មិត្ត​១០​ធ្នូ


ក្រុម​មិត្ត​១០​ធ្នូ៖ មាន​យុត្តិធម៌ មានសិទ្ធិ​សេរីភាព
We All Need Justice & Freedom!


ក្រុមមិត្ត១០ធ្នូ គឺជា ក្រុមមិនផ្លូវការមួយដែលផ្ដល់ការគាំទ្រនិងជួយក្នុង ការផ្ដួចផ្ដើមគំនិតដើម្បីប្រារព្ធទិវាសិទ្ធិមនុស្សអន្តរ ជាតិទូទាំងប្រទេសកម្ពុជា។
Friends of December 10th is an informal group of individuals working to support and assist local initiates to celebrate International Human Rights Day throughout Cambodia.

វីឌីអូ​អំពី​ទិវា​សិទ្ធិមនុស្ស​ ខួប​ទី៦៦ (ជ្រើស​រើស​វីឌីអូនីមួយៗ​ពី Playlist)

Tuesday, June 12, 2012

គោល​ការណ៍​របស់​អ្នកដឹកនាំ​​ប្រទេស

  1. ​ការ​ធ្វើ​ឲ្យ​ប្រាស​ចាក​រោគ​ផ្សេងៗ​ជា​មូលដ្ឋាន​ធំបំផុតនៃ​វឌ្ឍនភាព​កម្ពុជា
  2. ការពារ​សុខភាព​របស់​បណ្ដា​ជន
  3. តុប​តែង​រាជធានី​​យើង​ឲ្យ​បាន​ជា​រាជធានី​ល្អជាង​គេ​នៅ​​ខាង​បូព៌ា​ប្រទេស
  4. ផ្ដល់​សុខុមាល​ភាព​​ដល់​បណ្ដា​ជន​ទាំង​អស់​គ្នា
ទាំង​នេះ​ហើយ​ជា​គោលការណ៍​​អចិត្ត្រៃយ៍​​នៃ​​រាជការ​ក្រុមមឿង។

សុភាសិត​ដក​ស្រង់​ពី​ សៀវភៅ ប្រមូល​សុភាសិត​ខ្មែរ ចេញ​ផ្សាយ​ដោយ​សមាគម​សម្ដេច ជួន ណាត នៅ ​ព.ស. ២៥៥១ គ.ស. ២០០៧

បើ​ពិនិត្យ​លើ​ស្ថានភាព​បច្ចប្បុន្ន តើ​ចំណុច​ណា​ខ្លះ​ដែល​​រដ្ឋាភិបាល​ធ្វើ​បាន និង​ចំណុច​ណា​ខ្លះ​ដែល​រដ្ឋាភិបាល​មិន​ទាន់​ធ្វើ​បាន? ឬ​ក៏​រដ្ឋាភិបាល​ធ្វើ​បាន​ទាំង​អស់​ហើយ? ​

គុក​និង​ឱសថ

គុក​ឬ​ពន្ធនាគារ​គឺ​ចោរ​បង្កើត ឱសថ​យ៉ាង​ឆើត​កើត​ពី​រោគ ដំណេក​កើត​ពីការ​ងុយ​ងោក មនុស្ស​ក្នុង​លោក​កើត​ពីកម្ម។

​តើ​​ប្រិយមិត្ត​​១០​ធ្នូ​​យល់​យ៉ាង​ណា​ចំពោះ​សុភាសិត​ខាងលើ​នេះ?

Monday, June 11, 2012

បរិភោគ

ការបរិភោគ អាហារ​ក្នុង​លោក មិន​ដឹង​ប្រមាណ ច្រើន​ចាក់​ច្រាស វិបល្លាស​សន្ដាន ភ្លើង​ធាតុ​មិន​បាន ដុត​ដូច​ប្រក្រតី។

ចាត់​ជា​ពិស​ពុល​ ព្រោះ​តែ​ស៊ី​ជ្រុល នាំកាឡ​កណ្ណី (១) ឲ្យ​មក​គ្រប់​ប្រាណ សន្ដាន​ប្រុសស្រី ព្រោះ​តែ​ចំណី គប្បី​រិះគិត។

(១) ពន្យល់​ពាក្យ កាឡ​កណ្ណីមនុស្ស​​ឥត​បុណ្យ, មនុស្ស​ចង្រៃ (​តាម​វចនានុក្រម​ខ្មែរ​របស់​សម្ដេច​ជួន ណាត គេ​អាច​សរសេរ "កាឡកិណី” ក៏​បាន។

ភាសិត​ខ្មែរ​​និពន្ធ​ដោយ ​ព្រះ​គ្រូ​បញ្ញាលិខិត កៅ ស៊ីម ផ្សាយ​ចេញ​ពី​សមាគមសម្ដេច ជួន ណាត ឆ្នាំ​២០០៧។
Blogger Tips And Tricks|Latest Tips For Bloggers Free Backlinks

Popular Posts

Click on 'The មិត្ត​១០​ធ្នូ Daily' to read global news