សូមបងប្អូន #កូនខ្មែរ #កងរាជអាវុធហត្ថ #ទាហាន និង #នគរបាលជាតិ #មន្ត្រីរាជការ មន្ត្រី #ធម្មការ #អាជ្ញាធរ គ្រប់ស្រទាប់ជាន់ថ្នាក់ ជាពិសេសកងប្រជាការពារទាំងអស់ដែលជាកូនខ្មែរ, កំណាព្យមួយនេះ អាចជាមូលដ្ឋានស្វែងយល់ថា តើ #សិទ្ធិមនុស្ស សំខាន់យ៉ាងណាសម្រាប់មនុស្សគ្រប់រូប។
#មន្ត្រីនគរបាល ជាតិនៃ #ក្រសួងមហាផ្ទៃ ដែលជាស្ថាប័ន ពង្រឹងនិងអនុវត្តច្បាប់ ជាប់កាតព្វកិច្ចធំណាស់ក្នុងការធានាការពារសិទ្ធិមនុស្ស និងធានាឲ្យប្រាកដថា គ្មានពលរដ្ឋកម្ពុជាណាម្នាក់ត្រូវគេរំលោភបំពានសិទ្ធិរបស់ពួកគាត់ឡើយ។
នេះជាកំណាព្យ អមដោយរូបថតសកម្មភាពធម្មយាត្រាសិទ្ធិយាត្រា ចាប់ពីថ្ងៃទិ៤ រហូតដល់ថ្ងៃទី៨ ខែធ្នូឆ្នាំ២០១៤។
សូមទស្សនា ហើយជួយចែករំលែកផង។ សិទ្ធិខ្ញុំ សិទ្ធិអ្នក!
មិត្ត១០ធ្នូ
ក្រុមមិត្ត១០ធ្នូ៖ មានយុត្តិធម៌ មានសិទ្ធិសេរីភាព
We All Need Justice & Freedom!
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.
វីឌីអូអំពីទិវាសិទ្ធិមនុស្ស ខួបទី៦៦ (ជ្រើសរើសវីឌីអូនីមួយៗពី Playlist)
Monday, December 8, 2014
Friday, December 5, 2014
អត្ថន័យនៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ
ស្ដាប់ចាប៉ី លោក គង់ ណៃ រៀបរាប់សង្ខេបអំពី #ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។ #ក្រុមមិត្ត១០ធ្នូ, #សិទ្ធិមនុស្ស, #ចាប៉ី, #គង់ណៃ
Thursday, December 4, 2014
ប្រវត្តិស្ដីពីទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ
ប្រវត្តិនៃការប្រារព្វទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ នៅកម្ពុជា។ #ក្រុមមិត្ត១០ធ្នូ, #dectenfriends, #សិទ្ធិមនុស្ស
សេចក្ដីថ្លែងការណ៍ស្ដីពីធម្មយាត្រា-សិទ្ធិយាត្រា ១០ធ្នូ២០១៤
ឆ្នាំ២០១៤នេះ គណធម្មយាត្រាសិទ្ធិយាត្រា បានរៀបចំការដើរដង្ហែធម្មយាត្រា-សិទ្ធិយាត្រាដូចមាននៅក្នុងសេចក្ដីប្រកាសខាងក្រោមនេះ៖
សិទ្ធិជាមូលដ្ឋានរបស់មនុស្ស
ខាងក្រោមនេះ ជាចម្រៀងចាប៉ីឆ្លងឆ្លើយ ស្ដីពី "សិទ្ធិជាមូលដ្ឋានរបស់មនុស្ស"។ ក្រុមមិត្ត១០ធ្នូ សូមចូលរួមអបអរសាទរ "ទិវាសិទ្ធិមនុស្សអន្តរជាតិ" ខួបលើកទី៦៦ និងសូមចូលរួមផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិរបស់មនុស្សម្នាក់ៗ។
វីឌីអូនេះ មាន៣ភាគ (ភាគ១ ភាគ២ និងភាគបញ្ចប់)។
វីឌីអូនេះ មាន៣ភាគ (ភាគ១ ភាគ២ និងភាគបញ្ចប់)។
Tuesday, December 10, 2013
ធម្មយាត្រាសិទ្ធិយាត្រា ក្នុងថ្ងៃទី៤ ខែធ្នូ
ធម្មយាត្រា សិទ្ធិយាត្រាដើម្បីឣប់រំនិងផ្សព្វផ្សាយឣំពីចំណេះដឹងផ្នែកសិទ្ធិមនុុស្ស និងដើម្បីឲ្យមានការគោរពសិទ្ធិមនុស្ស និងមានសន្តិភាពពេញលេញនៅកម្ពុជា។
ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣
ភ្នំពេញ, ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣៖ ថ្ងៃនេះថ្ងៃប្រារព្វទិវាបុណសិទ្ធិមនុស្សអន្តរជាតិនៅកម្ពុជា ហើយក៏ជាថ្ងៃចុងក្រោយដែរ ដែលគណធម្មយាត្រា-សិទ្ធិយាត្រាទាំងប្រាំត្រូវធ្វើធម្មយាត្រាសិទ្ធិយាត្រាទៅកាន់មុខវិមានរដ្ឋសភាទាំងប្រាំក្រុម។
ធម្មយាត្រា-សិទ្ធិយាត្រា៖ កិច្ចពិភាក្សាពិសេស វិទ្យុអាស៊ីសេរី
ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាងក្រោមនេះជាកិច្ចពិភាក្សាពិសេសអំពីលទ្ធផលនៃធម្មយាត្រា-សិទ្ធិយាត្រា របស់វិទ្យុអាស៊ីសេរី។
Tuesday, December 3, 2013
សរុបស្ថានភាពធម្មយាត្រា-សិទ្ធិយាត្រាក្នុងថ្ងៃទី៣
វត្តសុវណ្ណមេឃា កំពត៖ គណៈធម្មយាត្រា-សិទ្ធិយាត្រា ខេត្តកំពត បានធ្វើធម្មយាត្រាបានចម្ងាយ៤៦គីឡូម៉ែត្រពីចំណុចចាប់ផ្ដើមក្រុងកំពត ខេត្តកំពត។ យប់នេះគណៈធម្មយាត្រា-សិទ្ធិយាត្រា ស្នាក់នៅវត្តសុវណ្ណមេឃា ភូមិក្បាលរមាស ឃុំនរាយ ស្រុកឈូក។ ធម្មយាត្រា-សិទ្ធិយាត្រាថ្ងៃនេះមានអ្នកចូលរួមដែលជាប្រជាពលរដ្ឋនៅតាមផ្លូវជាតិលេខ៣ រួមទាំងព្រះសង្ឃផងមានចំនួន១២០អង្គ-នាក់។ ទាំងព្រះសង្ឃ ទាំងប្រជាពលរដ្ឋដែលបានចូលរួមធ្ធ្វើធម្មយាត្រា-សិទ្ធិយាត្រាពេញមួយថ្ងៃនេះមានការហត់នឿយកម្លាំងកាយខ្លាំង ប៉ុន្តែដោយសារតែមានឆន្ទៈខ្លាំងក្លាដូច្នេះមិនហត់នឿយកម្លាំងចិត្តទេ។ (រាយការណ៍ពីខេត្តកំពតដោយ លោក សរ ម៉ូរី)
ទីរួមខេត្តស្វាយរៀង៖ តាមសេចក្ដីរាយការណ៍បានឲ្យដឹងថា គណៈធម្មយាត្រា-សិទ្ធិយាត្រាតាមផ្លូវជាតិលេខ១ បានមកដល់ទីរួមខេត្តស្វាយរៀងហើយ បើគិតពីចំណុចចាប់ផ្តើមក្នុងថ្ងៃនេះគឺធ្វើធម្មយាត្រាបានចម្ងាយ២៤គីឡូម៉ែត្រ។ សេចក្ដីរាយការណ៍នេះបានឲ្យដឹងទៀតថា ការធ្វើធម្មយាត្រាមួយថ្ងៃពេញនេះមានការសម្របសម្រួលពីអាជ្ញាធរនៅតាមមូលដ្ឋាននីមួយៗយ៉ាងយកចិត្តទុកដាក់ ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវក៍បានចូលរួមអបអរសាទរធម្មយាត្រានេះដែរ ដូចជានៅពេលដែលគណៈធម្មយាត្រាដង្ហែមកដល់ពួកគាត់ចេញមកទទួលអបអរសាទរ និងចូលជាបច្ច័យ មានទឹកសុទ្ធ មី និងរបស់របរផ្សេងៗទៀត។ ចំពោះដំណើរនៃគណៈធម្មយាត្រាថ្ងៃនេះក៍មានអង្គការសហប្រជាជាតិចំនួន៣នាក់បានចូលរួមជាមួយដែរ គឺពួកគាត់បានចូលរួមធម្មយាត្រាចម្ងាយប្រហែល៥គីឡូម៉ែត្រ។
ពាក់ព័ន្ធកន្លែងស្នាក់នៅវិញ សមាជិកនៃគណៈធម្មយាត្រាទាំងអស់ស្នាក់នៅផ្ទះប្រជាពលរដ្ឋនៅទីរួមខេត្តស្វាយរៀង គឺនៅជិតរង្វង់មូលរូបគោ ជិតសាលាដំបូងខេត្តស្វាយរៀង។ យប់នេះគណៈធម្មយាត្រាមិនបានធ្វើពិធីអ្វីទេព្រោះដោយសារតែទីតាំងមានភាពតូចចង្អៀត ហើយចរន្តអគ្គិសនីក៍ដាច់ដែរ។ (រាយការណ៍ខេត្តស្វាយរៀងដោយ លោក សុត ពិសិទ្ធិ)
ខេត្តកំពង់ស្ពឺ៖ តាមសេចក្ដីរាយការណ៍ពីខេត្តកំពង់ស្ពឺបានឲ្យដឹងថា នៅវេលាម៉ោង៧និង៣០នាទីព្រឹកនៅភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពងខេត្តកំពង់ស្ពឹគណៈធម្មយាត្រាធ្វើដំណើរបានចម្ងាយ៦គីឡូម៉ែត្រគឺមកដល់វិទ្យាល័យហ៊ុន សែនអន្លុងជ្រៃក៏ឈប់សម្រាក។ ពេលនោះលោកយ៉េងវិរៈ ដែលជាអ្នកដឹកនាំធម្មយាត្រា-សិទ្ធិយាត្រានេះ បានថ្លែងអំពីអង្គធម្មយាត្រាស្ដីពីសិទ្ធិមនុស្សដល់សិស្សានុសិស្សប្រមាណ៤០០នាក់និងមានសំណួរចំលើយទៀតផង។
បន្ទាប់ពីនោះមក ដល់ម៉ោង៩និង៣០នាទីអង្គធម្មយាត្រាបានធ្វើដំណើរបណ្ដើរ ពន្យល់ប្រជាពលរដ្ឋតាមដងផ្លូវបណ្ដើរអំពីសិទ្ធិមនុស្ស រហូតដល់ម៉ោង១១និង២៤នាទីអង្គធម្មយាត្រាបានឈប់សម្រាកអាហារថ្ងៃត្រង់នៅវត្តតាំងពោធិ៏។
លុះដល់ម៉ោងជាង២រសៀល ក្រុមធម្មយាត្រាបានចាប់ផ្ដើមធ្វើដំណើរបន្ត បានចម្ងាយប្រមាណ៧គីឡូម៉ែត្រ រហូតម៉ោងជាង៤ក៏ឈប់សម្រាកនៅផ្ទុះបងរបស់ម៉ាក់ម៉ាលីនៅភូមិថ្មីឃុំរុងរឿង ស្រុកថ្ពងខេត្តកំពង់ស្ពឺហើយព្រះសង្ឃសូត្រមន្តនិងផ្សារភ្ជាប់ពុទ្ធសាសនានិងសិទ្ធិមនុស្ស ព្រមទាំងមានសំណួរចំលើយស្ដីពីសិទ្ធិមនុស្ស ដោយមានអ្នកភូមិចំនួន៤០នាក់ចូលរួម។ (រាយការណ៍ពីខេត្តកំពង់ស្ពឺ ដោយលោក ផល វណ្ណៈ)

Subscribe to:
Posts (Atom)
Popular Posts
-
To read this list of IHRD organizers, here is the link .
-
ខាងក្រោមនេះជាកម្មវិធីជជែកអំពីសិទ្ធិលំនៅដ្ឋាន។ វាគ្មិន៖ លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីដីធ្លីនិងធនធាន...
-
ជាពិសេស សូមស្ដាប់ប្រសាសន៍លោក អ៊ូ វិរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងលោក យ៉េង វីរៈ នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលអប់រំច្បាប់សម...
-
មណ្ឌលគិរី ស្រុកកែវសីមា៖ ពិធីប្រារព្ធអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូត្រវអាជ្ញាររារាំង ព្រោះអ្នករៀបចំ មានបំណងចង់...
-
ធម្មយាត្រា-សិទ្ធិយាត្រា៖ ខាងក្រោមនេះជាកិច្ចពិភាក្សាពិសេសអំពីលទ្ធផលនៃធម្មយាត្រា-សិទ្ធិយាត្រា របស់វិទ្យុអាស៊ីសេរី។
-
Cambodia's NGO draft law must be fully in line with international law - UN expert. Geneva - The United Nations Special Rapporteur on t...
-
រហូតមកដល់ពេលនេះ (ម៉ោង៨ព្រឹក) ការប្រារព្ធទិវាសិទ្ធិមនុស្ស មានបញ្ហាខ្លះដោយសារអជ្ញាធររារាំង ទោះបីជានៅតាមសហគមន៍ទាំង១៣៨នៅ២៤ខ...
-
ប្រជាពលរដ្ឋប្រមាណ១១០នាក់ នៅភូមិត្បូងទឹក ឃុំមានរឹទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ប្រារព្ធទិវា១០ធ្នូតាំងម៉ោង៨ព្រឹកថ្ងៃនេះ...
-
ដើម្បីអាន ឬយកប្រើប្រាស់ បញ្ជីឈ្មោះអ្នករៀបចំ ទិវា១០ធ្នូ នេះជាតំណទៅកាន់បញ្ជីនេះ ។