី ព្រោះតែចំណី គប្បីរិះគិត។
(១) ពន្យល់ពាក្យ កាឡកណ្ណី៖ មនុស្សឥតបុណ្យ, មនុស្សចង្រៃ (តាមវចនានុក្រមខ្មែររបស់សម្ដេចជួន ណាត គេអាចសរសេរ "កាឡកិណី” ក៏បាន។
ភាសិតខ្មែរនិពន្ធដោយ ព្រះគ្រូបញ្ញាលិខិត កៅ ស៊ីម ផ្សាយចេញពីសមាគមសម្ដេច ជួន ណាត ឆ្នាំ២០០៧។

Monday, May 21, 2012
តើអ្នកបោះឆ្នោតអោយគណបក្សមួយណា?
ការបោះឆ្នោតស្ទង់មតិ។ សូមលើអក្សរពណ៌ខៀវខាងក្រោមនេះ ដើម្បីចូលទៅបោះឆ្នោតឲ្យគណបក្សដែលអ្នកគាំទ្រ និងមើលលទ្ធផលភ្លាមៗ។
តើអ្នកបោះឆ្នោតអោយគណបក្សមួយណា? ខ្ញុំបោះឆ្នោតអោយគណបក្ស។
តើអ្នកបោះឆ្នោតអោយគណបក្សមួយណា? ខ្ញុំបោះឆ្នោតអោយគណបក្ស។
Saturday, March 17, 2012
ក្រុមហ៊ុនថូល (Toll Group) ដកខ្លួនពីគម្រោងជួសជុលនិងកសាងផ្លូវដែកនៅកម្ពុជា
តាមប្រភពគួរឲ្យទុកចិត្តមួយពីប្រទេសកម្ពុជាបានឲ្យដឹងថា
ក្រុមហ៊ុនថូល
ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសអូស្ត្រាលីនឹងត្រូវដកខ្លួនចេញពីគម្រោងជួសជុលនិងកសាងផ្លូវដែកកម្ពុជា
ដ៏ចម្រូងចម្រាស់ដែលត្រូវចំណាយប្រាក់១៤៥លានដុល្លារ។
យោងតាមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខានៅឆ្នាំ២០០៩ ក្រុមហ៊ុនថូល និងក្រុមហ៊ុនកម្ពុជាត្រូវដំណើរការគ្រប់គ្រងផ្លូវដែកនេះរយៈ៣០ឆ្នាំ។
គម្រោង ដែលទទួលបានមូលនិធិមួយផ្នែកពីភ្នាក់ងារអភិវឌ្ឍន៍អូស្ត្រាលី បានបណ្ដាលឲ្យមានការតវ៉ា ពីប្រជាពលរដ្ឋ៤០០០នាក់ដែលរស់នៅតាមសងខាងផ្លូវរថភ្លើង ដែលមិនទទួលបានសំណងសមរម្យ ជាថ្នូរឲ្យពួកគាត់ចាកចេញ។ អ្នកនាំពាក្យរបស់ក្រុមហ៊ុនថូលបដិសេធមិនអធិប្បាយអ្វីទេ។
ការជួសជុលនិងកសាងផ្លូវរថភ្លើងពីរខ្សែដ៏ចាស់ទ្រុឌទ្រោមដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែភាគខាងត្បូង និងតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រំដែនថៃនៅភាគខាងលិចនៃប្រទេសកម្ពុជា មានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនេះ។
គម្រោងជួសជុលនិងកសាងផ្លូវដែកទាំងពីរនេះគឺជាផ្នែកនៃគម្រោងបណ្ដាញផ្លូវដែកអន្តរជាតិ ដែលតភ្ជាប់ប្រទេសសិង្ហបុរី និងប្រទេសចិនដោយឆ្លងកាត់ប្រទេសថៃ ម៉ាឡេស៊ី និងប្រទេសវៀតណាម។
ក្រុមហ៊ុនថូលបានចុះកិច្ចសន្យារយៈពេល៣០ឆ្នាំដើម្បីរួមទុនជាមួយ លោក គិត ម៉េង តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រូប របស់លោកដែលជាអ្នកជំនួញខ្មែរមួយរូបមានខ្នងក្រាស់។
កាលពីខែវិច្ឆិកា ឆ្នាំកន្លងទៅនេះ ក្រុមហ៊ុនផ្សព្វផ្សាយ ហ្វ៊ែរហ្វែក្ស ម៉េឌាបានរាយការណ៍ថា ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់ និងប្អូនប្រុសអាយុ៩ឆ្នាំរបស់នាងម្នាក់បានលង់ទឹកស្រះយ៉ាងជ្រៅបណ្ដាលឲ្យស្លាប់ ៤ថ្ងៃក្រោយពីគ្រួសាររបស់នាងត្រូវរដ្ឋាភិបាលបណ្ដេញចេញពីលំនៅឋាន និងត្រូវបញ្ជូនទៅរស់នៅទីលំនៅថ្មី ដើម្បីគម្រោងចាប់ផ្ដើមជួសជុល និងកសាងផ្លូវរថភ្លើងនេះឡើងវិញ៕

Subscribe to:
Posts (Atom)
Popular Posts
-
http://www.muziboo.com/dectenfriends/music/what-is-karma-or-kam/#
-
សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាក...