បច្ចុប្បន្ននេះ គេសង្កេតឃើញថា នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗភាគច្រើននៅភ្នំពេញ កម្លាំងការពារសន្និសុខជារបស់ឯកជន។
នៅតាមផ្ទះជួល ឬនៅតាមបុរី ផ្លូវរបស់គេ ច្រើនតែមានដាក់កុងត្រូល ឬរបាំងបិទផ្លូវ ដោយមានកម្លាំងសន្តិសុខយាមប្រចាំការ មិនឲ្យមនុស្សធ្វើដំណើរដោយសេរីទេនៅពេលយប់។ ពេលខ្លះ ត្រូវសន្តិសុខ ត្រួតពិនិត្យអត្តសញ្ញាណប័ណ្ណថែមទៀតផង។ នេះអាចនិយាយបានថា អ្នករស់នៅក្នុងបុរីមិនសូវមានសេរីភាពដើរហើរទេ ប៉ុន្តែសុវត្ថិភាពរបស់គេ ពិតជាគួរឲ្យកក់ក្ដៅណាស់។ នេះដោយសារតែអ្នករស់ក្នុងបុរី ឬនៅតាមផ្ទះជួលទាំងនោះភាគច្រើនគេមានប្រាក់ ឬថៅកែផ្ទះជួលទាំងនោះ ជាអ្នកបង់ប្រាក់សេវាសន្តិសុខដោយយកថ្លៃឈ្នួលផ្ទះជួលខ្ពស់ជាងធម្មតា។
ដល់តែអ៊ីចឹងទៅ អ្នកដែលរស់នៅក្រៅតំបន់ ឬក្រៅបុរីក្បែរៗនោះ មានអារម្មណ៍ដូចជាគ្មានសុវត្ថិភាព ព្រោះគ្មានសន្តិសុខប្រចាំការដូចគេ។ ពេលខ្លះដេកលក់ទាំងអារម្មណ៍មិនស្កប់ស្កល់ ព្រោះខ្លាចមានអំពើអាក្រក់ណាមួយកើតឡើងចំពោះខ្លួន។
នៅតាមតំបន់ ឬនៅមូលដ្ឋានខ្លះ គេមិនដែលឃើញមានអាជ្ញាធរ ឬសន្តិសុខមូលដ្ឋានរបស់រដ្ឋដើរល្បាតការពារសន្តិសុខម្ដងណាឡើយ គឺគ្មានទាល់តែសោះ។ ដូច្នេះហើយ បើប្រៀបធៀបទៅ អ្នករស់នៅតាមបុរី ឬនៅតាមផ្ទះជួលធំៗ ហាក់ដូចជាមានសុវត្ថិភាពជាងអ្នករស់នៅក្រៅតំបន់បុរី។
តើនេះអាចនិយាយថា អាជ្ញាធរមូលដ្ឋានខ្សោយបានទេ?
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Saturday, February 16, 2013
Subscribe to:
Posts (Atom)
Popular Posts
-
To read this list of IHRD organizers, here is the link .
-
ខាងក្រោមនេះជាកម្មវិធីជជែកអំពីសិទ្ធិលំនៅដ្ឋាន។ វាគ្មិន៖ លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីដីធ្លីនិងធនធាន...
-
ជាពិសេស សូមស្ដាប់ប្រសាសន៍លោក អ៊ូ វិរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម...
-
មណ្ឌលគិរី ស្រុកកែវសីមា៖ ពិធីប្រារព្ធអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូត្រវអាជ្ញាររារាំង ព្រោះអ្នករៀបចំ មានបំណងចង់...
-
ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាងក្រោមនេះជាកិច្ចពិភាក្សាពិសេសអំពីលទ្ធផលនៃធម្មយាត្រា-សិទ្ធិយាត្រា របស់វិទ្យុអាស៊ីសេរី។
-
Cambodia's NGO draft law must be fully in line with international law - UN expert. Geneva - The United Nations Special Rapporteur on t...
-
រហូតមកដល់ពេលនេះ (ម៉ោង៨ព្រឹក) ការប្រារព្ធទិវាសិទ្ធិមនុស្ស មានបញ្ហាខ្លះដោយសារអជ្ញាធររារាំង ទោះបីជានៅតាមសហគមន៍ទាំង១៣៨នៅ២៤ខ...
-
ប្រជាពលរដ្ឋប្រមាណ១១០នាក់ នៅភូមិត្បូងទឹក ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធទិវា១០ធ្នូតាំងម៉ោង៨ព្រឹកថ្ងៃនេះ...
-
ដើម្បីអាន ឬយកប្រើប្រាស់ បញ្ជីឈ្មោះអ្នករៀបចំ ទិវា១០ធ្នូ នេះជាតំណទៅកាន់បញ្ជីនេះ ។