តាមប្រភពគួរឲ្យទុកចិត្តមួយពីប្រទេសកម្ពុជាបានឲ្យដឹងថា
ក្រុមហ៊ុនថូល
ដែលជាក្រុមហ៊ុនមួយរបស់ប្រទេសអូស្ត្រាលីនឹងត្រូវដកខ្លួនចេញពីគម្រោងជួសជុលនិងកសាងផ្លូវដែកកម្ពុជា
ដ៏ចម្រូងចម្រាស់ដែលត្រូវចំណាយប្រាក់១៤៥លានដុល្លារ។
យោងតាមកិច្ចព្រមព្រៀងមួយដែលបានចុះហត្ថលេខានៅឆ្នាំ២០០៩
ក្រុមហ៊ុនថូល
និងក្រុមហ៊ុនកម្ពុជាត្រូវដំណើរការគ្រប់គ្រងផ្លូវដែកនេះរយៈ៣០ឆ្នាំ។
គម្រោង
ដែលទទួលបានមូលនិធិមួយផ្នែកពីភ្នាក់ងារអភិវឌ្ឍន៍អូស្ត្រាលី
បានបណ្ដាលឲ្យមានការតវ៉ា
ពីប្រជាពលរដ្ឋ៤០០០នាក់ដែលរស់នៅតាមសងខាងផ្លូវរថភ្លើង
ដែលមិនទទួលបានសំណងសមរម្យ
ជាថ្នូរឲ្យពួកគាត់ចាកចេញ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុនថូលបដិសេធមិនអធិប្បាយអ្វីទេ។
ការជួសជុលនិងកសាងផ្លូវរថភ្លើងពីរខ្សែដ៏ចាស់ទ្រុឌទ្រោមដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកំពង់ផែភាគខាងត្បូង
និងតភ្ជាប់ពីរាជធានីភ្នំពេញទៅព្រំដែនថៃនៅភាគខាងលិចនៃប្រទេសកម្ពុជា
មានសារសំខាន់ជាយុទ្ធសាស្ត្រសម្រាប់ប្រទេសនេះ។
គម្រោងជួសជុលនិងកសាងផ្លូវដែកទាំងពីរនេះគឺជាផ្នែកនៃគម្រោងបណ្ដាញផ្លូវដែកអន្តរជាតិ
ដែលតភ្ជាប់ប្រទេសសិង្ហបុរី
និងប្រទេសចិនដោយឆ្លងកាត់ប្រទេសថៃ
ម៉ាឡេស៊ី និងប្រទេសវៀតណាម។
ក្រុមហ៊ុនថូលបានចុះកិច្ចសន្យារយៈពេល៣០ឆ្នាំដើម្បីរួមទុនជាមួយ
លោក គិត ម៉េង តាមរយៈក្រុមហ៊ុនរ៉ូយ៉ាល់គ្រូប
របស់លោកដែលជាអ្នកជំនួញខ្មែរមួយរូបមានខ្នងក្រាស់។
កាលពីខែវិច្ឆិកា
ឆ្នាំកន្លងទៅនេះ
ក្រុមហ៊ុនផ្សព្វផ្សាយ
ហ្វ៊ែរហ្វែក្ស ម៉េឌាបានរាយការណ៍ថា
ក្មេងស្រីអាយុ១៣ឆ្នាំម្នាក់
និងប្អូនប្រុសអាយុ៩ឆ្នាំរបស់នាងម្នាក់បានលង់ទឹកស្រះយ៉ាងជ្រៅបណ្ដាលឲ្យស្លាប់
៤ថ្ងៃក្រោយពីគ្រួសាររបស់នាងត្រូវរដ្ឋាភិបាលបណ្ដេញចេញពីលំនៅឋាន
និងត្រូវបញ្ជូនទៅរស់នៅទីលំនៅថ្មី
ដើម្បីគម្រោងចាប់ផ្ដើមជួសជុល
និងកសាងផ្លូវរថភ្លើងនេះឡើងវិញ៕
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Subscribe to:
Posts (Atom)
Popular Posts
-
http://www.muziboo.com/dectenfriends/music/what-is-karma-or-kam/#
-
សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាក...