ធម្មយាត្រា សិទ្ធិយាត្រាដើម្បីឣប់រំនិងផ្សព្វផ្សាយឣំពីចំណេះដឹងផ្នែកសិទ្ធិមនុុស្ស និងដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងមានសន្តិភាពពេញលេញនៅកម្ពុជា។
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Tuesday, December 10, 2013
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
ភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៖ ថ្ងៃនេះថ្ងៃប្រារព្វទិវាបុណសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ហើយក៏ជាថ្ងៃចុងក្រោយដែរ ដែលគណធម្មយាត្រា-សិទ្ធិយាត្រាទាំងប្រាំត្រូវធ្វើធម្មយាត្រាសិទ្ធិយាត្រាទៅកាន់មុខវិមានរដ្ឋសភាទាំងប្រាំក្រុម។
ធម្មយាត្រា-សិទ្ធិយាត្រា៖ កិច្ចពិភាក្សាពិសេស វិទ្យុអាស៊ីសេរី
ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាងក្រោមនេះជាកិច្ចពិភាក្សាពិសេសអំពីលទ្ធផលនៃធម្មយាត្រា-សិទ្ធិយាត្រា របស់វិទ្យុអាស៊ីសេរី។
Tuesday, December 3, 2013
សរុបស្ថានភាពធម្មយាត្រា-សិទ្ធិយាត្រាក្នុងថ្ងៃទី៣
វត្តសុវណ្ណមេឃា កំពត៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុងកំពត ខេត្តកំពត។ យប់នេះគណៈធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តសុវណ្ណមេឃា ភូមិក្បាលរមាស ឃុំនរាយ ស្រុកឈូក។ ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃនេះមានអ្នកចូលរួមដែលជាប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣ រួមទាំងព្រះសង្ឃផងមានចំនួន១២០អង្គ-នាក់។ ទាំងព្រះសង្ឃ ទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្ធ្វើធម្មយាត្រា-សិទ្ធិយាត្រាពេញមួយថ្ងៃនេះមានការហត់នឿយកម្លាំងកាយខ្លាំង ប៉ុន្តែដោយសារតែមានឆន្ទៈខ្លាំងក្លាដូច្នេះមិនហត់នឿយកម្លាំងចិត្តទេ។ (រាយការណ៍ពីខេត្តកំពតដោយ លោក សរ ម៉ូរី)
ទីរួមខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គណៈធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ១ បានមកដល់ទីរួមខេត្តស្វាយរៀងហើយ បើគិតពីចំណុចចាប់ផ្តើមក្នុងថ្ងៃនេះគឺធ្វើធម្មយាត្រាបានចម្ងាយ២៤គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា ការធ្វើធម្មយាត្រាមួយថ្ងៃពេញនេះមានការសម្របសម្រួលពីអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវក៍បានចូលរួមអបអរសាទរធម្មយាត្រានេះដែរ ដូចជានៅពេលដែលគណៈធម្មយាត្រាដង្ហែមកដល់ពួកគាត់ចេញមកទទួលអបអរសាទរ និងចូលជាបច្ច័យ មានទឹកសុទ្ធ មី និងរបស់របរផ្សេងៗទៀត។ ចំពោះដំណើរនៃគណៈធម្មយាត្រាថ្ងៃនេះក៍មានអង្គការសហប្រជាជាតិចំនួន៣នាក់បានចូលរួមជាមួយដែរ គឺពួកគាត់បានចូលរួមធម្មយាត្រាចម្ងាយប្រហែល៥គីឡូម៉ែត្រ។
ពាក់ព័ន្ធកន្លែងស្នាក់នៅវិញ សមាជិកនៃគណៈធម្មយាត្រាទាំងអស់ស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅទីរួមខេត្តស្វាយរៀង គឺនៅជិតរង្វង់មូលរូបគោ ជិតសាលាដំបូងខេត្តស្វាយរៀង។ យប់នេះគណៈធម្មយាត្រាមិនបានធ្វើពិធីអ្វីទេព្រោះដោយសារតែទីតាំងមានភាពតូចចង្អៀត ហើយចរន្តអគ្គិសនីក៍ដាច់ដែរ។ (រាយការណ៍ខេត្តស្វាយរៀងដោយ លោក សុត ពិសិទ្ធិ)
ខេត្តកំពង់ស្ពឺ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពងខេត្តកំពង់ស្ពឹគណៈធម្មយាត្រាធ្វើដំណើរបានចម្ងាយ៦គីឡូម៉ែត្រគឺមកដល់វិទ្យាល័យហ៊ុន សែនអន្លុងជ្រៃក៏ឈប់សម្រាក។ ពេលនោះលោកយ៉េងវិរៈ ដែលជាអ្នកដឹកនាំធម្មយាត្រា-សិទ្ធិយាត្រានេះ បានថ្លែងអំពីអង្គធម្មយាត្រាស្ដីពីសិទ្ធិមនុស្សដល់សិស្សានុសិស្សប្រមាណ៤០០នាក់និងមានសំណួរចំលើយទៀតផង។
បន្ទាប់ពីនោះមក ដល់ម៉ោង៩និង៣០នាទីអង្គធម្មយាត្រាបានធ្វើដំណើរបណ្ដើរ ពន្យល់ប្រជាពលរដ្ឋតាមដងផ្លូវបណ្ដើរអំពីសិទ្ធិមនុស្ស រហូតដល់ម៉ោង១១និង២៤នាទីអង្គធម្មយាត្រាបានឈប់សម្រាកអាហារថ្ងៃត្រង់នៅវត្តតាំងពោធិ៏។
លុះដល់ម៉ោងជាង២រសៀល ក្រុមធម្មយាត្រាបានចាប់ផ្ដើមធ្វើដំណើរបន្ត បានចម្ងាយប្រមាណ៧គីឡូម៉ែត្រ រហូតម៉ោងជាង៤ក៏ឈប់សម្រាកនៅផ្ទុះបងរបស់ម៉ាក់ម៉ាលីនៅភូមិថ្មីឃុំរុងរឿង ស្រុកថ្ពងខេត្តកំពង់ស្ពឺហើយព្រះសង្ឃសូត្រមន្តនិងផ្សារភ្ជាប់ពុទ្ធសាសនានិងសិទ្ធិមនុស្ស ព្រមទាំងមានសំណួរចំលើយស្ដីពីសិទ្ធិមនុស្ស ដោយមានអ្នកភូមិចំនួន៤០នាក់ចូលរួម។ (រាយការណ៍ពីខេត្តកំពង់ស្ពឺ ដោយលោក ផល វណ្ណៈ)

Monday, December 2, 2013
កម្មវិធីវិទ្យុក្រុមមិត្ត១០ធ្នូ ផ្សាយតាមវិទ្យុសំឡេងប្រជាធិបតេយ្យ
ផ្សាយថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៣។
កម្មវិធីវិទ្យុក្រុមមិត្ត១០ធ្នូ ផ្សាយតាមវិទ្យុសំឡេងប្រជាធិបតេយ្យ
ផ្សាយថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៣
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ពីស្រុកថ្ពង តាមផ្លូវជាតិលេខ៤ រហូតដល់ភ្នំពេញ
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី២ គោលដៅផ្លូវជាតិលេខ៤ ពីស្រុកថ្ពង ខេត្តកំពង់ស្ពឺរហូតដល់រាជធានីភ្នំពេញ។
រូបថតដោយ៖ លោកផល វណ្ណៈ អ្នកកាសែតសហគមន៍ប្រចាំខេត្តកំពង់ស្ពឺ និងលោក ស៊ាន វណ្ណី មន្ត្រីកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
រូបថតដោយ៖ លោកផល វណ្ណៈ អ្នកកាសែតសហគមន៍ប្រចាំខេត្តកំពង់ស្ពឺ និងលោក ស៊ាន វណ្ណី មន្ត្រីកម្មវិធីអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍។
រូបថតធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៣
រូបថត ធម្មយាត្រា-សិទ្ធិយាត្រា ថ្ងៃទី២ ខែធ្នូ តាមផ្លូវជាតិលេខ៣។ មានប្រជាពលរដ្ឋជាច្រើនចូលរួម និងមានប្រជាពលរដ្ឋភាគច្រើនចូលបច្ច័យជាវិភាគទានដល់ក្រុមធម្មយាត្រា-សិទ្ធិយាត្រាដើម្បីសិទ្ធិសេរីភាព និងយុត្តិធម៌។
រូបថតដោយ៖ លោក បូ ពៅ, លោក សំបូរ, លោក យ៉ាន់ ធី។
រូបថតដោយ៖ លោក បូ ពៅ, លោក សំបូរ, លោក យ៉ាន់ ធី។
ប្រជាពលរដ្ឋចូលរួមប្រគេន ផ្ដល់បច្ច័យដល់ធម្មយាត្រា-សិទ្ធិយាត្រា
រូបថតដោយ Sean Vanny, មន្ត្រីគម្រោងអភិបាលកិច្ចល្អ នៃមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍, ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ |
រូបថតដោយ Sean Vanny, មន្ត្រីគម្រោងអភិបាលកិច្ចល្អនៃមជ្ឈមណ្ឌល អប់រំច្បាប់សម្រាប់សហគមន៍, ថ្ងៃទី២ ខែធ្នូ ផ្លូវជាតិលេខ៤ ខេត្តកំពង់ស្ពឺ |
Sunday, December 1, 2013
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៤
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៤ ពីឃុំថ្ពង ខេត្តកំពង់ស្ពឺ។
រូបថតធម្មយាត្រា-សិទ្ធិយាត្រា ផ្លូវជាតិលេខ៣
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ៣ ពីក្រុងកំពត ខេត្តកំពត។
រូបថតធម្មយាត្រា-សិទ្ធិយាត្រា ផ្លុវជាតិលេខ១
រូបថតធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ១ ពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។
រ
រ
ព្រះចៅអធិការវត្តចក្រីទីងមិនអនុញ្ញាតឲ្យអ្នកចូលរួមធម្មយាត្រា-សិទ្ធិយាត្រាស្នាក់ក្នុងវត្ត
ផ្លូវជាតិលេខ៣ កំពត៖ តាមសេចក្ដីរាយការណ៍សង្ខេបពី ក្រុមមិត្ត១០ធ្នូដែលធ្វើដំណើរតាមផ្លូវជាតិលេខ៣ក្នុងថ្ងៃទី១ខែធ្នូនេះ ពីខេត្តកំពតបានឲ្យដឹងថា អ្នកចូលរួមធ្វើធម្មយាត្រា-សិទ្ធិយាត្រាផ្លូវជាតិលេខ៣ កំពុងប្រឈមគ្មានកន្លែងស្នាក់នៅ ដោយសារព្រះចៅអធិការវត្តចក្រីទីងមិនអនុញ្ញាតឲ្យក្រុមធម្មយាត្រាស្នាក់នៅក្នុងបរិវេណវត្តនេះ។
តាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា មុននេះមួយម៉ោងវត្តពោធិព្រឹក្សបានអនុញ្ញាត ប៉ុន្តែដល់ម៉ោង 5:15 នាទីបែរជាមិនអនុញ្ញាតទៅវិញ៕
តាមសេចក្ដីរាយការណ៍បានឲ្យដឹងទៀតថា មុននេះមួយម៉ោងវត្តពោធិព្រឹក្សបានអនុញ្ញាត ប៉ុន្តែដល់ម៉ោង 5:15 នាទីបែរជាមិនអនុញ្ញាតទៅវិញ៕
ធម្មយាត្រា-សិទ្ធិយាត្រា តាមផ្លូវជាតិលេខ១
ធម្មយាត្រា-សិទ្ធិយាត្រាព្រឹកថ្ងៃទី១ធ្នូ ចេញពីទីរួមស្រុកចន្ទ្រា ក្រុងបាវិត ខេត្តស្វាយរៀង។ ធម្មយាត្រា-សិទ្ធិយាត្រានេះកំពុងស្ថិតនៅលើផ្លូវជាតិលេខ១ ត្រង់ចំណុចភូមិព្រៃគគី ឃុំព្រៃគគី ស្រុកចន្ទ្រា ខេត្តស្វាយរៀង។
Subscribe to:
Posts (Atom)
Popular Posts
-
http://www.muziboo.com/dectenfriends/music/what-is-karma-or-kam/#
-
សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាក...